រថយន្តកាមរីមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន
ទៅបុករថយន្តកុងតឺន័រកំពុងតែបើកឆ្លងផ្លូវទាំងកម្រោល
បណ្តាលឲ្យចូលទៅក្រោមរថយន្តកុងតឺន័រ របួសធ្ងន់ពីរនាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង ៥០នាទី ទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២ នៅតាមផ្លូវលេខសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបផ្សារដីហុយ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប៉ូលិសចរាចរណ៍ប្រចាំនៅគោលដៅស្តុបផ្សារដី ហុយ បាននិយាយថា រថយន្តកុងតឺន័រពណ៌ត្រួយចេក ពាក់ស្លាក ភ្នំពេញ 3A-6271 បើកបរដោយបុរសម្នាក់ គេចខ្លួនបាត់។ ចំណែករថយន្តកាមរីពណ៌ឈាមជ្រូក ពាក់ស្លាក យ ៧០៣៤ ភព២ ជិះគ្នាបីនាក់ របួសធ្ងន់ពីរនាក់ និងរបួសស្រាលម្នាក់។
មន្ត្រីប៉ូលិសដដែលបាននិយាយថា មុនពេលកើតហេតុ រថយន្តកុងតឺន័របានបើកតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តបានបើកឆ្លងផ្លូវទៅផ្លូវណតប្រ៊ីត ពេលនោះក៏ស្រាប់តែឃើញរថយន្តកាមរីមួយគ្រឿង បើកបោះពួយយ៉ាងលឿនពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក៏បុករថយន្តកុងតឺន័រចំពាក់កណ្តាល បណ្តាលឲ្យរថយន្តកាមរីចូលទៅកល់ក្រោមកុងតឺន័រ របួសធ្ងន់ពីរនាក់ ស្រាលម្នាក់។
ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅកាន់មន្ទីរពេទ្យឯកជន រីឯរថយន្តទាំងពីរគ្រឿងរក្សាទុកនៅសង់ត្រាល់