Tuesday, June 19, 2012

កូនប្រុសអាយុ ១០ឆ្នាំ ជួយសង្រ្គោះឪពុកប៉ុនប៉ងធ្វើអត្តឃាត

 














សិង្ហបុរី ៖ បុរសម្នាក់ប៉ុនប៉ងសំលាប់ខ្លួន ត្រូវបានកូនប្រុស​អាយុ ១០ឆ្នាំ ជួយសង្គ្រោះ
កាល
ពីរសៀលម្សិលមិញនេះ។
បើតាមរបាយការណ៍ចេញ កាលពីថ្ងៃព្រហស្បត្ត៏បានអោយដឹងថា​ បុរសនោះមានឈ្មោះ Chan
មានវ័យ ៤០ឆ្នាំ​ បានប៉ុនប៉ងសំលាប់ខ្លួនឯងដោយ បានដុតនូវសារធាតុពុល និងបំពុលខ្លួនឯង
អោយស្លាប់ ខណៈពេលដែលគាត់នៅផ្ទះតែឯង។
ពេលនោះ កូនប្រុសរបស់គាត់ដែលទើបតែមកដល់ផ្ទះ ក្រោយពីបានទៅលេងនៅខាងក្រៅ
បានឃើញហេតុការណ៍ដូច្នេះ ក៏ទូរស័ព្ទទៅភ្នាក់ងារប៉ូលីសដើម្បីមកធ្វើការជួយសង្រ្គោះ។
លើសពីនេះ តាមសាក្សីបានបញ្ជាក់អោយដឹងថា គ្រួសាររបស់គាត់បានផ្លាស់ប្តូរទីលំនៅ
មកនៅទីនេះកាលពី ២ឆ្នាំមុន។

 រូបភាព  ស្តាំ៖ ក្មេងប្រុសនោះនិងអ្នកជិតខាង   ឆ្វេង៖ ប៉ូលីសនៅកន្លែងកើតហេតុ
រឿងហេតុនេះកើតឡើងបានយ៉ាងដូចម្តេច៖ ដំបូងក្មេងប្រុសនោះបានត្រលប់មកផ្ទះវិញ
បន្ទាប់ពីបានទៅលេងនៅខាងក្រៅ ក៏បានឃើញទ្វារ នឹងបង្អួចបានបិទជិត និងមានបិទ
ពាក្យផ្តាំផ្ញើ​ ។ ក្មេងប្រុសនោះព្យាយាមហៅឪពុកដែលនៅខាងក្នុងតែពុំមានការឆ្លើយតប
ហើយបន្ទាប់មក ក៏មានក្លិនចំឡែកភាយចេញមក រំពេចនោះគេបាន call ហៅប៉ូលីស និង
អ្នកជិតខាង។
ភ្លាមៗនោះ ក្រុមមន្រ្តីប៉ូលីសបានមកដល់ ហើយក៏បានទំលុះទ្វារចូលទៅក្នុងផ្ទះ ហើយក៏
បានដឹងដែរថា បុរសនោះពិតជាធ្វើអត្តឃាតមែន ដោយគាត់បានដុតសារធាតុពុល បំពុល
ខ្លួនគាត់នៅក្នុងផ្ទះ។ បើយោងតាមសម្តីរបស់ប្រពន្ធគាត់ បាននិយាយថា៖ ខ្ញុំពិតជាមានការ
ងឿយឆ្ងល់ណាស់ ទៅនឹងទង្វើដែលគាត់បានធ្វើនេះ ហើយក៏មិនដឹងថា មូលហេតុអ្វីបាន
ជាគាត់សំរេចចិត្តធ្វើអត្តឃាតបែបនេះ។
ក្រុមមន្ត្រីប៉ូលីសក៏បានបញ្ជាក់ដែរថា បុរសនេះនឹងត្រូវឃាត់ខ្លួនជាបណ្តោះអាសន្ន ហើយ
ករណ៏អត្តឃាតនេះកំពុងធ្វើការស៊ីបអង្កេត៕

Comments system

Disqus Shortname