Tuesday, September 18, 2012

គ្រួពេទ្យឯកជន ក្នុងភូមិម្នាក់ត្រូវ ចាប់ខ្លួនក្រោយ ពីចាក់ថ្នាំឲ្យស្រ្តីមាន ផ្ទៃពោះ៨ខែស្លាប់

Photo by DAP-News
បាត់ដំបងៈ គ្រួពេទ្យឯកជន ក្នុងភូមិម្នាក់ ត្រូវកម្លាំងនគរបាល ចាប់ខ្លួនកាលពី វេលាម៉ោង ២និង៥នាទី រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ តាមពាក្យ បណ្តឹងប្តី របស់ស្រ្តីរងគ្រោះក្រោយ ពីបានចាក់ថ្នាំឲ្យ ស្រ្តីមានផ្ទៃពោះ៨ខែ បណ្តាលឲ្យ ស្លាប់នៅលើផ្ទះ របស់ខ្លួនកាល ពីវេលាម៉ោង ៥ល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចភូមិចំការតាប៊ុន ឃុំជ្រៃសីមា ស្រុកសំពៅលូន ។
លោក ឈិត សេង នាយផ្នែកនគរបាលព្រហ្មទណ្ឌ ស្រុកសំពៅលូន បានឲ្យដឹងថា ជនល្មើស ដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ ទូច វិចិត្រ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ ធ្វើចំការ និងជា ពេទ្យឯកជន ក្នុងភូមិដែលគ្មាន ជំនាញពិតប្រាកដ មានទីលំនៅ ភូមិចំការតាប៊ុន ឃុំជ្រៃសីមា ស្រុកសំពៅលូន ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ ចាន់ ភី ភេទស្រីអាយុ៤៧ឆ្នាំ និងប្តីឈ្មោះ ព្រំ គង់ អាយុ៦០ឆ្នាំ មានកូន៦នាក់ ទាំងក្នុងពោះរស់នៅភូមិ កើតហេតុ ជាមួយគ្នាខាងលើ។
ប្តីស្រ្តីរងគ្រោះឈ្មោះ ព្រំ គង់ អាយុ៦០ឆ្នាំ បានប្រាប់សមត្ថកិច្ចថា មុនពេលប្រពន្ធ ខ្លួនស្លាប់ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ប្រពន្ធខ្លួន មានផ្ទៃពោះ ៨ខែហើយ និងអាការៈ រោយនិងចុកក ខ្លួនក៏បានជូនប្រពន្ធ ទៅផ្ទះពេទ្យ(ជនសង្ស័យ) ដើម្បីឲ្យគាត់ ពិនិត្យនិងព្យាបាល ក្រោយបានទៅ ផ្ទះពេទ្យ ហើយ គាត់ក៏បាន សួរនាំរួច បានចាក់ថ្នាំ បញ្ចុះកម្តៅកន្លះអំពូល ឲ្យប្រពន្ធខ្លួន លុះជិតកន្លះម៉ោងក្រោយមក ពេទ្យរូប នេះបានចាក់ថ្នាំ ដដែល កន្លះអំពូលទៀត ឲ្យប្រពន្ធខ្លួនទៀត ភ្លាមៗនោះស្រាប់តែនាង ប្រកាច់ដាច់ខ្យល់ ស្លាប់ភ្លាមមួយរំពេច នៅលើផ្ទះពេទ្យ នោះតែម្តង។ បន្ទាប់មក ប្តីរូបនេះ បានដឹកសពប្រពន្ធ មកផ្ទះវិញដើម្បី ធ្វើបុណ្យតាម ប្រពៃណី។ លុះព្រឹកថ្ងៃទី១៧ ខែកញ្ញា ប្តីបានទៅដាក់ពាក្យបណ្តឹង នៅអធិការនគរបាល ស្រុក ឲ្យជួយអន្តរាគមន៍ ។ ក្រោយពីបាន ទទួលពាក្យ បណ្តឹងហើយ សមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួន ប្រព្រឹត្ត បទជនល្មើសនៅ រសៀលម៉ោង២ និង៥នាទីនាំយកមក សួនាំនៅ ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមិនមានចេតនា ឲ្យជនរងគ្រោះ ស្លាប់បាត់បង់ជីវិត នោះទេ ហើយជនរងគ្រោះ បានមកផ្ទះខ្លួនឲ្យ ជួយព្យាបាល លុះពេលនាងស្លាប់ ប្តីបានមកប្តឹង សមត្ថកិច្ច ចាប់ខ្លួនតែម្តង។
បច្ចុប្បន្នមន្រ្តីជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទៅស្នងការនគរបាលខេត្ត នៅរសៀល ថ្ងៃទី១៨ខែកញ្ញានេះ ដើម្បីចាត់ការបន្ត តាមច្បាប់៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Comments system

Disqus Shortname