Sunday, November 25, 2012

បទអត្ថាធិប្បាយ: ទស្សនកិច្ចរបស់អូបាម៉ា ឆ្លុះបញ្ចាំទំនាក់ទំនង មិនមាំទាំរវាងកម្ពុជា និងអាមេរិក

ភ្នំពេញ: នៅពេល​លោក​អូ​បា​ម៉ា​បានមក​ទស្សនកិច្ច​រយ​:​ពេល​២​ថ្ងៃ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៩ និង​២០ ខែវិច្ឆិកា លោក​បានផ្តល់​ផលប្រយោជន៍​មួយ​ដល់​ប្រទេស​កម្ពុជា​។ នោះ​គឺ​កម្ពុជា​ជា​តួអង្គ​ដ៏​សំខាន់​មួយ​នៅក្នុង​នយោបាយ​តំបន់ និង​អន្តរជាតិ​។ ដូច្នេះ​កេ​រ្ត៍​ឈ្មោះ​របស់​កម្ពុជា​ក៏ត្រូវ​លើកតម្កើង​ទៅតាម​នោះ​។​


​ លោក​សុ​រិ​ន ភី​ត​សុវណ្ណ អគ្គលេខាធិការ​អាស៊ាន បាន​ទទួលស្គាល់ថា ទស្សនកិច្ច​នោះបាន​នាំ​ផលប្រយោជន៍​ដល់​កម្ពុជា និង​អាស៊ាន ក្នុង​សង្វៀន​អន្តរជាតិ​។ ប៉ុន្តែ​នៅក្នុង​កម្រិត​ទ្វេភាគី ទស្សនកិច្ច​នោះ បានបង្ហាញ​រូបភាព​មួយ​ដែល​តម្រូវអោយ​ប្រទេស​ទាំងពីរ គឺ​កម្ពុជា និង​អាមេរិក មានការ​យោគយល់​គ្នាច្រើន​ជាង​នេះ ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​។ វា​ជា​រូបភាព​ពីរ​ផ្ទុយគ្នា​ទស្សនកិច្ច​របស់​លោក​វេន ជា​ប៉ាវ នាយករដ្ឋមន្ត្រី​ចិន និង​លោក​អូ​បា​ម៉ា​។​

​ទស្សនកិច្ច​របស់លោក​វេន ជា​ប៉ាវ គឺជា​ទស្សនកិច្ច​ផ្លូវការ និង​មាន​គោលដៅ​ច្បាស់លាស់ ដើម្បី​ពង្រឹង​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ចិន និង​កម្ពុជា លើ​គ្រប់​វិស័យ​។ ជាមួយគ្នា​នោះ ចិន​ក៏បាន​ផ្តល់ជំនួយ​ជាង​៥៣​លាន​ដុល្លា​ដល់​កម្ពុជា ដើម្បី​អ​ភ​វិ​ឌ្ឍ​ន៍​ប្រទេស​។​

​ផ្ទុយ​ពីនេះ ទស្សនកិច្ច​របស់លោក​អូ​បា​ម៉ា មក​កម្ពុជា​ជា​លើកដំបូង​មិនមែនជា​ទស្សនកិច្ច​ផ្លូវការ​ឡើយ​។ លោក​មក​កម្ពុជា គឺ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ដែល​លោក​យល់ថា អាមេរិក​មិនអាច​ខកខាន​បាន​ពី​ក្នុង​ក​វេទិកា ដែលមាន​១៨​ប្រទេស​ចូលរួម ដោយសារតែ​នយោបាយ​អាមេរិក កំពុង​ផ្តោតលើ​តំបន់​នេះ​។ ប៉ុន្តែ​នៅ​ក្នុងឱកាស​ទស្សនកិច្ច​រយ​:​ពេល​ពីរ​ថ្ងៃ លោក​បាន​ជួប​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។​

​ទំនាក់ទំនង​ដ៏​ច្បាស់លាស់​មួយ​រវាង​កម្ពុជា និង​អាមេរិក អាច​រំលេច​ចេញពី​ជំនួប​ទ្វេភាគី​នោះ​។
​ លោក​អូ​បា​ម៉ា មិនបាន​ប្រើប្រាស់​ពេលវេលា​ជាង​កន្លះ​ម៉ោង ដើម្បី​និយាយ​អោយបាន​ច្រើន​ពី​ការពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក​ទេ​។ ប៉ុន្តែ​ផ្ទុយទៅវិញ លោក​បាន​រិះគន់​អំពី​បញ្ហា​សិទ្ធិមនុស្ស ការចាប់ខ្លួន​លោក​ម៉ម សូណង់ដូ និងលទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ខណ​:​ដែល​លោក​ព្រងើយ​នឹង​ការស្នើសុំ​របស់​កម្ពុជា ដើម្បី​លុបចោល​បំណុល​៣០០​លាន​ដុល្លា នា​សម័យ​សង្គ្រាម​។ ការពិភាក្សា​រវាង​លោក​អូ​បា​ម៉ា និង​សម្តេច​ហ៊ុន សែន ត្រូវបាន​គេ​ពណ៌នា​ថា មាន​ភាព​តឹងតែង នៅពេល​ដែ​ប្រទេស​មហាអំណាច បានមក​ស្តីអោយ​ប្រទេស​ម្ចាស់ផ្ទះ​ដល់ផ្ទះ​។ ជាមួយនឹង​ការពិត​បែបនេះ គេ​ពិបាក​នឹង​សន្និដ្ឋានថា​មាន​រាត្រី​ទឹកឃ្មុំ​មួយ​នៅក្នុង​ទំនាក់ទំនង​ រវាង​ប្រ​ទស​ទាំងពីរ​។​

​រហូតមកទល់​ពេលនេះ វា​ហាក់ដូចជា ថា​អាមេរិក​បាន​ឈានដល់​ការសន្និដ្ឋាន​មួយ​ថា ខ្លួន​បាន​បាត់បង​ស់​សមរភូមិ​កា​ទូត នៅ​កម្ពុជា ហើយ​ចិន​បាន​ដណ្តើមយក​បេះដូង​កម្ពុជា​បាត់ទៅហើយ បើទោះបី​ជាដំបូង​ឡើយ​អាមេរិក​បាន​ឈរជើង​យ៉ាងរឹងមាំ​នៅក្នុង​ទំនាក់ទំនង​ ជាមួយ​កម្ពុ​ជា​៕

Comments system

Disqus Shortname