Thursday, November 29, 2012

៤នាក់ស្លាប់ព្រមគ្នា មុនក្រោយគ្នាប៉ុន្មាននាទី ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកព្រៃនប់

ជនរងគ្រោះ​ស្លាប់ ដោយ​រថយន្តបុក​នៅ​ស្រុក​ព្រៃនប់ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១២(​រូបថត​៖​សមុទ្រ​)
ព្រះសីហនុ: មនុស្ស​៤​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​គួរ​ឲ្យ​អាណោច​អធម​បំផុត ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​កន្លែង បាន​កើតឡើង​ស្របពេល​តែមួយ​មុន​ក្រោយ​គ្នា​
​តែ​ប៉ុន្មាន​នាទី នៅ​ព្រលប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២ ជា​ថ្ងៃទី​៣ នៃ​ថ្ងៃ​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​ឃុំ​សំ​រ៉ុង និង​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​    ​
​ យោងតាម​សេចក្តីរាយការណ៍​ជំហាន​ដំបូង ពី​ស្រុក​ព្រៃនប់​មក​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រហែលជា​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​កន្លែង លើ​ដង​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃនប់ ពោលគឺ​ករណី​ទី​១ បានកើត​ឡើង​នៅ​ចំណុច​ព្រំប្រទល់​ឃុំ​សំ​រ៉ុង និង​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ត្រង់ចំណុច​នេះ រថយន្ត​តា​កូ​ម៉ា​សេរី​ថ្មី បើក​បុក​អ្នកជិះ​ម៉ូតូ​មួយគ្រឿង​មាន​គ្នា​បីនាក់ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។ រីឯ​រថយន្ត​នោះ ជា​រថយន្ត​ភ្ញៀវ​ទេសចរណ៍ ចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅ​ក្រុងភ្នំពេញ អ្នកបើកបរ​មាន​អាកា​រៈ​ស្រវឹង តែ​មិនដឹងថា អ្នកបើក​ម៉ូតូ​ស្រវឹង ឯ​អ្នកបើកបរ​រថយន្ត​ស្រវឹង​នោះទេ កំពុង​ស្រាវជ្រាវ​។​

​រីឯ​ករណី​ទី​២ នៅ​ហួស​ផ្សារ​វាលរេញ​បន្តិច ក៏មាន​ករណី​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​ម្នាក់​ស្លាប់ នៅ​កន្លែង​ដែរ ប៉ុន្តែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​នៅឡើយ​។ ករណី​ទាំងពីរ​ខាងលើនេះ ប៉ូលិស​កំពុង​មមាញឹក​ណាស់ មិនទាន់បាន​ព័ត៌មាន​ច្បាស់ការ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ដឹងថា មាន​មនុស្ស​៤​នាក់​បាន​ស្លាប់​នៅនឹងកន្លែង​ដោយសារ​រថយន្ត​បើក​បុក​។​
​    ​
​ សូមបញ្ជាក់ថា ក្នុងឱកាស​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ​ឆ្នាំនេះ បើ​គិតពី​ទូរលេខ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​២៦ ដល់​២៩ វិច្ឆិកា​នេះ បាន​កើតឡើង​ចំនួន​៥​លើក​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​សរុប​៥​នាក់ រងរបួស​ធ្ងន់​ស្រាល​១១​នាក់ និង​ខូចខាត​ម៉ូតូ និង​រថយន្ត​មួយចំនួន​ទៀតផង​។ ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ភាគច្រើន​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​៕(cen)

Comments system

Disqus Shortname