ប៉ាក ជុង-សឹក(កណ្តាល)ប្រធានក្រហ៊ុនLG Electronics Inc,និងពួកបង្ហាញម៉ូតថតជាមួយនឹងទូរស័ព្ទOptimus Gថ្មីនៅក្រុងសេអ៊ូលកាលពីថ្ងៃ១៨កញ្ញា |
ក្រុមហ៊ុន LG Electronicsរបស់កូរ៉េខាងត្បូងកាលពីថ្ងៃអង្គារបានបង្ហាញទូរស័ព្ទឆ្លាតថ្មីរបស់ខ្លួនដែលអាចប្រជែងជាមួយផលិតផលរបស់ក្រុមហ៊ុនApple និង Samsungដែលកំពុងគ្រប់គ្រងទីផ្សារទូតស័ព្ទឆ្លាត។
ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់កូរ៉េខាងត្បូងនេះបាននិយាយថាទូរស័ព្ទថ្មីOptimus Gនឹងមានលក់នៅតាមហាងនៅសប្តាហ៍ក្រោយមុនពេលការចេញលក់នៅជប៉ុននាខែតុលានិងតំបន់ផ្សេងទៀតរួមទាំងអាមេរិកខាងជើងនៅខែវិច្ឆិកា។
ទូរស័ព្ទថ្មីដែលដំណើរការដោយសូហ្វវែរAndroid របស់Googleត្រូវបានបំពាក់ដោយquad-core processorថ្មីដែលនឹងជួយដំណើរការapplicationsបានលឿនជាងquad-core processorsបច្ចុប្បន្នបាន៤០ភាគរយ។
ប្រវែង១៣,២សង្ទីម៉ែត្រនិងtouchscreenទំហំ៤,៧អ៊ិង Optimus Gអនុញ្ញាតអោយអ្នកប្រើអាចហ្ស៊ូមរូបវីដេអូនិងថតរូបតាមរយៈសម្លេងដូចជា"cheese" ឬ"smile។
វាក៏អាចបង្ហាញរូបភាពនៅapplicationsពីរក្នុងពេលដំណាលគ្នាដោយអនុញ្ញាតអោយអ្នកប្រើផ្លាស់ប្តូរសារជជែកគ្នាឬបើកអ៊ិនធឺណែតក្នុងពេលមើលវីដេអូនៅពីក្រោយ៕