Wednesday, June 20, 2012

ពិគ្រោះ ជំងឺរោគស្ត្រី និងជំងឺមហារីក ឥតគិតថ្លៃ ដោយវេជ្ជបណ្ឌិត មកពីសឹង្ហបុរី

 Photo by DAP-News 
ភ្នំពេញៈ ការិយាល័យតំណាង មន្ទីរពេទ្យរបស់ ParkwayHealth បានអញ្ជើញវេជ្ជបណ្ឌិត២រូប មកពីមន្ទីរពេទ្យកាលេនីហ្គ៉ល (Gleneagles Hospital) នៅប្រទេសសឹង្ហបុរី ដើម្បីផ្តល់ការពិគ្រោះពិភាក្សា ដល់សាធារណ: ជនដោយឥតគិតថ្លៃ អំពីជំងឺ និងអាការ:មួយចំនួនដូចខាងក្រោម:
- ធ្លាក់ស
- ធ្លាក់ឈាមខុសធម្មតា
- ដុះសាច់នៅប្រដាប់ភេទ
- គីសរឺដុំ
- ជំងឺមហារីកស្បូន
- ជំងឺមហារីកប្រដាប់ភេទ
- ជំងឺមហារីកសុដន់
- ជំងឺមហារីកត្រចៀកច្រមុះបំពង់ក
- ជំងឺមហារីកប្រូស្តាត
- ជំងឺមហារីកតំរងនោម
- ជំងឺមហារីកប្លោកនោម
- ជំងឺមហារីកកើតចំពោះកូនក្មេង
វេជ្ជបណ្ឌិតជំនាញទាំងពីររូបនោះ រួមមានទី១-លោក Dr Quek Swee Chong ឯកទេសសម្ភព និងរោគស្រ្តី មជ្ឈមណ្ឌលសម្ភព និងរោគស្រ្តីផាកវេមន្ត្រីពេទ្យ Gleneagles Hospital (Hospital) និងទី២លោកDr Yang Tuck Loon Edward ឯកទេសព្យាបាលជំងឺមហារីក ដោយប្រើកាំរស្មី មជ្ឈមណ្ឌលជំងឺមហារីក ផាកវេមន្ត្រីពេទ្រ
Gleneagles Hospital (Singapore)។
ទីកន្លែង: ការិយាល័យតំណាង ParkwayHealth នៅភ្នំពេញ
ល័ក្ខខ័ណ្ឌចូលរួម: អ្នកចូលរួមទាំងអស់ ត្រូវមានឯកសារជំងឺ និងបានចុះឈ្មោះចូលរួមជាមុន តាមរយ: 023 866 103 / 015 89 75 76
មន្ទីរពេទ្យកាលេនីហ្គ៉ល (Gleneagles Hospital) គឺជាមន្ទីរពេទ្យឯកជន ដែលមានគ្រែសំរាកជំងឺ សរុប 272 គ្រែ មានសេវ៉ាថែទាំសុខភាព និងវះកាត់យ៉ាងពេញលេញ សំរាប់គ្រប់គ្រងអ្នកជំងឺ។ មានឯកទេសព្យាបាលជំងឺ គ្រប់ប្រភេទហើយមាន ឯកទេសពិសេសគឺ:
• ជំងឺសរសៃឈាមនិងបេះដូង
• ជំងឺក្រពះពោះវៀនថ្លើម
• ប្តូរថ្លើម
• សម្ភពនិងរោគស្ត្រី
• ជំងឺមហារីក
• ជំងឺសន្លាក់ឆ្អឹង
Gleneagles Hospital មានការទទួលស្គាល់ពី Joint Commission International (JCI) ជាអ្នកនាំមុខគេលំដាប់ថ្នាក់ពិភពលោក ក្នុងការបង្កើនគុណភាព ក្នុងការថែរទាំសុខភាព នៅឆ្នាំ2006 ហើយទទួលបានម្តងទៀត នៅឆ្នាំ2009៕
Photo by DAP-News

Comments system

Disqus Shortname