ខេត្តណារ៉ាធីវ៉ាត់ៈ សាលារៀនរាប់រយកន្លែង នៅជ្រៅក្នុងតំបន់ភាគខាងត្បូងនៅតែបន្តបិទទ្វារពីថ្ងៃពុធ ខណៈសមាគមក្រុមគ្រូបង្រៀនបានតវ៉ាប្រឆាំងនឹងការបរាជ័យរបស់ រដ្ឋាភិបាលក្នុងការទប់ទល់បញ្ហាបះបោរ។
ប្រធានសហព័ន្ធក្រុម គ្រូបង្រៀននៅខេត្តណារ៉ាធីវ៉ាត់លោកសាងឿនអ៊ិនត្រារ៉ាក់បាននិយាយ ថា បើសិនបញ្ហាទាំងនេះនៅតែមិនបានដោះស្រាយសាលារៀនកាន់តែច្រើននឹង ត្រូវបិទទ្វារ។
សមាគមគ្រូបង្រៀននិងសហព័ន្ធនៅក្នុង តំបន់បានសម្រេចចិត្តបិទទ្វារសាលារៀន៣៣២កន្លែងនៅក្នុងខេត្ត ប៉ាត់តានីយ៉ាឡា និងណារ៉ាធីវ៉ាត់កាលពីចុងសប្តាហ៏មុនបន្ទាប់ពីអ្នកស្រីណាន់តាណា កែវចាន់ នាយិកានៅក្នុងស្រុកណុងចិកនៃខេត្តប៉ាត់តានីត្រូវបានគេបាញ់ សម្លាប់ពីថ្ងៃព្រហស្បតិ៍ចម្ងាយប្រមាណ១០០ម៉ែត្រពីសាលារៀនរបស់ អ្នកស្រី។
លោកសាងឿនថា អង្គការគ្រូបង្រៀនកំពុងពិនិត្យមើលយ៉ាងដិតដល់លើស្ថានភាពនេះហើយ សាលារៀនច្រើនថែមទៀតនឹងត្រូវបិទទ្វារបើស្ថានភាពនេះមិនកែលម្អ នោះទេ។
លោកបានថ្លែងថា៖«យើងបានទាមទារឲ្យកម្លាំងសន្តិសុខ ពិនិត្យលើវិធានការសុវត្ថិភាពនិងរៀបចំផែនការស្តារទំនុកចិត្ត និងសីលធម៌ក្នុងចំណោមបុគ្គលិកអប់រំឡើងវិញជាពិសេស គឺក្រុមគ្រូបង្រៀននិងសិស្ស»។
សីលធម៌នៅក្នុងតំបន់នេះគឺមាន កម្រិតទាបបំផុតក្រោយពីការវាយប្រហារនិងការស្លាប់ដដែល។ ក្នុងពេលជាមួយគ្នានេះមេបញ្ជាការយោធភូមិភាគទី៤លោកឧត្ដមសេនីយ៍ ឯកឧត្ដមចៃថាំម៉ាសារ៉ូចបានជួបក្រុមតំណាងគ្រូបង្រៀនពីថ្ងៃ អង្គារនៅឯជំរំកងទ័ពសិរិន្ទថនក្នុងស្រុកយ៉ារ៉ាងនៃខេត្តប៉ាត់ តានីជាកិច្ចប្រឹងប្រែងបន្ធូរបន្ថយបញ្ហានៅភាគខាងត្បូងនេះ។
ក្រុម សមាគមគ្រូបង្រៀនបានជួបគ្នាបន្ទាប់ពីមានការសម្លាប់នាយិកាសាលា និងបានសម្រេចចិត្តតវ៉ាប្រឆាំងនឹងការបរាជ័យរបស់រដ្ឋាភិបាលដើម្បី ការពារជីវិតបុគ្គលិកអប់រំដោយបិទទ្វារសាលារៀនជាបណ្ដោះអាសន្ននៅ ក្នុងខេត្តប៉ាត់តានីខេត្តយ៉ាឡា និងខេត្តណារ៉ាធីវ៉ាត់៕ PN