Friday, June 29, 2012

អ្នក​ដេក​ស្រ​ម៉ុក​ធ្ងន់ធ្ងរ​ប្រឈម​នឹង​ជំងឺ​រលាក​សន្លាក់ឆ្អឹង​ទ្វេដង​

ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ការ​ដេក​ស្រ​ម៉ុក​ធ្ងន់ធ្ងរ​ស្ទើរតែ​បង្កើន​ហានិភ័យ​នៃ​ការវិវត្តន៍​ជំងឺ​ រលាក​សន្លាក់ឆ្អឹង​ទ្វេដង​ឯណោះ ។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នកជំងឺ​ដែល​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​អា​ការៈពាក់ព័ន្ធ​នឹង​ការ​ដេក​ស្រ​ ម៉ុក​ដូចជា​ការ​ដេក​អត់​ដកដង្ហើម​ជាដើម​គឺ​ស្ទើរតែ​ទទួលរង​នូវ​ជំងឺ​រលាក​ សន្លាក់ឆ្អឹងរ​ហូត​ដល់​ទៅ​ពីរដង ។ 

​របកគំហើញ​ដែល ​កើតចេញពី​ការស្រាវជ្រាវ​ធ្វើឡើង​នៅ​តៃវ៉ាន់​មួយ​នេះ​គឺជា​រឿង​ដ៏​គួរ​ឲ្យ​ ភ្ញាក់ផ្អើល​ខណៈដែល​ជំងឺ​រលាក​សន្លាក់ឆ្អឹង​ដែល​ប៉ះពាល់​មនុស្ស​ជាង ៣៥ ម៉ឺន​នាក់​នៅ​អង់គ្លេស ត្រូវគេ​គិតថា​បង្កឡើង​នៅពេល​មាន​អ្វីមួយ​មិន​ស្រួល​ជាមួយនឹង​ប្រព័ន្ធ​ ភាពស៊ាំ ។​


​ការសិក្សា​ដដែល​នេះ​ ក៏បាន​រកឃើញ​ការកើនឡើង​គ្រោះថ្នាក់​នៃ​ជំងឺ​មួយទៀត​ផងដែរ​ដែល​គេ​ហៅថា Autoimmune Disorders (​វិបត្តិ​ប្រព័ន្ធ​ភាពស៊ាំ​) ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចាប់ផ្តើម​វាយប្រហារ​លើ​ជាលិកា​ដែលមាន ​សុខភាព​ល្អ ។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា ពួកគេ​ជឿថា​ការ​ដេក​ស្រ​ម៉ុក​ធ្ងន់ធ្ងរ​អាច​បណ្តាល​ឲ្យ​ហើម​រលាក​ក្នុង​ សរសៃឈាម​ធំ​ពេញ​រាងកាយ​ទាំងមូល​ដែល​ដើរតួ​ជា​កាតាលីករ​មួយ​សម្រាប់​ជំងឺ​ រលាក​សន្លាក់ឆ្អឹង​នេះ ។ បើទោះបីជា​ការសិក្សា​មុនៗ​បានលើកឡើង​ថា​ការ​ដេក​ស្រ​ម៉ុក​អាច​បង្កើន​ ហានិភ័យ​នៃ​ជំងឺ​បេះដូង​ក៏ដោយ ក៏​ការសិក្សា​ចុងក្រោយ​នេះ​គឺជា​ការសិក្សា​លើកដំបូង​គេ​ហើយ​ដែល​បង្ហាញ​នូវ​ ទំនាក់ទំនង​ជាមួយ​ជំងឺ​រលាក​ឆ្អឹង ៕

Comments system

Disqus Shortname