Saturday, November 24, 2012

ឃុំខ្លួន​យុវជន​៣​នាក់ ករណី​ប្លន់​ប្រដាប់អាវុធ

ឃុំខ្លួន​យុវជន​៣​នាក់ ករណី​ប្លន់​ប្រដាប់អាវុធ
ភ្នំពេញ: ករណី​ប្លន់​ប្រដាប់អាវុធ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុមយុវជន​៣​នាក់ បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច កាលពី រសៀល ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១២ ឃុំខ្លួន​ដាក់ពន្ធនាគារ ពីបទ​អំពើ​លួច មាន​ស្ថាន​ទម្ងន់ទោស​។ ក្នុងនោះ តុលាការ​ក៏បាន​បំបែក សំណុំរឿង ដើម្បី​ចោទប្រកាន់ ទៅលើ​យុវជន​ទាំង​៣​នាក់​នេះ ផងដែរ​។​

​យុវជន​ទាំង ​៣​នាក់​នេះ​មានឈ្មោះ ឡេង សុខ​សាញ់ អាយុ​២៦​ឆ្នាំ រស់នៅ​វត្ត​ស្ទឹងមានជ័យ កុដិ​លេខ​៦ ស្រុកកំណើត​ភូមិ​អូរ​ក្រោម ឃុំ​ថ្ម ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ឈ្មោះ អ្នក​វឌ្ឍនៈ អាយុ​១៩​ឆ្នាំ មុខរបរ​និស្សិត​ថ្នាក់​ទី​៣ ស្នាក់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក និង​ឈ្មោះ អ៊ូ​ន រ៉ា​មី អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ​កុដិ​លេខ​១១​បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​ គួររំលឹកថា កាលពី​ព្រលប់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១២ មាន​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឃ្លី​ក ពណ៌​សលាយ​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​1BH-9586​តាមផ្លូវ​បេតុង​ស្ថិតក្នុង​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រាប់​តែមាន​ក្រុមចោរ​បានមក​ភ្ជង់​គំរាម​យក ម៉ូតូ តែ​នាង​មិន​ឲ្យ​ក៏​ប្រតាយប្រតប់​គ្នា​ជាមួយ​ក្រុមចោរ​នោះ ហើយ​ក្រុមចោរ​បាន​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​ជនរងគ្រោះ​ត្រូវចំ​ឆ្អឹងខ្នង ​ពីក្រោយ​។​

​បន្ទាប់ពី​ហេតុការណ៍​កើតឡើង ក្រុមចោរ​បាននាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន តែ​សមត្ថកិច្ច​ប៉ូលិស​បាន​ស្រែក​តាម​វិទ្យុទាក់ទង​អំពី​ស្លាក​លេខ​ម៉ូតូ​ ក្រុមចោរ ពេលនោះ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ក៏​ចេញ​ល្បាត​ស្រាវជ្រាវ​ចាប់បាន​ឈ្មោះ អ៊ូ​ន រ៉ា​មី នៅ​ចំណុច រង្វង់​មូល នាង​គ​ង្ហី​ង ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​យោងតាម​ ចម្លើយសារភាព​របស់​ឈ្មោះ​អ៊ូ​ន រ៉ា​មី​សមត្ថកិច្ច​បាន​ឈានទៅ​ឃាត់ខ្លួន​ឈ្មោះ​ឡេង សុខ​សាញ់ នៅ​វត្ត​ស្ទឹងមានជ័យ កុដិ​លេខ​១១ និង​ឈ្មោះ​អ្នក វឌ្ឍនៈ​នៅ​ផ្សារ​សូរិយា រួច​បញ្ជូនមក​ការិយាល័យ​ដើម្បី​សាកសួរ​៕

Comments system

Disqus Shortname