រាជធានីភ្នំពេញ ៖ សេរីភាព
និងវិជ្ជាជីវៈសារព័ត៌មាននាពេលបច្ចុប្បន្នត្រូវបានសមត្ថ
កិច្ចមូលដ្ឋានមួយចំនួន
និងប៉ូលិសផ្នែកខ្លះនៃក្រសួងមហាផ្ទៃកំពុងតែបំបិទសិទ្ធិ
និងជាន់ឈ្លី
ព្រមទាំងរើសអើងប្រកាន់បក្សពួកតាមរយៈការហាមចូលយកព័ត៌មាន
នៅក្នុងហេតុការណ៍ណាមួយដូចជាបង្ក្រាបគ្រឿងញៀន, ចោរកម្ម
ឬចុះបង្ក្រាបបទល្មើសណាមួយដែលមានសភាពក្តៅគគុក
ហើយមិនតែប៉ុណ្ណោះ
បែរជាមានអ្នកកាសែតខ្លះត្រូវគេអនុញ្ញាតឱ្យចូលយកព័ត៌មាន
និងថតរូប ដោយសេរី
ប៉ុន្តែក៏មានអ្នកកាសែតខ្លះត្រូវបានហាមឃាត់តែម្តង ។
ជាក់ស្តែងដូចជាករណីប៉ូលិសប្រឆាំងគ្រឿងញៀន
ក្រសួងមហាផ្ទៃបានដេញប៉ផាប់ចាប់ពភីងទៅលើជនប្រើប្រាស់-ចែកចាយ
គ្រឿងញៀនជាច្រើននាក់ និងបាញ់ឡើងលើគំរាមកុំឱ្យរត់
បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២៧ វិច្ឆិកា ២០១២
លើកំណាត់វិថីភ្នំពេញ-ហាណូយ ស្ថិតក្នុងភូមិពោងពាយ
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
បែរជាហាមឃាត់អ្នកកាសែទកោះសន្តិភាព
ហើយបើកចំហឱ្យអ្នកយកព័ត៌មានទូរទស្សន៍បាយ័ន ចូលយកព័ត៌មាន
និងថតរូបដោយសេរីទៅវិញ... តើនេះអាចចាត់ទុកជាការរើសអើង
និងបិទសិទ្ធិសេរីភាពដែរទេ?
ប្រតិបត្តិការនេះ
ប៉ូលិសប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃមិនបានសហការជាមួយប៉ូលិស
មូលដ្ឋានទេ គឺដាក់កម្លាំងវាយបង្ក្រាបរហ័សរហួនតែម្តង
ដោយព័ទ្ធចាប់ពួកអ្នកប្រើប្រាស់-ចែកគ្រឿងញៀនទាំងនោះនៅខាង
ក្រៅផ្ទះវីឡាមួយដែលមានម្ចាស់ជាឧកញ៉ា តាន់ សេងហាក់...
ប៉ុន្មាននាទីក្រោយមកប៉ូលិសប្រមូលបានមនុស្សជាង១០នាក់វាយខ្នោះ
ឱ្យអង្គុយម្តុំកៀនរបងផ្ទះ ក្នុងនោះត្រូវបានគេអះអាងថា
មានលោកឧកញ៉ា តាន់ សេងហាក់ ព្រមទាំងកូនរបស់គាត់ទៀតផង ។
សូមបញ្ជាក់ថា លោកឧកញ៉ា តាន់ សេងហាក់
ធ្លាប់តុលាការសម្រេចឱ្យជាប់គុកម្តងរួចមកហើយពាក់ព័ន្ធរឿង
ដីធ្លី ប៉ុន្តែមិនដឹងថា គាត់រួចខ្លួនពីអង្កាល់ទេ
ស្រាប់តែមកជាប់ខ្នោះពាក់ព័ន្ធគ្រឿងញៀនជាថ្មីទៀត?
ព្រឹត្តិការណ៍បង្ក្រាបគ្រឿងញៀននេះអ្នកកាសែត
កោះសន្តិភាព
និងអ្នកកាសែតផ្សេងទៀតត្រូវបានគេឱ្យឈរនៅខាងក្រៅរបងផ្ទះ
ប៉ុន្តែបែរជាបើកចំហឱ្យទូរទស្សន៍បាយ័នចូលយកព័ត៌មាន
និងថតដោយសេរីទៅវិញ ។ កាយវិការបែបនេះរបស់សមត្ថកិច្ច
កោះសន្តិភាពយល់ថា ជាការបំបិទសិទ្ធិសេរីភាពវិជ្ជាជីវៈ
និងជាន់ឈ្លីសារព័ត៌មាន ព្រមទាំងរើសអើងប្រកាន់បក្សពួកទៀតផង ។
យើងយល់ហើយថា ប្រសិនបើមានករណីខ្លះពាក់ព័ន្ធនឹងសន្តិសុខជាតិ ឬស្ថិតក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ចនោះ សារព័ត៌មានមិនគួរផ្សព្វផ្សាយនោះទេ ឬថា ករណីបែបនេះ សមត្ថកិច្ចមានកាតព្វកិច្ចហាមឃាត់ និងមិនផ្តល់ព័ត៌មានដល់អ្នកកាសែតឡើយ ។ តែករណីបង្ក្រាបគ្រឿងញៀន ចោរកម្មដែលដេញប៉ផាប់ចាប់ពភីងដូចករណីខាងលើ ត្រូវបានពលរដ្ឋ ឬសាធារណជនមួយចំនួនដឹងឮខ្លះៗទៅហើយ និងជាបន្តបន្ទាប់គេចង់ដឹងព័ត៌មាននោះយ៉ាងណាទៀត គួរតែផ្សព្វផ្សាយឱ្យពួកគាត់ដឹងយ៉ាងហោចណាស់៥០%-៦០% ដែរ តាមរយៈគេហទំព័រ ឬកាសែតបោះពុម្ពផ្សាយ! មិនគួរសមត្ថកិច្ច បែរជាបិទបាំងអ្នកកាសែតនោះទេ ។
យើងយល់ហើយថា ប្រសិនបើមានករណីខ្លះពាក់ព័ន្ធនឹងសន្តិសុខជាតិ ឬស្ថិតក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ចនោះ សារព័ត៌មានមិនគួរផ្សព្វផ្សាយនោះទេ ឬថា ករណីបែបនេះ សមត្ថកិច្ចមានកាតព្វកិច្ចហាមឃាត់ និងមិនផ្តល់ព័ត៌មានដល់អ្នកកាសែតឡើយ ។ តែករណីបង្ក្រាបគ្រឿងញៀន ចោរកម្មដែលដេញប៉ផាប់ចាប់ពភីងដូចករណីខាងលើ ត្រូវបានពលរដ្ឋ ឬសាធារណជនមួយចំនួនដឹងឮខ្លះៗទៅហើយ និងជាបន្តបន្ទាប់គេចង់ដឹងព័ត៌មាននោះយ៉ាងណាទៀត គួរតែផ្សព្វផ្សាយឱ្យពួកគាត់ដឹងយ៉ាងហោចណាស់៥០%-៦០% ដែរ តាមរយៈគេហទំព័រ ឬកាសែតបោះពុម្ពផ្សាយ! មិនគួរសមត្ថកិច្ច បែរជាបិទបាំងអ្នកកាសែតនោះទេ ។
សម័យសាកលភាវូបនីយកម្មទៅហើយ,
ព័ត៌មានវិទ្យាសុសសាយលើពិភពលោកទៅហើយ
គេអាចបំព្រួញតំបន់ជុំវិញពិភពលោកឱ្យចូលកាន់តែកៀកគ្នា
ដឹងពីគ្នាទៅវិញទៅមកតាមរយៈព័ត៌មានបោះពុម្ពផ្សាយ គេហទំព័រ
និងហូមផេក (Home page) ផ្សេងៗ
ដូច្នេះក្នុងនាមជាប្រទេសលទ្ធិប្រជាធិបតេយ្យ
គួរតែលើកកម្ពស់វិស័យសារព័ត៌មាន សេរីភាព
និងវិជ្ជាជីវៈសារព័ត៌មាន ទើបជាការប្រសើរ ។
មានហេតុការណ៍ខ្លះដូចជា
ពេលសមត្ថកិច្ចចុះបង្ក្រាបបទល្មើសជលផល, ថ្នាំពេទ្យខុសច្បាប់,
ទំនិញខុសច្បាប់, ផុតបំផ្លាញផលិតផលផ្សេងៗ
ជាពិសេសពេលធ្វើសន្និសីទកាសែតបង្ហាញពីហេតុផល
ឬខ្លឹមសារអ្វីមួយ
គឺសមត្ថកិច្ចតែងតែហៅអ្នកកាសែតឱ្យទៅចូលរួមដោយពុំសូវ
ដែលខានទេ ។ កាយវិការនេះសបញ្ជាក់ថា ទាល់តែរឿងល្អ, រឿងសរសើរ,
រឿងលើកជើង, រឿងមានមុខមាត់ ទើបឱ្យចុះផ្សាយ...ដូចជាមិនឡូហ្សិចសោះ
៕(koh)