រាជធានីភ្នំពេញ ៖
ស្ត្រីវ័យក្មេងម្នាក់ត្រូវបានមិត្តភក្តិនិយាយថាមានវិបត្តិស្នេហា
ដោយនាងស្រឡាញ់បុរសម្នាក់ដែលជាប្តីគេ
ហើយត្រូវប្រពន្ធគេតាមរករឿងដល់កន្លែងស្នាក់នៅរបស់នាង
ធ្វើឱ្យទទួលរងនូវភាពអាម៉ាស់ខណៈរូបនាងក៏ត្រូវចាញ់បោកបុរសមិន
ស្មោះនឹងស្នេហា ។ ដោយសារមានរឿងបែបនេះកើតឡើង
ទើបធ្វើឱ្យនាងខូចចិត្តក៏បានផឹកទឹកត្នោតជូរជាមួយមិត្តភក្តិ
រហូតស្រវឹងជោក
បន្ទាប់មកបានមកលោតទឹកបឹងតាម៉ាតដែលមានជម្រៅជាង១០ម៉ែត្រប៉ុន
ប៉ងសម្លាប់ខ្លួន តែត្រូវបានមិត្តភក្តិលោតចុះទៅជួយស្រង់ទាន់
និងដឹកចេញពីកន្លែងកើតហេតុយ៉ាងប្រញាប់ប្រញាល់បំផុត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥
នាទីរសៀលថ្ងៃទី២៥ វិច្ឆិកា នៅបឹងតាម៉ាតស្ថិតនៅក្នុងភូមិសំបួរ
សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ស្ត្រីរូបនោះត្រូវបានគេស្គាល់ថា
ឈ្មោះយ៉ា អាយុប្រហែល២០ឆ្នាំ ដែលតាមការអះអាងថា
នាងបម្រើការងារនៅហាងខារ៉ាអូខេរស្មីភ្នំពេញ
និងស្នាក់នៅផ្ទះជួលក្បែរនោះ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា
នៅមុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់នេះជិះម៉ូតូបីគ្រឿងជា
មួយមិត្តភក្តិ៤នាក់ទៀត
ក្នុងនោះមានស្ត្រីពីរនាក់ទាំងរូបនាងផងទៅឈប់នៅក្បែរចំណុចខាង
លើ ។ ពេលទៅដល់ពួកគេជជែកគ្នាលេង
លុះមួយសន្ទុះក្រោយមកស្រាប់តែស្ត្រីម្នាក់នោះបានរត់សំដៅទៅកាន់
បឹងតាម៉ាតនោះ រួចក៏បានលោតទឹកប៉ងសម្លាប់ខ្លួនតែម្តង ។
ស្ត្រីរូបនេះរួមជាមួយមិត្តភក្តិសុទ្ធតែ
ស្រវឹងទឹកត្នោតជូរដូចគ្នា
ឯការព្យាយាមលោតទឹកសម្លាប់ខ្លួននោះត្រូវបានមិត្តភក្តិរបស់នាង
និយាយប្រាប់គេឯងនៅទីនោះថា
នាងមានវិបត្តិស្នេហាជាមួយនឹងបុរសម្នាក់ដែលមានប្រពន្ធរួចទៅហើយ
ដែលកន្លងមកបុរសនោះធ្លាប់ជួយផ្គត់ផ្គង់ដល់រូបនាងទៀតផង ។
ប៉ុន្តែចំណងស្នេហានោះត្រូវបានប្រពន្ធគេដឹង
ហើយតាមទៅរករឿងនាងម្នាក់នេះដល់កន្លែងស្នាក់នៅ
ទើបបានជានាងខូចចិត្តនិងខ្មាសគេក៏សម្រេចចិត្តលោតទឹកប៉ង
សម្លាប់ខ្លួនបែបនេះតែម្តង ។
ទោះជាយ៉ាងណា
ពេលនោះត្រូវបានមិត្តភក្តិប្រុសម្នាក់ដែលទៅជាមួយលោតចុះទៅ
ជួយ ប៉ុន្តែអ្នកដែលលោតទឹកចុះទៅជួយនោះមិនសូវចេះហែលទឹកទៀត
និងស្ទើរតែលង់ទឹកស្លាប់ខ្លួនឯងទៀតផងជាសំណាងល្អបានមិត្តភក្តិ
ម្នាក់ផ្សេងទៀតលោតចុះទៅជួយបន្តទើបរួចផុតពីសេចក្តីស្លាប់ទាំង
អស់គ្នា ។ បន្ទាប់មក
ពួកគេបាននាំគ្នាចាកចេញពីកន្លែងកើតហេតុយ៉ាងប្រញាប់ប្រញាល់
បំផុត ។
ទាក់ទិនទៅនឹងរឿងរ៉ាវខាងលើ
គឺគ្រាន់តែជាការរៀបរាប់មនុស្សមួយក្រុមដែលអះអាងថា
ជាមិត្តភក្តិរបស់នាងម្នាក់នោះតែប៉ុណ្ណោះ ។
ឯការពិតបែបណានោះគេមិនទាន់បានដឹងច្បាស់ឡើយ
ព្រោះស្ត្រីមានវិបត្តិនោះមិនបាននិយាយអ្វីទាំងអស់
ដោយនាងគិតតែពីយំក្រោមការចោមរោមមើលពីមនុស្សរាប់សិបនាក់ ។
តាមមើលទៅនាងហាក់មានវិបត្តិយ៉ាងចាក់ស្រេះបំផុត
ទើបសម្រេចចិត្តគិតខ្លីចង់ធ្វើបែបនេះ ៕