ភ្នំពេញ:
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ាន
បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុម
អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 កាលពីព្រឹកម៉ោង ៨ ថ្ងៃទី១៦
ខែមិថុនា ឆ្នាំ២០១២។ កិច្ចប្រជុំ G20
នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២
នៅទីក្រុង ឡូសកាបូស ប្រទេសម៉ិកស៊ិក។
ដំណើរទៅកាន់តុប្រមូល G20 ធ្វើឡើងតាមការអញ្ជើញរបស់លោក ហ្វីលីព កាល់ដឺរូន ហីណូហ្ចូសា ( FELIPE CALDERÓN HINOJOSA ) ប្រធានាធិបតីម៉ិកស៊ិក។
សេចក្តីជូន ព័ត៌មាន របស់ក្រសួងការបរទេស បង្ហាញថា គណៈប្រតិភូអមដំណើរសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំ G-20 រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីជូន ព័ត៌មានដដែល ក៏បានលើកឡើងថា កិច្ចប្រជុំកំពូលនេះ នឹងពិភាក្សាអំពីសេដ្ឋកិច្ចសកល និងក្របខ័ណ្ឌសម្រាប់កំណើនរឹងមាំ មានចីរភាព និងតុល្យភាព ពង្រឹងរចនាសម្ព័ន្ធហិរញ្ញវត្ថុ និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងជំរុញការពង្រីកសេវាកម្មហិរញ្ញវត្ថុ ឲ្យដល់មជ្ឈដ្ឋានខ្សត់ខ្សោយ ការអភិវឌ្ឍន៍កំណើនបៃតង ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខស្បៀង ពាណិជ្ជកម្ម និងការបង្កើតការងារ។
សេចក្តីជូនព័ត៌មានដដែល ក៏បានលើកឡើងថា អំឡុងពេលនៃកិច្ចប្រជុំកំពូល G-20 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា ស្តីពីវិសមភាពរវាងតម្លៃស្បៀង និងប្រេងឥន្ធនៈ និងពង្រឹងធនធាន និងអភិបាលកិច្ចហិរញ្ញវត្ថុសកល។
អំឡុងពេលកិច្ចប្រជុំ G-20 នៅប្រទេសម៉ិកស៊ិក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងជួបពិភាក្សាការងារជាមួយលោក ហ្វីលីព កាល់ដឺរូន ហីណូហ្ចូសា ប្រធានាធិបតី ម៉ិកស៊ិក ផងដែរ។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យអ្នកកាសែតដឹងនៅព្រលានយន្តហោះថា កិច្ចប្រជុំ G20 នឹងពិភាក្សាពីការពង្រឹងពាណិជ្ជកម្មហិរញ្ញវត្ថុអន្តរជាតិ ប្រព័ន្ធហិរញ្ញវត្ថុ ការជំរុញហិរញ្ញប្បទាន សម្រាប់តាំងអស់គ្នា ពង្រឹងធនធានហិរញ្ញវត្ថុក្នុងពិភពលោក នឹងអភិបាលកិច្ចក្នុងពិភពលោក ដោយពិភាក្សាបញ្ហាសន្តិសុខស្បៀង ការបង្កើនផលិតផលកសិកម្មប្រកបដោយចេរភាព ការទប់ស្កាត់ ការឡើងចុះទំនិញ។ ក្នុងនោះក៏មាន ពិភាក្សាពាណិជ្ជកម្ម ការបង្កើតការងារប្រឆាំងសិទ្ធគាំពារនិយម និងការបើកចំហរពាណិជ្ជកម្ម។
លោក ស្រ៊ី ថាមរុង្គ បានឲ្យដឹងទៀតថា សម្តេចតេជោ ហ៊ុន សែន នឹងលើកឡើងពីបញ្ហាសន្តិសុខស្បៀង នៅក្នុងអាស៊ី ដែលរៀបចំឯកសារទទួលបាន ពីបណ្តាប្រទេសជាសមាជិកអាស៊ានដាក់ទៅក្នុងកិច្ចប្រជុំ G20 ហើយក៏មានការពិភាក្សា កិច្ចការពារបរិស្ថាន ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលសុទ្ធតែចៈប្រធានបទ ត្រូវលើកឡើងនៅគ្រប់វេទិការអន្តរជាតិ។ ក្នុងនោះដែរក៏មានការពិភាក្សាការអភិវឌ្ឍន៍ ជាពិសេសនៅក្នុងបណ្តាប្រទេស ដែលមានចំណូលទាប នឹងការបញ្ចូលកំណើនបៃតង ជាពិសេសការពិនិត្យលើការកសាងលើ ហេដ្ឋារចនាសម្ព័ន្ធ។
លោក ស្រ៊ី ថាមរុង្គ បានបញ្ជាក់ថា ការលើកឡើងរបស់សម្តេចហ៊ុនសែន ពីបញ្ហាសន្តិសុខស្បៀង គឺជាជំហររបស់កម្ពុជា ដែលជាប្រធានអាស៊ាន៕