Friday, November 30, 2012

Spark រថយន្ត​តូច​ច្រឡឹង​ចំណាយ​ពេល​សាក​អាគុយ​លឿន​បំផុត

121129_22c


ក្រុង ​ឡូស អេនជឺលេស : រថយន្ត​ Chevrolet Spark EV ឆ្នាំ​២០១៤ នឹង​បង្ហាញ​ខ្លួន​នៅ​ពិព័រណ៍​រថយន្ត​ក្រុង​ឡូស​អែនជឺលេស ជាមួយ​នឹង​តម្លៃ​ពិសេស​ក្រោម​២៥០០០​ដុល្លារ។ លក្ខណ​សម្បត្តិ​សន្ទុះ​ល្បឿន​ដែល​បង្កើន​បាន​ពី​០ដល់​៩៥​គីឡូម៉ែត្រ​ក្នុង​១ ​ ម៉ោង ក្នុង​ថិរវេលា​តែ​៨​វិនាទី និង​ការ​សាក​អាគុយ​២០​នាទី​បាន​ថាមពល​៨០​ភាគរយ​នោះ គឺជា​អ្វី​ដែល​ធ្វើ​ឲ្យ​រថយន្ត​តូច​ច្រឡឹង​មួយ​នេះ​ទទួល​ការ​ចាប់​អារម្មណ៍​ ខ្ពស់។
ក្រោយពី​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ រថយន្ត​នេះ​នឹង​ផ្ដើម​ចេញ​លក់​នៅ​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ។
លោក ម៉ាក រូស ប្រធាន​ក្រុមហ៊ុន General Motors ប្រចាំ​អាមេរិក​ខាង​ត្បូង បាន​ថ្លែង​ថា៖ «នៅ​ពេល​ដែល​ម៉ាស៊ីន​រថយន្ត​អាគុយ​របស់​អ្នក​ខ្លាំង អាច​ជាន់​ហ្គែរ​តែ​៨វិនាទី ក៏​មាន​សន្ទុះ​ល្បឿន​ដល់​៩៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​នោះ អ្នក​បើក​បរ​ប្រាកដ​ជា​មិន​បារម្ភ​ខ្លាច​ខាត​បង់​សាំង​ឡើយ»។
លោក​បាន អះអាង​ទៀត​ថា៖ «រថយន្ត Spark EV មិន​ត្រឹម​តែ​មាន​អាគុយ​លីទីញ៉ូម​គុណភាព​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​បើក​បរ​ទទួល​បាន​បទពិសោធ​ល្អ និង​ផាសុកភាព​ផង​ដែរ»។
ក្រឡេក​មើល​បរិក្ខារ​ខាង​ក្នុង​វិញ រថយន្ត​នេះ​មាន​បំពាក់​ដោយ​អេក្រង់​ពណ៌ LCD ទំហំ​៧​អ៊ីញ​ដែល​ផ្ដល់​ព័ត៌មាន​ផ្សេងៗ​ដល់​អ្នក​ដំណើរ។
និយាយ​ដល់​ម៉ាស៊ីន​វិញ វា​បំពាក់​ដោយ​មូទ័រ​អគ្គិសនី​ដែល​មាន​កម្លាំង ១៣០​សេះ (១១០​គីឡូវ៉ាត់) and ៤០០ lb.-ft.។
នៅ ខាង​ក្នុង​ អ្នក​ច្នៃ​ម៉ូដ​រថយន្ត​បាន​រចនា​តាបឡូ​ដែល​មាន​ភាព​ធំ​ទូលាយ មាន​ពណ៌​ខៀវ​លាយ​ពណ៌ ប្រផេះ និង​ទឹក​ប្រាក់។ ក្រៅពី​នោះ​រថយន្ត​ក៏​បំពាក់​នូវ​ប្រព័ន្ធ​ការពារ​សំឡេង​​ពី​ខាង​ក្រៅ​ផង​ ដែរ។
សម្រាប់​អតិថិជន​ដែល​ចាប់​អារម្មណ៍​រថយន្ត​ដ៏​តូច​នេះ Spark EV មាន​ជម្រើស​ពណ៌​ច្រើន​ដូច​ជា ខៀវ ខ្មៅ ប្រផេះ ស ទឹក​ប្រាក់ និង​ពណ៌​ទីតាញ៉ូម៕

Comments system

Disqus Shortname