រូបថត ១២ សន្លឹកនេះ បានរៀបរាប់ពីទុក្ខវិបត្តិ ក្ដីសោកសង្រេង ការរើសអើង សង្គ្រាម និងសមិទ្ធផលនានា ជុំវិញពិភពលោក ខណៈរូបភាពជាច្រើនបានបំផុសឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន។
១. ១៧ ធ្នូ ១៩០៣៖
បងប្អូនត្រកូល Wright ចាប់ផ្ដើមការហោះហើរដំបូងរបស់ពួកគេ។ Wilbur
កំពុងរត់តាមយន្តហោះ ខណៈ Orville កំពុងបញ្ជាយន្តហោះ។
គ្មាននរណាម្នាក់ជឿចំពោះសមិទ្ធផលរបស់ពួកគេទេ
ប្រសិនបើមិនបានឃើញរូបថតនេះ។
២. ៧ សីហា ១៩៣០៖ លោក
Lawrence Beitler បានចាប់ខ្លួន
និងព្យួរកបុរសស្បែកខ្មៅពីរនាក់គឺ Thomas Shipp និង Abram Smith
ដោយចោទប្រកាន់ថា បានរំលោភស្ត្រីស្បែកសម្នាក់។ រូបថតនេះ
ក្រោយមកត្រូវបានចែកចាយរាប់ពាន់សន្លឹក និងក្លាយជាកាតប៉ូស្ដាល់
បង្ហាញពីឧត្តមភាពរបស់ជនស្បែកសលើជនស្បែកខ្មៅ។
៣. ៩ សីហា ១៩៤៥៖
យន្តហោះប្រយុទ្ធរបស់អាមេរិកមួយ
បានថតរួបផ្សែងខ្មួលពីការបំផ្ទុះគ្រាប់បែកបរមាណូរបស់ខ្លួន
ឈ្មោះថា Fat Man នៅលើទីក្រុងណាហ្គាសាគី។ ក្រៅពីនេះ
គ្រាប់បែកបរមាណូមួយគ្រាប់ទៀត បានទម្លាក់លើទីក្រុង ហ៊ីរ៉ូស៊ីម៉ា
ដែលបានសម្លាប់ជីវិតប្រជាជនជប៉ុន ១៥០០០០នាក់។
បន្ទាប់ពីការបំផ្ទុះគ្រាប់បែកទាំងពីរគ្រាប់ហើយ
ជប៉ុនបានចុះចាញ់សង្គ្រាមជាមួយនឹងអាមេរិក
ដោយយល់ព្រមសងសំណងខូចខាតនានាដោយសង្គ្រាម។
៤. ២៣ កុម្ភៈ ១៩៤៥៖
កងម៉ារីនអាមេរិក ៦ នាក់
បានដោតទង់ជាតិរបស់ខ្លួនអំឡុងការប្រយុទ្ធក្នុងតំបន់ Iwo Jima
ដែលក្រោយមកទាហានបីនាក់ក្នុងចំណោមពួកគេបានស្លាប់ក្នុងការ
ប្រយុទ្ធ។ រូបថតនេះ តំណាងឲ្យការបញ្ចប់សង្គ្រាមលោកលើកទី ២
និងត្រូវបានចាត់ទុកថា ជារូបភាពដ៏គួរឲ្យចងចាំក្នុងទីក្រុង
វ៉ាស៊ីនតោន ឌីស៊ី។
៥. ៤ កញ្ញា ១៩៥៧៖
រូបភាពស្ត្រីស្បែកខ្មៅ Elizabeth Eckford កំពុងត្រូវបានប្រមាថ
ដោយនាង Hazel Massery និងសិស្សដទៃទៀត
នៅពេលដែលនាងចូលទៅកាន់សាលាពួកស្បែកស។ វាបានចំណាយពេល ៤
ឆ្នាំ ទម្រាំតុលាការកំពូល ចាត់ទុកការបែងចែកពណ៌សម្បុរនេះថា
ខុសច្បាប់។ រូបភាពនេះជាសក្ខីភាពមិនអាចប្រកែកបាន
ខណៈដែលពួកស្បែកសមួយចំនួនចាត់ទុកថា សារព័ត៌មានចុះផ្សាយបំផ្លើស។
៦. ១ កុម្ភៈ ១៩៦៨៖
លោក Eddie Adams បានថតរូប Nguyen Ngoc Loan
ផ្ដាច់ជីវិតមេកងវៀតកុង Nguyen Van Lem ដែលរូបថតនេះ
បានជំរុញឲ្យសាធារណជនងើបឡើងប្រឆាំងនឹងសង្គ្រាម។
៧. ១៩៦៩៖
អវកាសយានិកអាមេរិកលោក Neil Armstrong
ថតរូបសហការីរបស់ខ្លួនគឺលោក Buzz Aldrin
នៅពេលឡើងទៅកាន់ភពព្រះចន្ទលើកដំបូងរបស់មនុស្សជាតិ។
៨. ១៩៨៤៖
លោក Steve McCurry បានថតរូបក្មេងស្រីវ័យ ១២ ឆ្នាំ
ជនជាតិអាហ្វហ្គានីស្ថានម្នាក់ ដែលនាងបានក្លាយជា Cover លើទំព័រ
National Geographic រហូតមក គឺតំណាងឲ្យជនភៀសខ្លួន។
៩. ៥ មិថុនា ១៩៨៩៖
លោក Jeff Widener បានផ្ដិតយករូប ”បុរសដែលហ៊ានស្លាប់មុខរថក្រោះ”
“Tank Man” ដែលជាអ្នកតវ៉ាប្រឆាំងម្នាក់នៅ Tiananmen Square
ទីក្រុងប៉េកាំង។ រូបភាពនេះជាសញ្ញានៃការបញ្ចប់សង្គ្រាមត្រជាក់
និងស៊ីវិល។
១០. ១៩៩៤៖
លោក Kevin Carter បានថតរូបភាពកុមារស៊ូដង់ម្នាក់
វាទៅកាន់ជំរំស្បៀងរបស់អ.ស.ប ដែលមានចម្ងាយកន្លះម៉ាយ (៨០០ ម៉ែត្រ)។
រូបភាពនេះ បានធ្វើឲ្យលោកឈ្នះពានរង្វាន់ Pulitzer។
ដោយក្ដីសង្វេគ អ្នកថតរូបរូបនេះបានធ្វើអត្តឃាតរយៈពេល ៣
ខែក្រោយមក។ រូបភាពនេះ
បាននាំសោកនាដកម្មក្នុងប្រទេសស៊ូដង់ទៅកាន់ពិភពលោក។
១១. ១១ កញ្ញា ២០០១៖
លោក Richard Drew
បានថតរូបបុរសម្នាក់លោតចុះពីអគារពាណិជ្ជកម្មពិភពលោកដើម្បីគេច
ចេញពីភេរវកម្ម ដែលបង្កដោយក្រុមអាល់កៃដា។ ថ្ងៃនោះ
បានក្លាយជាថ្ងៃសោកនាដកម្មដ៏សោកសង្រេងបំផុតក្នុងប្រវត្តិសាស្ត្រ
អាមេរិក
និងជាការចាប់ផ្ដើមសង្គ្រាមប្រឆាំងក្រុមភេរវជនដែលប្រកាសឡើង
ជុំវិញពិភពលោក។
១២. ២០០៤៖
រូបថតដ៏គួរឲ្យរន្ធត់
ពីការធ្វើទារុណកម្មដ៏ព្រៃផ្សៃពីសំណាក់ទាហានអាមេរិកទៅលើអ្នក
ទោសអ៊ីរ៉ាក់ត្រូវបានលាតត្រដាង។ បន្ទាប់ពីនោះ ទាហានអាមេរិក ១៧
នាក់ត្រូវបានដកចេញពីតំណែង និង១១
នាក់ផ្សេងទៀតត្រូវចោទប្រកាន់ និងដាក់ទោស។ រូបនេះ បង្ហាញថា
ទាហានអាមេរិកព្រៃផ្សៃមិនខុសពីក្រុមភេរវជនដែលខ្លួនតាមសម្លាប់
នោះទេ។