Sunday, November 25, 2012

តូចចិត្ត​​ម្តាយ​​ស្តី​ប្រដៅ​​បន្តិច​បន្តួច​​​ពី​រឿង​​ដើរ​លេង​ផឹក​ស៊ី​ជា​មួយ​មិត្ត​ភក្តិ​​ផឹក​ថ្នាំ​​ពុល​ប្រភេទ​ទឹក​ឃ្មុំ​

ខេត្ត​ប៉ៃលិន ៖ ​យុវជន​​ម្នាក់​​ ដោយ​សារ​តែ​​តូច​ចិត្ត​​នឹងម្តាយ​ស្តី​ប្រដៅ​បន្តិច​​បន្តួច​​ពីរឿង​ដើរ​លេង ​ផឹក​ស៊ី​ជា​មួ​យមិត្ត​ភក្តិ​​មិន​ព្រម​​ជួយ​ធ្វើ​ការ​ងារ ស្រាប់តែ​លួច​​សម្ងំ​​ផឹក​​ថ្នាំ​ពុល​បាញ់​​ស្មៅ​ប្រភេទ​ទឹក​ឃ្មុំ​នៅ​ក្នុង ​ផ្ទះ​​ប៉ង​ធ្វើ​អត្ត​ឃាត​មិន​បាន​សម្រេច​ ព្រោះ​ពេល​ផឹក​រួច​ក្អួត​ចង្អោរ​បែក​ពពុះ​​មាត់​ត្រូវ​​បាន​បង​ស្រី​​បង្កើត ​​ឈ្មោះ​រិទ្ធិ អាយុ​៣៥​ឆ្នាំ ​ចូល​ទៅ​ក្នុង​បន្ទប់​​ឃើញ​ក៏​ទូរស័ព្ទ​​ហៅ​ឪពុក​នៅ​ឯ​ចម្ការ​ឱ្យ​ដឹក​​យក​ ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត ហើយ​គ្រូ​ពេទ្យ​​បាន​លាង​ក្រពះ​​ជម្រះ​ជាតិ​​ពុល​រួច​ផុត​ពី​​សេច​ក្តី​ ស្លាប់​ ។
​ហេតុ​ការណ៍​​នេះ​បាន​កើត​​ឡើង​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​២២ វិច្ឆិកា ​២០១២ ​នៅ​ក្នុង​ផ្ទះរបស់​ខ្លួន ស្ថិត​ក្នុង​ភូមិ​ស្ទឹង​​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ​យុវជន​រងគ្រោះ​ឈ្មោះ​នី សុខគា ​ភេទប្រុស អាយុ​​១៧​ឆ្នាំ ជា​កូន​ទី​២ ក្នុង​ចំណោម​បង​ប្អូន​៣​នាក់ ​មាន​ឪពុក​ឈ្មោះ​​ជាតិ នី អាយុ​៥៩​ឆ្នាំ ម្តាយ​ឈ្មោះ​អឹុម ណៃ អាយុ​៥៥​ឆ្នាំ ​រស់​នៅ​ក្នុងភូមិ​​កើតហេតុ​ខាងលើ ។

Comments system

Disqus Shortname