លោកបារ៉ាក់ អូបាម៉ា មកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅក្នុងអំឡុងថ្ងៃទី១៩ និងថ្ងៃទី២០ ខាងមុខនេះ។ |
លិខិតនេះបានអះអាងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកាន់កាប់តំណែងអស់រយៈពេលជាង២៧ឆ្នាំហើយ។ ហើយលោកគ្រោងនឹងបន្តកាន់មុខតំណែងនេះរហូតដល់អាយុ៩០ឆ្នាំ។
ភ្នំពេញ៖
សមាជិកសភាសហរដ្ឋអាមេរិកដ៏មានឥទ្ឋិពលចំនួន១២រូបបានសរសេរលិខិត
មួយជូនលោកប្រធានាធិបតេ្យបារ៉ាក់ អូបាម៉ា
ដើម្បីជំរុញឲ្យលោកប្រធានាធិបតីលើកយកបញ្ហាការរំលោភសិទ្ឋិមនុស្សនៅ
កម្ពុជាដាក់នៅក្នុងរបៀបវារៈនៃជំនួបកំពូលរវាងសមាជិកអាស៊ាននិង
សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយនេះ។
នៅក្នុងលិខិតដែលមានចុះហត្ថលេខាពីសមាជិកព្រឹទ្ឋសភាចំនួនប្រាំរូប
និងសហជិករដ្ឋសភាចំនួនប្រាំពីររូបក្នុងនោះមានលោក ចន ម៉ាក់ខេន (John
McCain)
អតីតបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានចូលរួមប្រកួតប្រជែង
បោះឆ្នោតជ្រើសរើសប្រធានាធិបតីជាមួយលោកបារ៉ាក់
អូបាម៉ានៅក្នុងអណ្តត្តិទី១នោះបានបញ្ជាក់ថា ខណៈដែលលោកបារ៉ាក់
អូបាម៉ា
មកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក
នៅក្នុងអំឡុងថ្ងៃទី១៩ និងថ្ងៃទី២០ ខាងមុខនេះយើងមាន
ការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហារំលោភសិទ្ឋិមនុស្សកាន់តែអាក្រក់
ហើយយើងជំរុញឲ្យលោកប្រធានាធិបតីលើកយកបញ្ហាព្រួយបារម្ភនេះជា
សាធារណៈក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅកម្ពុជា។
លិខិតនេះបានអះអាងថា លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបានកាន់កាប់តំណែងអស់រយៈពេលជាង២៧ឆ្នាំហើយ។
ហើយលោកគ្រោងនឹងបន្តកាន់មុខតំណែងនេះរហូតដល់អាយុ៩០ឆ្នាំ។
ក្នុងរយៈពេលនៃការកាន់កាប់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
មានការរំលោភសិទ្ឋិមនុស្សយ៉ាងច្រើន
ដោយរាប់បញ្ចូលទាំងការបាញ់សម្លាប់សកម្មជនការពារព្រៃ ឈើគឺលោក ឈុត
វុទ្ឋីការបាញ់សម្លាប់កុមារីម្នាក់នៅភូមិប្រម៉ា
និងការកាត់ទោសលោកម៉ម
សូណង់ដូនាយកស្ថានីយវិទ្យុសម្បុកឃ្មុំឲ្យជាប់ពន្ឋនាគាររយៈពេល
២០ឆ្នាំ។ ការចាប់ខ្លួនព្រះតេជគុណលួន សុវ៉ាត និងការកាត់ទោសលោកសម
រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងឲ្យជាប់ពន្ឋនាគារចំនួន១២ឆ្នាំ
ដែលសុទ្ឋសឹងជាបញ្ហារំលោកការសិទ្ឋិមនុស្សហើយប្រសិនបើលោកបារ៉ាក់
អូបាម៉ា
មិនលើកយកបញ្ហាទាំងនេះទេគឺជាបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងការ
គាំទ្រលិទ្ឋិប្រជាធិបតេយ្យក្នុងតំបន់អាស៊ី។
លោក ផៃ ស៊ីផាន
អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីបានហៅការលើកឡើងរបស់
សមាជិកសភារបស់សហរដ្ឋអាមេរិកថា
មិនបានឆ្លុះបញ្ចាំងការពិតនៅកម្ពុជាទេ។
លោកបានបញ្ជាក់ថាសារទាំងនេះគ្មានតម្លៃអ្វីសម្រាប់កម្ពុជាក៏ដូច
ជាប្រជាពលរដ្ឋអាមេរិក។
«គ្រាន់តែជាវោហាសព្ទមួយដើម្បីពង្រឹងគណបក្សប្រឆាំងតែប៉ុណ្ណោះ
ដោយសារក្រុមគេទាំងអស់ហ្នឹងជាអ្នកគាំទ្រគណបក្សប្រឆាំងតាំងពីដើម
មក។ ហើយគេទទួលបរាជ័យពីរបីអណត្តិមកហើយ»។
លោកយឹម សុវណ្ណអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយថា
ការលើកឡើងរបស់សមាជិករដ្ឋសភានិងព្រឹទ្ខសភាសហរដ្ឋអាមេរិកគឺជារឿង
ត្រឹមត្រូវដែលអាចនឹងដឹកនាំកម្ពុជាទៅរកស្ថិរភាព
និងសន្តិភាពពិតបា្រកដ។
«ជាការពិតដោយគ្មានការក្រឡៃអ្វីទេពីព្រោះសហគមន៍អន្តរជាតិ
អង្កការសហប្រជាជាតិប្រទសមហាអំណាចធំៗអត់មានទំនាស់ផលប្រយោជន៍អ្វី
នៅក្នុងប្រទេសកម្ពុជានេះទេ
ក្រៅពីតែជួយធ្វើបំពេញកាតព្វកិច្ចអន្តរជាតិដើម្បីស្វែងរកសុភមង្គល
យុត្តិធម៌ ការគោរពសិទ្ឋិមនុស្ស
និងសេចក្តីថ្លៃថ្នូររបស់មនុស្សក្នុងពិភពលោកតែប៉ុណ្ណោះ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យបាននិយាយថា
លោកប្រធានាធិបតេយ្យបារ៉ាក់
អូបាម៉ាគួរតែធ្វើការថ្លឹងថ្លែងមើលថាតើលិខិតនោះរវាងបញ្ហាក្នុង
ស្រុកនិងក្នុងប្រទេសវាមានសារៈសំខាន់ប៉ុណ្ណាក្នុងគោលនយោបាយសហរដ្ឋ
អាមេរិកនៅក្នុងតំបន់អាស៊ី។
លោកបានបញ្ជាក់តើវាសំខាន់គួរតែលើកឬក៏ជាបញ្ហាបន្ទាប់បន្សំ។
លោកបានបញ្ជាក់ទៀតថាបញ្ហានេះគួរតែលោកអូបាម៉ាឲ្យអ្នកថ្នាក់ក្រោម
ជាអ្នកនិយាយ។
«លោកអាចចាត់ឲ្យខាងលំដាប់ទាបដូចជាខាងក្រសួងការបរទេសឬរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកទៅលោកមិនលើកខ្លួនគាត់ទេ»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក អូបាម៉ា លោកស្រីហ៊ីល
ឡារីគ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងលី អូនប៉ានេតា
រដ្ឋមន្ត្រីក្រសួងការពារជាតិគ្រោងនឹងមកកម្ពុជានៅថ្ងៃទី១៩ខាងមុខ
នេះដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក៕