Tuesday, November 13, 2012

តុលាការឃុំខ្លួនយុវជនម្នាក់ ពីបទ រំលោភសេពសន្ថវៈ លើកូនស្រីថៅកែ

តុលាការ​ឃុំខ្លួន​យុវជន​ម្នាក់ ពីបទ រំលោភ​សេពសន្ថវៈ លើ​កូនស្រី​ថៅកែ​
បន្ទាយមានជ័យ: ចៅក្រម​ស៊ើបសួរ​ចោទ​តុលាការខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​១២​ខែវិច្ឆិកា​នេះ បានធ្វើការ​ចោទប្រកាន់ បុរស​ម្នាក់ ពីបទ រំលោភ​សេពសន្ថវៈ​សម្រេច ហើយ​ឃុំខ្លួន​បណ្ដោះអាសន្ន បន្ទាប់ពី​យុវជន​ម្នាក់​នោះ បាន​ចាប់រំលោភ សេពសន្ថវៈ​កូនស្រី​ថៅកែ មិនបាន​សម្រេច​។​

​ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង​១២​រសៀល​ ថ្ងៃទី​១០ វិច្ឆិកា ២០១២ នៅ​ចំណុច​ក្នុង​បរិវេណ​ការិយាល័យ​កសិកម្ម​ក្រុង ស្ថិតក្នុង​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
​    ​
​លោក រ៉ែ​ម វីរៈ អធិការនគរបាល​ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ឆុង ប៉ូ​ឡូ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​កង​វ៉ា សង្កាត់​កំពុងស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជា​កម្មករ ពីបទ ធ្វើ​សកម្មភាព​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ លើ​នារី​ម្នាក់​អាយុ​១៧​ឆ្នាំ នៅ​នឹង​ទីលំនៅ​កន្លែងកើតហេតុ ត្រូវជា​កូន​ម្ចាស់ផ្ទះ​(​ថៅកែ​)​។​
​    ​
​តាម​សំដី​នារី​រងគ្រោះ​ ប្រាប់​គេហទំព័រ CEN ថា ជនសង្ស័យ​បាន​ប្រើល្បិច​លួងលោម​ឲ្យ​មក​ជិត ក៏​ចាប់​ប្រទាញប្រទង់​អូស​បបួល​ឲ្យ​ចូល​កន្លែង​នៅក្នុង​បរិវេណ​រោង​កិន​ម្សៅ និង​ក្នុង​បន្ទប់ទឹក នៃ​បរិវេណ​ការិយាល័យ​កសិកម្ម​ស្រុក​។ ជនរងគ្រោះ​បាន​តបត និង​រើបំរះ​ប្រតប់ប្រតាយ​គ្នា និង​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយសង្គ្រោះ តែ​គ្មាន​នរណា​ឮ ដោយសារ​ថ្លង់​នឹង​មេក្រូ​បុណ្យកឋិន​។ នៅពេល​ជនល្មើស​ធ្វើ​សកម្មភាព ជនរងគ្រោះ​មាន​ស្នាម​ជាំ​លើ​ដៃ​ទាំងពីរ របួស​បែកក្បាល​ជង្គង់​ឆ្វេង​១​កន្លែង របួស​កជើង​ឆ្វេង​១​កន្លែង និង​របួស​លើ​ត្រគាក​១​កន្លែង ដោយឡែក​ជនសង្ស័យ​ក៏ត្រូវ​ជនរងគ្រោះ​ខាំ​ឲ្យ​មាន​របួស​ចេញឈាម​១​កន្លែង​លើ​ ស្មា​ខាងស្ដាំ​ផង​។​
​    ​
​តាម​ជនសង្ស័យ​បាន​និយាយ​បំភ្លឺ​នៅ​ ព្រះរាជអាជ្ញា​ថា ខ្លួន​បាន​ស្រឡាញ់​កូន​ថៅកែ ហើយ​នាង​ក៏​ព្រមព្រៀង​ស្រឡាញ់​សងខាង បបួលគ្នា​ដើរ​លែង​ក្នុង​ទីធ្លា​សាលាស្រុក​សិរីសោភ័ណ ឱកាសល្អ​ខ្លួន​បាន​ចាប់ដៃ​នាង​ពិតប្រាកដ​មែន​។
​    ​
​ជនសង្ស័យ​ ត្រូវបាន​សមត្ថកិច្ច​សួរចម្លើយ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ហើយ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ ចោទប្រកាន់​ពីបទ រំលោភ​សេពសន្ថវៈ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​៕

Comments system

Disqus Shortname