Saturday, June 30, 2012

សិក្ខាសាលា​ស្តីពី "​អ៊ីនធឺណិត​សម័យ​ទំនើប​៖​យល់ដឹង ដើម្បី អាជីព​” ត្រូវបាន​រៀបចំឡើង​នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស​ដោយ​ក្រុមហ៊ុន អ៊ីនធឺណិត​ឌី​ជី​

 ស្របពេល​ជាមួយនឹង​សន្ទុះ​ដ៏​ខ្លាំងខ្លា​នៃ​ចរន្ត​សាកល​ភា​វុប​នីយកម្ម​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា វិស័យ​ព័ត៌មានវិទ្យា​កំពុងតែ​មានការ​រីកចំរើន​យ៉ាង​ឆាប់រហ័ស​។ ក្នុងនោះដែរ ចំនួន​នៃ​អ្នក ប្រើប្រាស់​អ៊ីនធឺណិត ក៏​កំពុងតែ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់​ផងដែរ ។ ជាការ​ពិតណាស់  អ្នកប្រើប្រាស់​ភាគច្រើន​យក​អ៊ីនធឺណិត​មកប្រើប្រាស់​សំរាប់តែ​ការសិក្សា ស្រាវជ្រាវ ការប្រាស្រ័យ​ទាក់ទង និង​កំសាន្ត​ប៉ុណ្ណោះ ហើយ​ពួកគេ​មិនទាន់​បានដឹង​អំពី​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​រប​ល់​អ៊ីនធឺណិត​ នោះទេ​។



​ដើម្បី​បំផុស​និង​ផ្លាស់ប្តូរ​ទស្សនៈ​របស់​អ្នកប្រើប្រាស់ ​ដែល​ភាគច្រើន​ជា​សិស្ស​និស្សិត​នោះ សិក្ខាសាលា​មួយ​ស្តីអំពី ” អ៊ីនធឺណិត​សម័យ​ទំនើប​៖ យល់ដឹង ដើម្បី អាជីព ” នឹងត្រូវ​បានរៀបចំ​ឡើង​ដោយ ក្រុមហ៊ុន​អ៊ីនធឺណិត ឌី​ជី ដែល​គ្រោង​នឹងមាន​សិស្ស​និស្សិត​ចូលរួម​ចំនួន​ជាង​១០.០០០​នាក់​ដែល​មកពី​ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងចំណោម​នោះ​ផងដែរ សិក្ខាសាលា​ទី​៣​ដែល​និយាយ​អំពី​ប្រធានបទ​នេះ​ក៏​ត្រូវបាន​រៀបចំឡើង​នៅ​ សាកលវិទ្យាល័យ​ធនធានមនុស្ស​នា​រសៀល​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០១២ ដែល​បានផ្តល់​ជា​គំនិត ព្រមទាំង​ឱកាស​ដល់​សិស្ស​និស្សិត​ក្នុង​ការធ្វើ​អាជីវកម្ម​ដើម្បី​រកប្រាក់​ ចំណូល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​វិញ​ម្តង​។ ក្រៅពី​ការចែករំលែក​ចំនេះដឹង នឹង​បទពិសោធន៍​ជាច្រើន​របស់​វាគ្មិន ដែលមាន​បទពិសោធន៍ និង​ទទួលបាន​ជោគជ័យ​ក្នុង​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឌី​ជី បាន​ជំរុញ ផ្តួចផ្តើម អោយ​សិស្ស​និស្សិត​ដែលមាន​គំនិតល្អ​លើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ធ្វើការ​អនុវត្តន៍ និង​បញ្ចេញ​ភាពប៉ិនប្រសព្វ​រប​ល់​ខ្លួន​ផងដែរ​។ ទន្ទឹមនឹងនោះ ឌី​ជី នឹងធ្វើ​ការគាំទ្រ​និង​ផ្ដល់ជំនួយ​ចំពោះ​អ្នក​ដែល​នឹងត្រូវ​ជ្រើសរើស​ ក្នុងការ​ចាប់ផ្ដើម​គម្រោង​អាជីវ​កម្មនេះ​។ លើសពីនេះទៅទៀត ចំពោះ​អ្នក​ដែលមាន​ភាពប៉ិនប្រសព្វ​ជាងគេ នឹង​ត្រូវបាន​ផ្តល់ឱកាស​ការងារ​នៅ​ក្រុមហ៊ុន​អ៊ីនធឺណិត ឌី​ជី ទៀតផង​។



​ ឯកឧត្តម​បណ្ឌិត ឯក មនោ​សែន សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស បាន​មាន​ប្រ សាសន៍​ថា​” ពិភពលោក​យើង​នា​សម័យ​បច្ចុប្បន្ននេះ​ពិត​មានការ​ប្រែប្រួល និង​អភិវឌ្ឍន៍​លឿន​ណាស់ ជា​ពិ​សេល​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​។​វ  ក្នុងនោះ​បច្ចេកវិទ្យា​អ៊ិន​ធឺ​ណិ​ត ក៍បាន​ដើរតួ​យ៉ាងសំខាន់​ផង ដែរ​លើ​វិស័យ​ការងារ និង​ការរស់នៅ​ប្រចាំថ្ងៃ​។ នៅតាម​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន មាន​និស្សិត មួយចំនួនធំ​បាន​យក​ប្រព័ន្ធ អ៊ិន​ធឺ​ណិ​ត​ធ្វើជា​អាជីព ដើម្បី​រកប្រាក់​ចំណូល ហើយ​សំរាប់ ព្រះរាជាណាចក្រ​កម្ពុជា យើង នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រុមហ៊ុន ឌី​ជី បានផ្តល់​ឱកាស​ដល់​និស្សិត​ខ្មែរ សំរាប់​ការបង្កើត អាជីវកម្ម​លើ​ប្រព័ន្ធ​អ៊ិន​ធី​ណិ​ត​។ ដូច្នេះ​យើង​ជា​និស្សិត​គួរតែ​ចាប់យក​ឱកាស​នេះ​ឲ្យ​បាន​ជាមួយនិង​គម្រោង​ដ៍​ ល្អ របស់​ក្រុម​ហ៊ុម ឌី​ជី ដែល​ផ្តល់ជូន​”​។

​នាយក​ផ្នែក​ទីផ្សារ កញ្ញា មេ​រៀ ទេព​លុ​ខិ​ណា​(Maria Teplukhina) បាន​មានប្រសាសន៍ថា “​គោលដៅ​ចម្បង​របស់​យើង​គឺ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ឱកាស​តាមរយៈ​អ៊ីនធឺណិត ​ជាមួយនឹង​ការជួយជ្រោមជ្រែង​ដល់​គម្រោង​របស់​និស្សិត និង​ផ្សព្វផ្សាយ​អំពី​តំបន់​ភា​វុប​នីយកម្ម​នៃ​សេវាកម្ម​ឌី​ជី​ដែល​បាន​ បង្កើតឡើង​យ៉ាង​ពិសេស​ផងដែរ​។​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គម្រោង​នេះ​សូម​ ចូលទៅ​កាន់​គេហទំព័រ http://www.digi.com.kh/eduction​។ ឌី​ជី សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សាកលវិទ្យាល័យ​នានា ជាពិសេស​សាកលវិទ្យាល័យ​ធនធានមនុស្ស ដែល​បាន​ផ្តល់ឱកាស ទីកន្លែង ព្រមទាំង​ការសម្របសម្រួល​នានា ដែល​បង្ក​ឲ​សិក្ខា​សិលា​នេះ​អាច​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​។​


Comments system

Disqus Shortname