Friday, June 15, 2012

ប្រធានាធិបតី​ទី​១៦​របស់​អាមេរិក​នឹង​បង្ហាញ​ខ្លួន​នៅ​កម្ពុជា

ប្រធានាធិបតី​ទី​១៦​របស់​សហរដ្ឋ​​អាមេរិក​លោក Abraham Lincoln ​នឹង​បង្ហាញ​ខ្លួន​នៅ​កម្ពុជា​​តាមរយៈ​រឿង Abraham Lincoln: Vampire Hunter (3D) ដែល​នឹង​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត The Cineplex និង Legend នា​​ថ្ងៃ​ទី ២៨ ខែ មិថុនា​ខាង​មុខ​នេះ។
ភាពយន្ត​វាយ​ប្រហារ ស្រមើស្រមៃ និង ភ័យ​រន្ធត់ ​នេះ​ដឹក​នាំ​​ដោយ Timur Bekmambetov និង ចំណាយ​កញ្ចប់​ថវិកា​អស់​ប្រមាណ ៧០ លាន​ដុល្លារ​អាមេរិក។
ប្រធានាធិបតី​ទី ១៦ របស់​សហរដ្ឋ​អាមេរិក  Abraham Lincoln  បាន​ដឹង​ថា​ពួក​បិសាច​ជញ្ជក់​ឈាម​​​​ស្រេកឃ្លាន​មាន​បំណង​ចង់​កាន់​កាប់​​ សហរដ្ឋ​អាមេរិក​ទាំង​មូល។ ពេល​នោះ​លោក​ក៏​​បាន​បំពេញ​បេសកកម្ម​របស់​ខ្លួន​​ក្នុង​ការ​កម្ចាត់​បិសាច​ ជញ្ជក់​ឈាម​ទាំង​នោះ​ចេញ​ពី​សហរដ្ឋ​អាមេរិក ហើយ​ក្នុង​ពេល​បំពេញ​បេសកកម្ម​នោះ លោក​ក៏​បាន​ក្លាយ​ជា​អ្នក​ប្រមាញ់​មិន​ចេះ​ស្លាប់​​អស្ចារ្យ​ម្នាក់​ក្នុង​​ ប្រវត្តិសាស្ត្រ។
ដូច្នេះ បើ​ចង់​ជ្រាប​ថា តើ​ប្រធានាធិបតី​ទី​១៦​របស់​សហរដ្ឋ​​អាមេរិក​ខ្លាំង​កម្រិត​ណា សូម​កុំ​ភ្លេច​មក​ទស្សនា​រឿង ​​Abraham Lincoln: Vampire Hunter (3D) រយៈ​ពេល ១០៥ នាទី​នៅ​ក្នុង​ភាពយន្ត The Cineplex និង Legend ទាំង​អស់​គ្នា៕

Comments system

Disqus Shortname