Sunday, September 2, 2012

បន្លែ​​ផ្លែ​​ឈើ​​១០​​មុខ​​ជួយ​​ឱ្យ​ថ្លើម​​មាន​​សុខ​​ភាព​​ល្អ​

បន្លែ​ផ្លែ​ឈើ​១០​មុខ​ជួយ​ឱ្យ​ថ្លើម​មាន​សុខ​ភាព​ល
សារ​សំ​ខាន់​​នៃ​​ការ​ថែ​រក្សា​​ថ្លើម​​ឱ្យ​​មាន​​សុខ​​ភាព​ល្អ​ជា​រឿយ​ៗ​ត្រូវ​បាន​គេ​បំ​ភ្លេចចោល​ក្នុង​ពេល​ដែល​ជី​វិត​មមា​ញឹក​ដោយ​ការ​ងារ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី យើង​សូម​ណែ​នាំ​នូវ​អា​ហារ​​ពី​ធម្ម​ជាតិ​ចំ​នួន​១០​មុខ​ដែល​មាន​អត្ថ​ប្រ​យោជន៍​ជួយ​ឱ្យ​ថ្លើម​របស់​អស់​លោក​អ្នក​មាន​សុខ​ភាព​ល្អ ៖
១. មើម​ខ្ទឹម.ស​ ៖ 
ខ្ទឹម​មួយ​កម្ពឹស​មាន​កម្លាំង​គ្រប់​គ្រាន់​ជួយ​ការ​ពារ​ថ្លើម​តាម​រយៈ​ការ​ធ្វើ​ឱ្យ​អង់​ហ្ស៊ីម​ថ្លើម​មាន​សកម្ម​ភាព ។ អង់​ហ្ស៊ីម​ទាំង​នេះ​មាន​នា​ទី​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​និង​បញ្ចេញ​ចោល​សារ​ធាតុ​ពុល​របស់​រាង​កាយ ។ ខ្ទឹម​.​ស​ត្រូវ​គេ​ដឹង​ថា សំ​បូរ​ទៅ​ដោយ​​ Allicinនិង Selenium​ដែល​ជា​​សារ​ធាតុ​មាន​នា​ទី​សំ​ខាន់​ជួយ​រក្សា​មុខ​ងារ​ថ្លើម​ ។
២. ផ្លែ​ទំ​ពាំង​បាយ​ជូ​ ៖ 
​វី​តា​មីន C​ដ៏​សំ​បូរ​បែប​​​​នៅ​ក្នុង​ទំ​ពាំង​បាយជូ​គឺ​ជា​អត្ថ​ប្រ​យោជន៍​យ៉ាង​​​លើស​លប់​ជួយ​​ការ​ពារ​ថ្លើម​ពី​ការ​ប៉ះ​ពា​ល់​ដោយ​ការ​សឹក​រិច​រិល​របស់​រាង​កាយ ។​ វា​មិន​ត្រឹម​តែ​ជួយ​ជម្រុញ​​​ការ​ផលិត​វត្ថុ​ធាតុ​បន្សាប​ជាតិ​ពុល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​មុខ​ងារ​សរី​រាង្គ​ទៀត​ផង ។ 
៣. ពពួក​​​បន្លែ​មើម​ ៖
វត្ត​មាន​សារ​ធាតុ Flavonoids នៅ​ក្នុង​ពពួក​បន្លែ​មើម​ដូចជា កា​រ៉ុត ដំ​ឡូង​បា​រាំង និង​ឆៃ​ថាវ​ក្រហម​មាន​អត្ថ​ប្រ​យោធន៍​​ដ៏​លើស​លប់​ជួយ​បណ្តុះ​កោ​សិកា​មុខ​ងារ​ក្នុង​ថ្លើម ។​ និយាយ​ជា​រួម ការ​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ​ពពួក​បន្លែ​មើម​នឹង​ជួយ​ធា​នា​ឱ្យ​ថ្លើម​​បំ​ពេញ​មុខ​ងារ​បាន​ល្អ ។​
៤.​ ពពួក​បន្លែ​ស្លឹក​ពណ៌​បៃ​តង​ ៖
បន្លែ​ស្លឹក​ពណ៌​បៃ​តង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អា​ហារ​ល្អ​បំ​ផុត​ជួយ​​​សំ​អាត​សារ​ធាតុ​ពុល​ក្នុង​ថ្លើម​ ។ សមាស​ធាតុ Chlorophyllមាន​នា​ទី​ស្រូប​យក​សារ​ធាតុ​អា​ក្រក់​ពី​រាងកាយ​និង​បន្សាប​ប្រ​សិទ្ធ​ភាព​គី​មី​ពុល ។ ពពួក​បន្លែ​ដូចជា ម្រះ​ ស្ពៃ​ស្លឹកម្យ៉ាង(Spinach)និង​ស្ពែ​ក្តោប​មាន​អត្ថ​ប្រ​យោជន៍​យ៉ាង​លើស​លប់​ ។
៥.​តែ​បៃ​តង ៖
វា​មាន​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ដ៏​ខ្លាំង​ក្លា​បំ​ផុត​ឈ្មោះ Catechins។ សមាធាតុ​នេះ​មាន​នា​ទី​កំ​ចាត់​រ៉ា​ឌី​កាល់​សេរី​ក្នុង​ថ្លើម​ព្រម​ទាំង​សំ​អាត​​ជាតិ​ពុល​បាន​រហ័ស​ទៀត​ផង ។ 
៦. ផ្លែ​ប៊័រ ៖
ផ្លែ​ឈើ​នេះ​​​សំ​បូរ​ទៅ​ដោយ​​សមាស​ធាតុ Glutathioneនិង​អា​ស៊ីដខ្លាញ់​ monounsaturated fats ដែល​វា​មិន​ត្រឹម​តែ​ជួយ​ជម្រុញ​និ​តិ​វិធី​សំ​អាត​ថ្លើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​បង្កើត​​ជា​លិ​កា​និង​កោ​សិ​កា​ថ្មី​ផង​ដែរ​ ។ 
៧. ផ្លែ​ប៉ោម ៖ 
ទទួល​ទាន​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​នឹង​ធ្វើ​ឱ្យ​ថ្លើម​មាន​សុខ​ភាព​ល្អ​ ។ 
៨. ប្រេង​អូ​លីវ ៖
ការ​ប្រើ​ប្រាស់​ក្នុង​កម្រិត​មធ្យម​នឹង​ផ្តល់​នូវ​មូល​ដ្ឋាន​គ្រឹះ​លី​ពីត​ដ៏​ល្អ​សម្រាប់​ថ្លើម​ក្នុង​ការ​ស្រូប​យក​​សារ​ធាតុ​ពុល​ពី​រាង​កាយហើយ​ដែល​បញ្ហា​នេះ​នឹង​ជួយ​កាត់​បន្ថយ​សារ​ធាតុ​ពុល​​ធ្វើឱ្យ​ថ្លើម​បំ​ពេញ​មុខ​ងារ​កាន់​តែ​ល្អ​ប្រ​សើរ​ក្នុង​រយ​ៈ​ពេល​វែង ។ 
៩. គ្រាប់​ធញ្ញ​ជាតិ ៖ 
សំ​​បូរ​​ទៅ​ដោយ​វីតា​មីន B-complex គ្រាប់​ធញ្ញជាតិ​បាន​ជួយ​ជម្រុញ​សមត្ថ​ភាព​ថ្លើម​ក្នុង​ការ​​រំ​លាយ​ជាតិ​ខ្លាញ់​និង​ជា​លិ​កា​ដែល​ធ្វើឱ្យ​ស្ទះ​ ។ អង្ករ​សម្រូបមាន​​ប្រ​យោជន​៍​យ៉ាង​លើស​លប់​សម្រាប់​ថ្លើម ។ 
១០. ខាត់​ណា​ខៀវ ៖ 
ផ្កាស្ពៃ​ប្រ​ភេទ​នេះ​សំ​បូរ​ទៅ​ដោយ​ glucosinolatesដែល​ជួយលើ​ផលិត​កម្ម​អង់​ហ្ស៊ីម ។ អង់​ហ្ស៊ីម​ទាំង​នេះ​មាន​នា​ទី​លាង​សំអាត​ជាតិ​ពុល​និង carcinogensពី​រាង​កាយ​ ៕

Comments system

Disqus Shortname