Monday, September 24, 2012

ព្រះមហាក្សត្រខ្មែរ យាងបំពេញព្រះរាជ ទស្សនកិច្ច នៅប្រទេសវៀតណាម


Photo by DAP-NEWS
ភ្នំពេញៈ ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅវេលាម៉ោង ៩ព្រឹកថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១២ នេះ បានយាងចេញទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម ដែលការបំពេញព្រះរាជទស្សនកិច្ចក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម។
ការយាងចេញទៅបំពេញព្រះរាជទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមជូនព្រះរាជដំណើរដោយសម្តេច ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា ព្រមទាំងមន្ត្រី ព្រះបរមរាជវាំង មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងសែរាជវង្សានុវង្សជាច្រើនអង្គទៀត។
យោងតាមមន្រ្តីទូតវៀតណាម ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រលានយន្តហោះឲ្យដឹងថា ព្រះរាជដំណើរបំពេញទស្សនកិច្ចនេះ ធ្វើឡើងតមតាមការយាងពីមន្រ្តីជាន់ខ្ពស់ប្រទេសវៀតណាម និង ដើម្បីរឹតចំណងមិត្តភាព កិច្ចទំនាក់ ប្រពៃណី វប្បធម៌ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាង ប្រទេសកម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំ បន្ថែមទៀត។
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname