Saturday, June 30, 2012

កំហុសបុរសនៅ ក្នុងពេលរួមភេទ

Photo by Lookingtoday

















ការធ្វើអ្វីៗទាន់ហន់ ខ្លាំងពេកធ្វើឱ្យការងារ នៅលើគ្រែពុំទទួល បាននូវភាពស្រណុក ស្រួលឡើយ ។ ជា ធម្មតាស្ដ្រី ត្រូវការភាពផ្អែមល្ហែម ស្រើបស្រាលបបោស អង្អែល ធ្វើឱ្យរំជួលចិត្ដ ទើបមានអារម្មណ៍ភេទ ។ បើចាប់ផ្ដើមភ្លែត វាយលុកភ្លាម វាមិនបានទទួល ផលល្អនោះឡើយ ។
-ការវាយសម្រុកខ្លាំងពេក ៖ នេះក៏ជាកំហុសឆ្គងមួយដែរ ពីព្រោះ អវយវៈភេទរបស់ស្ដ្រី ងាយរងនឹងការឈឺចាប់ ខ្លាំងណាស់ ។ ប្រសិនបើអ្នកវាយ លុកគំហុកខ្លាំងពេក ឬប្រើម្រាមដៃឆ្កឹះឆ្កៀលតាមរឿងវីដេអូសិចនោះ ។ ជា ពិសេសប្រើម្រាម ដៃអ្នកដែលមានក្រចកមិនស្អាត វែង វាអាចធ្វើឱ្យនាងរងការឈឺ ចាប់ដោយងាយ ។
-ដៃកុំនៅស្ងៀមស្ងាត់ពេក ៖ បញ្ហានេះវាជារឿងមួយ ដែលធ្វើ ឱ្យស្ដ្រីមានការមិនពេញចិត្ដ ព្រោះស្ដ្រីមួយចំនួន តែងតែពេញចិត្ដ និងស្រលាញ់បុរសដែល ប៉ិនប្រសប់បបោសអង្អែល ថ្នាក់ថ្នមទៅលើរូបកាយ បង្កើតឱ្យមាន ភាព ស្រើបស្រាលមុន ឈានទៅដល់រឿងលើគ្រែ ។ ប្រសិនបើអ្នកមិន បានបបោស អង្អែល ឬប៉ះពាល់ផ្នែក ផ្សេងៗរបស់ នាងខណៈដែលរួមរ័កនោះ វាអាចធ្វើឱ្យនាងតូចចិត្ដ និងតែងតែគិតថា អ្នកគ្រាន់តែចង់គេង ជាមួយនាងតែប៉ុណ្ណោះ គ្មានចិត្ដ ស្រលាញ់នាងទេ ។
-នៅពេលដែល អ្នកចេញទៅ មានអីៗនៅខាងក្រៅផ្ទះ ៖ នៅខាងក្រៅនោះ សូមកុំភ្លេចប្រើ ស្រោមអនាម័យ ព្រោះ ថា វាជាឧបករណ៍ ការពារដ៏មាន ប្រសិទ្ធភាពមួយឱ្យ អ្នកចៀសផុតពីក្ដីអស់សង្ឃឹម និងសោកស្ដាយនៅពេល ក្រោយ ។
-ការឈប់ពាក់ កណ្ដាលទី ៖  ជាមូលហេតុ ដែលធ្វើឱ្យស្ដ្រីមាន ការតូចចិត្ដដែរ ។ នៅពេលដែល អ្វីៗជិតទៅ ដល់ទិសដៅហើយ សូមកុំឈប់ ពាក់កណ្ដាលផ្លូវឱ្យសោះ ព្រោះវាបណ្ដាល ធ្វើឱ្យនាងមាន អារម្មណ៍អាក់អន់ចិត្ដ ។ ឧបមាថា អ្នកកំពុងបបោស អង្អែលនាងចាប់ ពីចុះមកដល់ ត្រង់ផ្ចិតទៅហើយ សូមកុំបន្ទុចឈប់ នៅត្រង់នេះអី សូមបន្ដទៅទៀត រហូតដល់គោល ដៅ កុំបង្ហាញកាយវិការដូចជាចង់ គេចវេសនៅម្ដុំនោះឱ្យសោះ ។
-ការមិនអើពើ នៅពេលរួមរ័ក ៖ ស្ដ្រីចង់ដឹងពីអ្វីដែលនាង ធ្វើឱ្យគូស្នេហ៍ពេញចិត្ដ ដូច្នេះបុរសពុំគួរលាក់ទុកនូវ អារម្មណ៍របស់ខ្លួន ទេ ត្រូវបញ្ចេញឱ្យ ទៅតាមធម្មជាតិ ប៉ុន្ដែកុំដង្ហក់ ឬក៏ថ្ងូរខ្លាំងពេក ។
-កុំរឹងស្ដូកដូច មនុស្សស្លាប់ ៖ សិចពុំមែនជា ការងារគួរឱ្យធុញ ទ្រាន់ទេ បុរសគួរតែ ញញឹមបង្ហាញ នូវភាពស្រស់ ស្រាយ និងដកដង្ហើមឱ្យ នាងបានឮខ្លះផង ។
-ស្ដ្រីគឺជាភាគីរង់ចាំ ៖ ស្ដ្រីតែង តែមានភាពខ្មាសអៀន ដូច្នេះភាគី បុរសជាអ្នកចាប់ផ្ដើមមុន ។ អ្នកមិនត្រូវដំអក់ រង់ចាំឱ្យនាងហាមាត់ ប្រាប់ ទើបចាប់ផ្ដើម ឬទាល់តែ នាងជាអ្នកបើក ឆាកចាប់ផ្ដើមមុន នោះទេ ។ ចូរគិតថា បើរវល់តែចាំគ្នា ទៅវិញទៅមក តើឱ្យអ្នកទាំងពីរ មានសេចក្ដីសុខ នឹងគ្នាម្ដេចបានទៅ លើកលែងតែអ្នកបានជួបស្ដ្រី ភេទនាងជាអ្នកចាប់ផ្ដើមមុន ។
-កំពុងអនុវត្ដសិចកុំ ប្រើពាក្យមិនគប្បី ៖ ស្ដ្រីជាច្រើនមិនចូលចិត្ដ ការនិយាយពាក្យដែល រំខានដល់អារម្មណ៍នាងទេ ។ ដូចនេះអ្នកពុំគួរ និយាយពាក្យ ផ្ដេសផ្ដាសខ្លះ ដែល ធ្វើឱ្យនាងមាន អារម្មណ៍មិនល្អនោះទេ ដូចជា“អូនឯងទៅដល់ទី ហើយ ឬនៅ ?” ស្ដ្រីមិនត្រូវការ ឱ្យហួសពី ការទៅដល់ ចំណុចកំពូលរបស់ នាងទេ ?។
Photo by Lookingtoday

Comments system

Disqus Shortname