ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២ បានអញ្ជើញត្រឡប់ មកពីចូលរួមហាសន្និបាតលើកទី៣៣ នៃសន្និបាតអន្ដរសភាអាស៊ាន (AIPA) ប្រកបដោយសុវត្ថិភាពតាមជើងយន្ដ ពិសេសរបស់ក្រុមហ៊ុនអាចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ។
នៅក្នុងឱកាសអញ្ជើញមកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញវិញ សម្ដេច តេជោត្រូវបានទទួលស្វាគមន៍យ៉ាងកក់ ក្ដៅពីសំណាក់មន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិ បាលកម្ពុជា ដែលមានឧបនាយករដ្ឋមន្ដ្រីទេសរដ្ឋមន្ដ្រី , រដ្ឋមន្ដ្រី , រដ្ឋលេខាធិការ និងមន្ដ្រីអ្នកមុខអ្នការច្រើនរូប។
គួរបញ្ជាក់ថា សម្ដេចតេជោបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមពិធី បើកមហាសន្និបាតលើកទី៣៣ នៃមហា សន្និបាតអន្ដរសភាអាស៊ាននៅប្រទេស ឥណ្ឌូនេស៊ី កាលព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១២ តាមការ អញ្ជើញរបស់លោកបណ្ឌិត Marzuki Alei ប្រធានសភានៅសាធារណៈរដ្ឋឥណ្ឌូនេស៊ី ។ នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានថ្លែងសុន្ទរកថាក្នុងនាមប្រធានអាស៊ានផងដែរ។
ក្នុងនាមព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូសភាកម្ពុជាទៅ ចូលរួមមហាសន្និបាតនេះជាមួយ ប្រទេសដៃគូ និងអ្នកសង្កេតការណ៍មួយ ចំនួនទៀតក្នុងនោះរួមមានប្រទេស អូស្ដ្រាលី,បេឡារ៉ូស,កាណាដា,ចិន, សហភាពអឺរ៉ុប, ឥណ្ឌា,ជប៉ុន, សាធារណ រដ្ឋកូរ៉េ,ណូវ៉ែលហ្សេឡង់, ប៉ាពូវេហ្គីណេ និងប្រទេសរុស្ស៊ី។
គួរជម្រាបដែរថាមហាសន្និបាត អាយ ប៉ា បានរៀបចំធ្វើជារៀងរាល់ឆ្នាំនៅ តាមបណ្ដាប្រទេសជាសមាជិកអាស៊ាន ទៅតាមលំដាប់អក្សរជាភាសាអង់គ្លេស ៕