ចិនកាលពីថ្ងៃសុក្របាននិយាយថាអវកាសយានិកស្ត្រីម្នាក់របស់ខ្លួន
នឹងស្ថិតចំណោមក្រុមអវកាសយានិកបីនាក់ដែលនឹងជិះក្នុងយានអវកាស
Shenzhou-9ចូលក្នុងលំហអាកាសនៅថ្ងៃសៅរិ៍នេះ។
យានShenzhou-9នឹងចេញដំណើរនៅម៉ោង៦ កន្លះល្ងាចថ្ងៃសៅរិ៍ចេញពីមូលដ្ឋានអវកាស Jiuquanនៅវាលខ្សាច់Gobi សំរាប់ការបាញ់បង្ហោះយានអវកាសមានមនុស្សទៅជាមួយលើកទី៤របស់ប្រទេស ដោយមានលោកស្រីលីវ យ៉ាង អាយុ៣៣ឆ្នាំនិងអវកាសយានិកប្រុសពីរនាក់ទៅជាមួយ។
ពួកគេនឹងធ្វើការចូលចតនៅស្ថានីយដែលបញ្ជាដោយអវកាសយានិកចិន ផ្ទាល់ជាលើកដំបូង ជាការប្រតិបត្តិ្តដែលទាមទារបច្ចេកវិទ្យាខ្ពស់ដើម្បីនាំយានពីរ មកនៅរួមគ្នាក្នុងគន្លងគោចរល្បឿនលឿននិងជាជំហានចុងក្រោយនៅក្នុង ផែនការមួយក្នុងបំណងផ្តល់អោយប្រទេសចិននូវស្ថានីយអវកាសអចិន្ត្រៃយ៍ មួយនៅត្រឹមឆ្នាំ២០២០។
បេសកកម្មរបស់លោកស្រីលីវ នឹងធ្វើអោយចិនក្លាយជាប្រទេសទី៣បន្ទាប់ពីសហភាពសូវៀតនិងអាមេរិក ដែលបានបញ្ជូនស្ត្រីចូលក្នុងអវកាសតាមរយៈបច្ចេកវិទ្យាផ្ទាល់របស់ ខ្លួន និងតំណាងជោគជ័យខាងឃោសនាធំមួយទៀតសំរាប់រដ្ឋកុម្មុយនិស្តដឹកនាំដោយ គណបក្សតែមួយនេះ៕