អ្នកនាង យុគ ចិន្ដា បកស្រាយប្រាប់ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ |
រាជធានីភ្នំពេញ ៖ ពិធីការិនី យុគ ចិន្តា
បានចេញមុខបកស្រាយជុំវិញការកាន់កាប់ប្រាក់របស់សមាគមសិល្បករ
ខ្មែរជាង១ម៉ឺបដុល្លារ
បន្ទាប់ពីត្រូវក្រុមប្រឹក្សាសមាគមអះអាងថា
នាងបានក្តោបក្តាប់ប្រាក់នេះមិនឱ្យសមាគមប្រើប្រាស់ក្នុងកម្ម
វិធីមនុស្សធម៌ ផ្សេងៗ។
ក្នុងបទសម្ភាសមួយដែលធ្វើឡើងនៅក្នុងបរិវេណ
សមាគមសិល្បករខ្មែរនាពេលថ្មីៗនេះពិធីការិនីយុគ ចិន្តា អះអាងថា
ប្រាក់ដែលសមាគមមាននាពេលសព្វថ្ងៃនេះ
គឺស្ថិតនៅក្នុងការគ្រប់់គ្រងរបស់នាង និងលោកយុត្ថារ៉ា ឆានី
ចាប់តាំងពីអាណត្តិរបស់លោកអៀង ស៊ីធុល រហូតមកដល់អាណត្តិនេះ ។
កាលពីអាណត្តិមុនដើម្បីប្រើប្រាស់ថវិការបស់សមាគមបានគឺត្រូវមាន
ការចុះហត្ថលេខាពីលោកមិញ សុធីវណ្ណ លោកយុត្ថារ៉ា ឆានី នាងសឿ
សុធារ៉ា និងរូបនាងផ្ទាល់។
នៅក្នុងអាណត្តិដែលគ្រប់គ្រងដោយលោកមិញ
សុធីវណ្ណ សមាគមមានលុយតែ៥០ដុល្លារប៉ុណ្ណោះ នៅក្នុងធនាគារ
ហើយក្រោយមកគ្មានលុយអ្វីទាំងអស់ ។ ដោយសារបែបនេះហើយ
សមាគមបានមូលមតិគ្នារៀបចំកម្មវិធីរាត្រីសមោសរមួយ
ដើម្បីស្វែងរកប្រាក់ដាក់នៅក្នុងសមាគមសម្រាប់ទុកប្រើប្រាស់ក្នុង
សកម្មភាពផ្សេងៗ ។
ប្រាក់ដែលរកបាននាពេលនោះគឺមានចំនួនជាង៤ម៉ឺនដុល្លារ ។
ប្រភពដដែលនេះអះអាងថា
ក្នុងកាលៈទេសៈនោះដោយសារត្រូវមានភារកិច្ចជួយដល់កងទ័ពនៅសមរ
ភូមិមុខ ក៏ផ្ទេរប្រាក់ប្រមាណ៧០ភាគរយ
យកទៅទិញសម្ភារជួយដល់កងទ័ព ។
ចំណែកលុយដែលនៅសល់ជាងមួយម៉ឺនដល្លារគឺទុកនៅក្នុងធនាគារក្រោមការ
គ្រប់គ្រងរបស់នាង និងលោកយុត្ថារ៉ា ឆានី ។
លុះមកដល់អាណត្តិដែលគ្រប់គ្រងដោយលោកសុះ ម៉ាច
លុយទាំងនោះគឺត្រូវផ្ទេរទៅលោកឆានី
តែដោយសារតែមានការពិគ្រោះគ្នាពីថ្នាក់លើឱ្យមានការរក្សាលុយ
ដែលមាននោះនៅក្នុងសមាគមកុំឱ្យបាត់បង់ហេតុដូច្នេះហើយលុយទាំង
នេះត្រូវយកមកប្រើប្រាស់សម្រាប់បង់ថ្លៃទឹក ភ្លើងនៅក្នុងសមាគម
និងមួយចំណែកតូចទៀតគឺប្រើប្រាស់សម្រាប់ជួយដល់សិល្បករដែលមាន
ជំងឺ និងបាត់បង់ជីវិត ។
អ្នកនាងយុគ ចិន្តា បញ្ជាក់ថា
រាល់ការចំណាយទាំងអស់សម្រាប់ប្រាក់នៅក្នុងសមាគមគឺត្រូវមានការ
ចុះហត្ថលេខាពីលោកឆានី និងរូបនាងផ្ទាល់
ប៉ុន្តែនាងមិនបានកាន់កាប់ក្បាលបញ្ជីរបស់សៀវភៅធនាគារឡើយ
សូម្បីតែលេខកូដធនាគារក៏នាងមិនបានចាំដែរ
គ្រាន់តែមានសិទ្ធិចុះហត្ថលេខាប៉ុណ្ណោះ ។ ក្រោយពីសង្កេតឃើញថា
នៅក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះការចំណាយរបស់សមាគមគឺមាន
ចំនួនច្រើន
ទើបនាងនិងលោកឆានីបានពិគ្រោះយោបល់គ្នាដើម្បីធ្វើយ៉ាងណាកុំឱ្យ
ប្រាក់នោះចេះតែខើចទៅៗ ។
ក្រោយមកនាងសម្រេចចិត្តមិនចុះហត្ថលេខាដើម្បីដកប្រាក់របស់សមាគម
ប្រើប្រាស់បន្តទៀតឡើយ ដោយត្រូវរង់ចាំពិគ្រោះយោបល់ពីលោកសុះ ម៉ាច
ដែលជាប្រធានសមាគម ។
ពិធីការិនីរូបនេះអះអាងថា
លុយដែលសល់មិនបាត់បង់ទៅណាទេ
គឺនៅក្នុងធនាគារក្រោមការគ្រប់គ្រងរបស់លោកឆានី
និងរូបនាងផ្ទាល់។ ទាក់ទិនបញ្ហានោះ ប្រធានសមាគមសិល្បករខ្មែរ
លោកសុះ ម៉ាច ឱ្យដឹងថា កន្លងមកការប្រើប្រាស់លុយនៅក្នុងសមាគម
ពិតជាមានការលំបាកដោយសារតែលោកមិនបានដឹងច្បាស់ថា
លុយដែលនៅសល់នៅក្នុងសមាគមនោះមានចំនួនប៉ុន្មានឡើយ
ហើយលោកក៏គ្មានសិទ្ធិក្នុងការដកលុយទាំងនោះដែរ ។
ឆ្លងតាមការបកស្រាយរបស់អ្នកនាងយុគ ចិន្តា
ដែលជាហេរញ្ញិករបស់សមាគមទើបលោកយល់ច្បាស់អំពីបញ្ហានេះបន្ទាប់ពី
មានមន្ទិលកន្លងមក ។ លោកសុះ ម៉ាច
បដិសេធជុំវិញព័ត៌មានដែលបានចុះផ្សាយថា
លោករៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសមាគមដើម្បីបោះឆ្នោតទម្លាក់
នាងយុគ ចិន្តា ដោយជំនួសវិញដោយនាងសូដា នីតា ។
តាមពិតនេះមិនមែនចេញមកពីគំនិត និងពាក្យពេចន៍របស់លោកឡើយ
គឺការប្រជុំដែលធ្វើឡើងនោះមិនមែនជាការបោះឆ្នោតទម្លាក់ឡើយ
ផ្ទុយទៅវិញប្រជុំពិភាក្សាគ្នារកដំណោះស្រាយស្វែងរកក្រុម
ប្រឹក្សាណាដែលមានពេលវេលាគ្រប់គ្រាន់អាចជួយដល់សកម្មភាពរបស់
សមាគមបាន ៕ (KOH)