បាឡុងមួយដែលសរសេរអក្សរ Cambodia Angkor នេះហោះកាត់ក្រុងសៀមរាបកាលពីល្ងាចថ្ងៃទី១៦ ដែលពាក្យចចាមអារ៉ាមថាបាឡុងនោះជារបស់ក្រុមហ៊ុនសុខា អូតែល ដែលដាច់ |
នៅចន្លោះម៉ោង ១៧ ល្ងាចថ្ងៃទី១៦ ខែវិច្ឆិកានោះមានមនុស្សមិនតិចទេបានឃើញបាឡុងដ៏ធំមួយបានបណ្ដែត ខ្លូន នៅលើលំហអាកាសក្នុងក្រុងសៀមរាប និងឆ្លងកាត់វត្ដរាជបូព៌។ បាឡុងនេះត្រូវបានអ្នកឃើញនិយាយគ្រប់ៗគ្នាថាគឺជាបា ឡុងរបស់ក្រុមហ៊ុនសុខា អូតែលនៅមុខប្រាសាទអង្គរវត្ដបានដាច់ខ្សែពេលភ្ញៀវកំពុងជិះ។
ប្រជាពលរដ្ឋបាននិយាយថាបាឡុងរបស់ក្រុមហ៊ុនសុខា អូតែលបានហោះរសាត់ទៅឆ្ងាយលើលំហអាកាសដោយមិ នដឹងថាបាឡុងដែលដាច់ហោះទៅដល់ទីណាឡើយ។ ហើយមនុស្សដែលជិះក៏មិនដឹងថាមានវាសនាបែបណាឡើយ ព្រោះ ថាភ្ញៀវដែលជិះជាមួយបាឡុងបាត់អស់ព្រមគ្នានោះដែរ។
ពាក់ពន្ធ័ករណីនេះអ្នកពត៌មានរស្មីកម្ពុជាមិនអាចសុំបំភ្លឺបានទេពី តំណាងក្រុមហ៊ុនសុខា អូតែលដែលជាម្ចាស់អូតែ ល ដែលជាម្ចាស់បាឡុង។ ប៉ុន្ដែក្នុងករណីនេះលោកវរសេនីយ៏ឯក សំ រស្មីប្រធានអង្គភាពនគរបាលទេសចរណ៏ប្រចាំខេត្ដ សៀមរាបបានបដិសេធថា នៅរសៀលថ្ងៃទី១៦ មិនមានបាឡុងរបស់ក្រុមហ៊ុនសុខា អូតែលដាច់ខ្សែដូចដែលមានពាក្យជា ចចាមអារ៉ាមនោះឡើយ។
លោក វរសេនីយ៍សំ រស្មីបាននិយាយឱ្យដឹងទៀតថា ពាក្យចចាមអារ៉ាមដែលថា បាឡុងនៅមុខប្រាសាទអង្គរវត្ដ ហោះទៅបាត់ គឺខាងអង្គភាពនគរបាលទេសចរណ៍បានដឹងដែរ ប៉ុន្ដែខាងអង្គភាពបានបញ្ជូនកំលាំងទៅធ្វើការស្រាវជ្រាវ ហើយបញ្ជាក់យ៉ាងច្បាស់ថា បាឡុងនៅមុខនាគ(ប្រាសាទអងរវត្ដ)គឺមិនបានដាច់ដូចពាក្យ ចចាមអារ៉ាមនោះទេ។
លោកប្រធានអង្គភាពនគរបាលទេសចរណ៏បាន និយាយទៀតថា បាឡុងដែលគេឃើញហោះកាត់ខេត្ដសៀមរាបគឺ ជាបាឡុងរបស់ក្រុមហ៊ុនឯកជនផ្សេងមួយទៀតដែលមានការហោះជាញឹកញាប់កាត់ ក្រុងសៀមរាប។ បាឡុងនោះគឺមានទី តាំងស្ថិតនៅផ្លូវ៦០ម៉ែត្រ ដែលជាបាឡុងប្រើដោយហ្គាស។
បាឡុងដែលគេឃើញហោះ នៅពេលនោះគឺជាបាឡុងពណ៌ស និងមានផ្ទុះមនុស្សមួយចំនួនផងដែរនៅផ្នែកកន្ដ្រក យោងផ្នែកខាងក្រោម។ នឹងនៅជាប់បាឡុងគេសរសេរភាសាអង់គ្លេសដាក់ថា Cambodia Angkor ដែលមិនមែនជាបា ឡុងរបស់ក្រុមហ៊ុនសុខា អូតែលមានពណ៌លឿងឡើយ៕