លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រកាសនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់លោក នឹងមិនជួយដោះស្រាយ
លើបញ្ហាជម្លោះដីធ្លីណា ដែលមានគណបក្សនយោបាយ
និងអង្គការក្រៅរដ្ឋាភិបាល ចូលពាក់ព័ន្ធក្នុងជម្លោះនោះឡើយ។
លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាស បដិសេធជាថ្មីថា នៅកម្ពុជា
មិនមានអ្នកទោសនយោបាយទេ ហើយលោក ក៏មិនអាចទៅជ្រៀតជ្រែកតុលាការ
ដើម្បីដោះលែងអ្នកទោសណាម្នាក់បានដែរ។
ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋ
នៅខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសសារមួយ ទៅកាន់ប្រជាពលរដ្ឋ
ដែលមានជម្លោះដីធ្លី ថា លោកនឹងមិនជួយដោះស្រាយជម្លោះដីធ្លីនោះទេ
បើសិនជាមានគណបក្សនយោបាយ ពិសេសគណបក្សប្រឆាំង និងអង្គការរដ្ឋាភិបាល
ចូលឡូកឡំក្នុងជម្លោះនោះ។
លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ “បើចង់ឲ្យខ្ញុំជួយដោះស្រាយបញ្ហាដីធ្លី សូមកុំឲ្យមាននយោបាយឡូកឡំ។ អានឹងសូមជូនសារពីទីនេះទៅតែម្តង។ បើមានអ្នកនយោបាយ ចូលឡូកឡំ អង្គការក្រៅរដ្ឋាភិបាល ឬបក្សនយោបាយចូលឡូកឡំហើយ ខ្ញុំនឹងមិនដោះស្រាយទេ។ សូមបង្កកទុកមួយកន្លែង ព្រោះបើកាលណា មាននយោបាយចូលឡូកឡំហើយ ដោះមិនចេញទេ។ ដោះងាប់ទាំងខ្លួនទៀត ក៏ដោះមិនចេញដែរ។ អីចឹងទេ ខ្ញុំសូមជូនសារ បើថា ចង់ឲ្យខ្ញុំជួយដោះស្រាយ កុំឲ្យអ្នកនយោបាយចូលឡូកឡំ កុំឲ្យអង្គការក្រៅរដ្ឋាភិបាលប្រឆាំង ចូលឡូកឡំ ឲ្យសោះ"។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា អ្នកនយោបាយក្នុងគណបក្សប្រជាជន ក៏មិនត្រូវចូលពាក់ព័ន្ធនឹងជម្លោះដីធ្លីនោះដែរ។ លោកនាយករដ្ឋមន្ត្រី បានលើកយកករណីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាម្នាក់ ដែលជាឧត្តមសេនីយ៍ឯក ផ្កាយបី លោក ឌឿន សុវណ្ណ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ហើយជាប់ពាក់ព័ន្ធនឹងបញ្ហាដីធ្លី នៅខេត្តពោធិ៍សាត់ និងត្រូវបានរដ្ឋាភិបាល ចាត់វិធានការ ដកតំណែង និងបញ្ជូនសំណុំរឿងទៅកាន់តុលាការថែមទៀត។
ចំពោះសកម្មជនសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ប្រជាពលរដ្ឋរត់ទៅពឹងអង្គការសង្គមស៊ីវិល និងអ្នកនយោបាយ ឲ្យជួយក្នុងបញ្ហាដីធ្លី កន្លងមក ដោយសារតែប្រជាពលរដ្ឋអស់ជំនឿនឹងអាជ្ញាធរមូលដ្ឋាន ដែលលទ្ធផលដោះស្រាយ មានតិចតួច។ ម្យ៉ាងសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីខាងលើ ក៏ជាសារមួយជំរុញឲ្យអាជ្ញាធរ បង្កើនការប្រឹងប្រែងដោះស្រាយជម្លោះដីធ្លី សម្រាប់ប្រជាពលរដ្ឋ។
ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី នៅខេត្តព្រះវិហារ នៅព្រឹកមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថា នៅក្នុងប្រទេសកម្ពុជា មិនមានអ្នកទោសនយោបាយណាម្នាក់ទេ។ តែមានតែអ្នកនយោបាយ ទៅប្រព្រឹត្តកំហុស ខុសច្បាប់ ត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ។ ក្នុងរឿងនោះ លោកក៏មិនអាចទៅអន្តរាគមន៍ ជ្រៀតជ្រែកលើប្រព័ន្ធតុលាការ ដែលលោកហៅថា តុលាការ ជាស្ថាប័នឯករាជ្យបានឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា "អង្គការក្រៅរដ្ឋាភិបាលខ្លះ ក៏មានការក្លែងឯកសារ និងស្នាមមេដៃ ក្នុងរឿងដីធ្លី ហើយនៅពេលរដ្ឋាភិបាល រកឃើញកំហុស ក៏ជាប់ទោស ហើយដល់ជាប់ទោស តាំងចាប់ផ្តើមរកអន្តរាគមន៍ ហើយខ្ញុំ ខ្ញុំប្រាប់ហើយថា កម្ពុជាអត់មានអ្នកទោសនយោបាយទេវ៉ើយ! មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ។ អានឹង វាអីចឹង។ ហើយចង់ឲ្យខ្ញុំធ្វើអន្តរាគមន៍ ហើយចោទថា ខ្ញុំកំពុងត្រួតត្រាតុលាការ។ អីចឹងទេ ឲ្យខ្ញុំទៅអន្តរាគមន៍ដោះលែងអ្នកទោស ខ្ញុំមិនដូចអ្នកឯងថា ( ខ្ញុំកំពុងត្រួតត្រាតុលាការ )។ មិនអីចឹង?។ មកចោទប្រកាន់ខ្ញុំ ថាខ្ញុំកំពុងត្រួតត្រាលើតុលាការ ដែលជាប្រព័ន្ធឯករាជ្យមួយរបស់គេ។ រួចមកស្នើឲ្យខ្ញុំ ទៅធ្វើខុសច្បាប់។ ឲ្យដោះលែងអ្នកទោស ស្អីអីចេះអីចុះ ហើយបើខ្ញុំទៅដោះលែងអ្នកទោស តើខ្ញុំទៅធ្វើម៉េចជាមួយតុលាការ ព្រោះតុលាការ គេឯករាជ្យរបស់គេ។ យើងធ្វើខុស ក៏ត្រូវតុលាការ គេកាត់ទោសដែរ។ គ្មាននរណាមួយ អាចនៅលើច្បាប់បានទេ"។
លោកនាយករដ្ឋមន្ត្រី ក៏បានអះអាងថា កន្លងមក ក៏មានការកាត់ទោសលើមេប៉ូលិសទាហាន ថ្នាក់ឧត្តមសេនីយ៍ និងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ ដាក់ពន្ធនាគារ ដូចករណីអ្នកនយោបាយ ដែលបានធ្វើខុសច្បាប់ផងដែរ។
ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះ ក៏ត្រូវបានលោកឆ្លើយតបទៅនឹងកង្វល់របស់លោកប្រធានាធិបតី អូបាម៉ា ដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយនឹងរូបលោក កាលពីព្រលប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន និងអាមេរិក នៅទីក្រុងភ្នំពេញ។
ក្នុងកិច្ចប្រជុំដោយបិទទ្វារ កាលណោះ លោក អូបាម៉ា បានលើកឡើងពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ជម្លោះដីធ្លី ការចាប់ឃុំឃាំងលោក ម៉ម សូណង់ដូ ការបោះឆ្នោត និងករណីរបស់មេដឹកនាំគណបក្សប្រឆាំង ជាដើម៕