បាងកក៖ ក្រុមប្រឆាំងនៅប្រទេសថៃ បានរៀបចំធ្វើបាតុកម្មមួយថ្ងៃ កាលពីថ្ងៃសៅរ៍ ដោយចោទប្រកាន់រដ្ឋាភិបាលពីបទប្រព្រឹត្ដអំពើពុករលួយ និងអភិបាលកិច្ចមិនល្អ។ រដ្ឋាភិបាលភ័យខ្លាចថា បាតុកម្មនោះអាចបណ្ដាលឲ្យមានអំពើឃោរឃៅ។
ការប៉ះទង្គិចគ្នាតូចតាចកើតមានឡើងនៅពេលដែលកងនគរបាល ប្រើឧស្ម័នបង្ហូរទឹកភ្នែកមុននិងចាប់ខ្លួន។ ការប៉ះទង្គិចគ្នានេះបណ្តាលឲ្យមន្ត្រីនគរបាល និងបាតុករមួយចំនួនបានរងរបួស។
បាតុកររាប់ពាន់នាក់បានប្រឈមតទល់នឹងកិច្ចការពារសន្ដិសុខដ៏រឹង
មាំ កាលពីថ្ងៃសៅរ៍ខណៈដែលក្រុមបាតុករបាននាំគ្នាដើរលើផ្លូវ
ដើម្បីទាមទារឲ្យនាយករដ្ឋមន្ដ្រី យីងឡាក់ ស៊ីណាវ៉ាត្រ
លាលែងចេញពីដំណែង។ កងកម្លាំងនគរបាល និងក្រុម
ការពារសន្ដិសុខខេត្ដរាប់រយនាក់បាន
ឈរបាំងផ្លូវនៅជិតទីកន្លែងបាតុកម្ម។ អាជ្ញាធរ និយាយថា
មនុស្សជាង១០០នាក់បានត្រូវចាប់ខ្លួន។
ក្រុមប្រឆាំងរដ្ឋាភិបាល ហៅ ពីថាក់ សៃអាម ឬ អ្នកការពារប្រទេសថៃ
ដឹកនាំដោយឧត្ដមសេនីយចូលនិវត្ដម្នាក់ សង្ឃឹមថា
នឹងអាចប្រម៉ូលបានមនុស្ស១០ម៉ឺននាក់
ដើម្បីធ្វើបាតុកម្មនៅកណ្ដាលក្រុងបាងកក។ តែអាជ្ញាធរនគរបាលនិយាយថា
មនុស្ស តិចជាង៣ ម៉ឺននាក់បានមកចូលរួម។
រដ្ឋាភិបាលបានប្រកាសប្រើអំណាចពេលគ្រាអាសន្នតាមរយៈច្បាប់សន្ដិសុខ
ផ្ទៃក្នុង
រួចបានបង្កើនវត្ដមានកងកម្លាំងនគរបាលដែលបណ្ដាលឲ្យមនុស្សចំនួន
តិចចូលរួមធ្វើបាតុកម្ម
ហើយនគរបាលបានដាក់របាំងឃំាងផ្លូវជាច្រើននៅក្រៅក្រុងដែលពន្យឺត
ល្បឿនមនុស្សដែលចង់ចូលមកក្នុងទីកន្លែងធ្វើបាតុកម្ម។
នៅពេលល្ងាចនៃថ្ងៃបាតុកម្ម ឧត្ដមសេនីយ ប៊ូនឡឺត កៃប្រាសិទ
បានបញ្ឈប់ការដើរតវ៉ា ដោយនិយាយថា
នគរបាលបានប្រើឧបាយកលទាក់ទាញបាតុករ ឲ្យប្រើអំពើហិង្សា។
ការដើរតវ៉ានោះ ក៏បានត្រូវពន្យឺតដោយសារភ្លៀងធំនៅពេលល្ងាច។
កាលពីព្រឹកកងនគរបាលបានបាញ់គ្រាប់ឧស្ម័នបង្ហូរទឹកភ្នែក មកលើក្រុមបាតុករដែលព្យាយាម ទម្លាយក្រវាត់កាពាររបស់នគរបាល។
លោក ពាន ពិនហ៊ុត អ្នកសម្របសម្រួលបាតុកម្មថ្លែងថា
មនុស្សច្រើននាក់បានពុលដោយសារផ្សែងឧស្ម័ន
ហើយបានត្រូវយកទៅព្យាបាលនៅ មន្ទីរពេទ្យជិតខាង។
ពេលនេះ នគរបាលប្រដាប់ដោយអាវុធ
បានរារាំងបាតុករមិនឲ្យចូលទៅលើផ្លូវ។
កាលពីព្រឹកនគរបាលបានប្រើឧស្ម័នបង្ហូរទឹកភ្នែកមកលើប្រជាពលរដ្ឋ
ដើម្បីគំរាម តែ មួយម៉ោងក្រោយមកនគរបាលឈប់ប្រើគ្រាប់ឧស្ម័ន។
មិត្ដភក្ដិខ្ញុំ អ្នកយកព័ត៌មាន
និងអ្នកដទៃបានរងគ្រោះដោយផ្សែងឧស្ម័នបង្ហូរទឹកភ្នែក
ហើយមានអ្នកខ្លះទៀតបានត្រូវនគរបាលចាប់ឃុំ។
ការដើរបាតុកម្មជាលើកទី២ នេះធ្វើឡើងដោយក្រុម ពីថាក់ សៃអាម ហើយត្រូវបាន
មើលឃើញថា
ជាការសាកល្បងកម្លាំងរបស់ក្រុមប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រី
យីង ឡាក់ ស៊ីណាវ៉ាត្រ ដែលជាប់ឆ្នោតនៅខែ កក្កដា ២០១១។
ក្រុមបាតុករកាលពីថ្ងៃសៅរ៍ បានថ្លែងប្រាប់វីអូអេ
អំពីការព្រួយបារម្ភរបស់ខ្លួនគឺមកពីអំពើពុករលួយ
ការទិញសម្លឹកឆ្នោត និង ការចាត់ចែងសេដ្ឋកិច្ច
នៅក្រោមរដ្ឋាភិបាលមួយដែលគេហៅថា
បានប្រើនយោបាយដែលទាញយកប្រយោជន៍ពីប្រជាពលរដ្ឋ។
ពាណិជ្ជករម្នាក់ដែលសុំមិនចេញឈ្មោះនិយាយថា
ប្រាក់ខែច្រើនសន្ធឹករបស់មន្ដ្រីរដ្ឋាភិបាលខ្លះ និងអំពើពុករលួយ
ជារឿងចម្បងនៃការព្រួយបារម្ភរបស់គាត់៕