សឹង្ហបុរី៖ យោងទៅតាមប្រភពព័ត៌មានចិន ស៊ិនហួរ
បានឲ្យដឹងថា រថយន្តចល័តវែង ពណ៌សមួយ បានផ្តល់ការធ្វើតេស្តឈាម
រកមេរោគអេដស៍នៅក្នុង ប្រទេសសឹង្ហបុរី ដោយយុទ្ធនាការនេះ បានចាប់ផ្តើមធ្វើឡើង
ចាប់តាំងពីខែធ្នូ ឆ្នាំ២០១១មកម្ល៉េះ។
ប្រជាជនជាង ៥០០នាក់ បានចូលរូមក្នុងការធ្វើតេស្តឈាម រកមេរោគអេដស័ ដោយរថយន្តចល័តបានធ្វើការ ឆ្លងកាត់ពីសួនច្បារមួយ ទៅសួនច្បារមួយទៀត ដើម្បីផ្តល់នូវសេវាកម្ម ធ្វើតេស្តឈាមគ្រប់ទីកន្លែង។ ជាទូទៅ អ្នកដែលបានមកចូលរួម នៅក្នុងការធ្វើតេស្តឈាមនេះ មានអាយុចន្លោះពី ២០ និង ៣៩ឆ្នាំ។
ជាមួយគ្នានេះដែរ ការបង្កើតនៃយុទ្ធនាការនេះឡើង គឺដើម្បីជំរុញឲ្យប្រជាជននៅក្នុងប្រទេស សឹង្ហបុរីទាំងអស់ ក្លាហានក្នុងការធ្វើតេស្តឈាម រកមេរោគអេដស៍ដែល ជាបញ្ហាមួយ ដែលមនុស្សទូទៅគួរតែកត់សំគាល់។ ដោយឡែក ការធ្វើតេស្តនេះដែរ គឺមិនត្រូវឲ្យមានការបញ្ចេញ ឈ្មោះដែលមកធ្វើការពិនិត្យនោះឡើយ។
អ្នកធ្វើតេស្តត្រូវចំនាញថវិកាអស់ ៣០ដុល្លាសឹង្ហបុរី (២៤ដុល្លារសហរដ្ឋអាមេរិក) ក្នុងការធ្វើតេស្តឈាមម្តង ហើយត្រូវចំនាយពេលអស់៣០នាទី។
យោងទៅតាមលទ្ធផល កាលពីឆ្នាំមុន បានឲ្យដឹងថា ប្រជាជនអាយុ២៩ឆ្នាំ ចំនួន១០០នាក់ ទទួលបានលទ្ធផលនៃការធ្វើតេស្តឈាមវិជ្ជមាន ដោយមានអត្រាច្រើនជាង លទ្ធផលកាលពីឆ្នាំ២០០៥រហូតដល់ ទៅ៥០ភាគរយ៕