Tuesday, November 27, 2012

ម៉ូតូ​ឌ្រីម សេ​១២៥ ​បុក​ឌ្រីម សេ​១២៥​ ប៉ើង​​មនុស្ស​​២០​ម៉ែត្រ​​ស្លាប់​ម្នាក់​ របួស​ធ្ងន់​​២​នាក់

រាជ​ធានីភ្នំពេញ​ ៖ ​យុវ​ជន​ម្នាក់​បានដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ និង​​ប្តី​-​ប្រ​ពន្ធ​២​នាក់​ទៀត​​រង​របួស​ធ្ងន់​ក្នុង​​ហេតុ​ការណ៍​គ្រោះ​ ថ្នាក់​ចរា​ចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​ម៉ាកឌ្រីម សេ​១២៥ ​ពណ៌​ខ្មៅ ស៊េ​រី២០១២ មួយ​គ្រឿង​ បើក​ដោយ​យុវ​ជន​ម្នាក់​បាន​បើក​យ៉ាង​លឿន​ហើយ​ព្យា​យាម​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ នៅ​ពី​មុខ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ឌ្រីម សេ​១២៥ ​ពណ៌​ខ្មៅ ស៊េរី​២០០៤ មួយ​គ្រឿង​ទៀត​​ជិះ​គ្នា​២​នាក់​​ប្តី​-​ប្រពន្ធដែល​​​ធ្វើ​ដំណើរ​បញ្ច្រាស​ ទិស​គ្នា​ចំ​​ពី​មុខ​​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​ម៉ូតូ​​ទាំង​២​គ្រឿង​អូស​ខ្ទាត ​ប្រ​មាណ​២០​ម៉ែត្រ​ និង​ធ្វើ​ឱ្យ​មនុស្ស​​ទាំង​៣​នាក់​​ប៉ើង​ហោះ​ខ្ទាត​បោក​ក្បាល​​ទៅ​នឹង​ថ្នល់ ​ហូរ​ឈាម​ពេញ​ផ្លូវ​ស្លាប់​ម្នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​២នាក់​ប្តី​-​ប្រពន្ធ ​​រង​របួស​ធ្ងន់​ ​កាល​ពី​វេ​លា​ម៉ោង​៤​និង​៣៥​នាទី​រសៀលថ្ងៃ​ទី​២៦ វិច្ឆិ​កា ២០១២ តាម​បណ្តោយ​ផ្លូវ​ទំនប់​​កប់​ស្រូវ​ ​ក្នុង​ភូមិ​ត្រ​ពាំង​​រាំង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​ ​។
សព​យុវ​ជន​ដែល​បើ​ក​ម៉ូតូ​ម៉ាកឌ្រីម​ សេ​១២៥ ពណ៌​ខ្មៅ ​ស៊េរី​២០១២ ឈ្មោះ ផាត់ សំអាត ​អាយុ​២៥​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​ព្រែក​តា​ព្រំ ឃុំ​កំពុង​​អុស ស្រុកពញាឮ ខេត្ត​កណ្តាល​ ។ ចំណែក​​ប្តី​-​ប្រពន្ធ​​​២​នាក់​ដែល​ជិះ​ម៉ូតូ​ឌ្រីម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៤ រង​របួស​ធ្ងន់​នោះ​ប៉ូលិស​​មិន​ទាន់​ស្គាល់​​អត្ត​សញ្ញាណ​ទេ​ ។

Comments system

Disqus Shortname