Monday, June 18, 2012

មេដឹកនាំ​អាវ​ក្រហម​ថៃ​អំពាវនាវ​អោយ​កម្ចាត់​ពួក​ប្រជាធិបតេយ្យ​

មេដឹកនាំ​ក្រុម​អាវ​ក្រហម​និង​ជា​សមាជិក​សភា​បក្ស​ភឿ ​ថៃ​លោក វេង តូ​ហ្សី​រ៉ាកាន់​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​អំពាវនាវ​អោយ​មិត្ត​ភ័ក្តិ​អាវ​​ ក្រហម​របស់​លោក​កម្ចាត់​គណបក្ស​ប្រជាធិបតេយ្យ​។​
លោ​កវេង​បាន​និយាយ​នៅ​លើ​វេទិកា​ក្នុង​ព្រឹត្តិការណ៍​"​ភឿ​ថៃ សច្ចភាព​សំរាប់​លទ្ធិប្រជាធិបតេយ្យ​"​ថា​"​ចូរ​ចេញមក​ធ្វើ​ការតស៊ូ​នយោបាយ​ មួយ​ដើម្បី​កម្ចាត់​គណបក្ស​ប្រជាធិបតេយ្យ​ចេញពី​ឆាក​នយោបាយ​ថៃ​។​ពួក​ ប្រជាធិបតេយ្យ​បាន​រំលោភ​បទបញ្ជា​សភា​ដូច​ជា​មិន​ស្តាប់​ប្រធាន​សភា​លោក​សំ​ សាក់ គៀត​ស៊ូ​រ៉ា​ណុន​ក្នុងអំឡុង​​ការប្រជុំ​សភា​និង​ទាញ​កៅអី​ប្រធានសភា​ចេញ​ជា​ ដើម​។​ការប្រព្រឹត្តិ​ដូច្នេះ​មានន័យ​ស្មើនឹង​ការបំផ្លាញ​ លទ្ធិប្រជាធិបតេយ្យ​និង​រដ្ឋ​ធម្ម​​នុ​ញ្ញ​"​។​
​គណបក្ស​ភឿ​ថៃ​និង​ប្រជាធិបតេយ្យ​បាន​វាយប្រហារ​គ្នា​ដោយ​សម្តី​នៅក្នុង​ ការជួបជុំ​អ្នកគាំទ្រ​រៀងៗ​ខ្លួន​ដោយ​ភឿ​ថៃ​បាន​ជួបជុំ​នៅ​ឧទ្យាន​ប្រា គៀត​ផាក ទល់មុខ​នឹង​ការិយា​សង្កាត់​មីន ប៊ូ​រី​កន្លែង​ដែល​ពួក​ប្រជាធិបតេយ្យ​បាន​ជួបជុំ​អ្នកគាំទ្រ​កាល​ពី​មួយ​ ថ្ងៃ​មុន​។​ក្នុងពេល​ជាមួយគ្នា​ពួក​​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​រួមមាន​ អតីតរដ្ឋមន្ត្រី​ការបរទេស​កា​ស៊ីត ភិរម្យ បាន​និយាយ​នៅ​ស្រុក​មួយ​នៃ​ខេត្ត​យ៉ាឡា​ហើយ​ប្រធាន​បទ​របស់គេ​រួម​មាន​ ការចោទប្រកាន់​រដ្ឋាភិបា​ល​ថា​ប្រព្រឹត្ត​មិន​យុត្តិធម៌​ដល់​ជនរងគ្រោះ​នៃ​ ទឹកជំនន់​និង​អំពើហិង្សា​ដែល​មាន​សិទ្ធិ​ទទួល​​សំណង​។​ពួកគេ​ក៏​និយាយ​អំពី​ ថ្លៃ​កសិផល​ថោក ពង្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ការផ្សះផ្សារ​ជាតិ​៕

Comments system

Disqus Shortname