សេអ៊ូលៈ យោងតាមគេហទំព័រ សិង្ហបុរី “Channel News Asia”
ចុះផ្សាយនៅ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២ថា នាយកប្រតិបត្ដិថ្មី
របស់ក្រុមហ៊ុន សាំស៊ុង ផ្ដោតសំខាន់ លើការបង្កើនផ្នែក សហ្វវែរ ។
លោក វ៉ុន អូ-អ៊ីយ៉ុន “Kwon Oh-Hyun” នាយកប្រតិបត្ដិក្រុមហ៊ុនសាំស៊ុង បានលើកឡើង នៅថ្ងៃចន្ទ នេះថា ក្រុមហ៊ុនត្រូវការវិនិយោគទុន បន្ថែមលើ ផ្នែកសហ្វវែរ ការធ្វើបែបនេះដើម្បីរក្សា បាននូវការ អភិវឌ្ឍន៍បច្ចេកវិទ្យា កាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត ។
លោកនាយកប្រតិបត្ដិបានលើកឡើងថា តាមរយៈការលក់ទូរស័ព្ទដៃទំនើបៗ ក្រុមហ៊ុនទទួល បានចំណាស់ ខ្ពស់ជាង គេលើពិភពលោក តែទោះ ជាបែបនេះក្ដី ក្រុមហ៊ុននៅតែ បន្ដបង្កើនបច្ចេកវិទ្យា របស់ខ្លួនឱ្យកាន់តែ ប្រសើរជាងនេះ ទៀត ដើម្បីធានាបាន លំនឹងនៅលើទីផ្សារ ។
លោក បានគូសបញ្ជាក់ថា “ដើម្បីបង្កើនទីផ្សារកាន់តែខ្លាំងក្លា យើងក៏ត្រូវគិតគូ ទៅលើផ្នែក សហ្វវែរ ដែលជាការ ដាក់បញ្ចូលនូវ បច្ចេកវិទ្យាទំនើបៗ ក្នុងនោះមានការ រចនាម៉ូដ និងការបង្កើន សូលុស្យុងដែល ជាធាតុសំខាន់របស់ ផលិតផលនីមួយៗ” ។
សូមបញ្ជាក់ថា លោក វ៉ុន ទើបបានឡើងកាន់តំណែងថ្មីជានាយក ប្រតិបត្ដិក្រុមហ៊ុន ដោយប្ដូរ ផ្លាស់លោក ឆយ ជី- ស៊ុង បានឡើងតំណែងថ្មី ជា ប្រធានគ្រប់គ្រង យុទ្ធសាស្ដ្រនៃក្រុមហ៊ុនសាំស៊ុង ។
គេបានដឹងថា ភាពល្បីល្បាញរបស់ក្រុមហ៊ុន សាំស៊ុង បានផុសឡើង តាមរយៈការចែក ចាយផលិតផល ថ្មីៗ ក្នុងនោះ មាន Galaxy S និង Galaxy Tab ដែលដំណើរការ ដោយប្រព័ន្ធ ប្រតិបត្ដិការ អង់ដ្រយរបស់ ហ្គោហ្គោល ៕