Monday, September 24, 2012

ជិះ​លើ​រថយន្ដ​ជាមួយ​នាង​សួរ​រឿង​អនាគត​...​ខាង​ប្រុស​ឆ្លើយ​មិន​ចេញ​លោត​ពីលើ​ឡាន​សម្លាប់​ខ្លួន​


​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ នារី​ម្នាក់​បាន​បើក​ទ្វារ​រថយន្ដ​កុងតឺន័រ​លោត​ទម្លាក់​ខ្លួន​ចុះ​មក​លើ​ដី​ បណ្ដាល​ឱ្យ​ស្លាប់​ពេល​បញ្ជូន​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ ហេតុការណ៍​ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១២​ នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៩៨-១៩៩​ ស្ថិត​ក្នុង​មូលដ្ឋាន​ភូមិ​អូរ​ឧកញ៉ា​ ហេង​ ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃ​នប់​ ។​
​លោក​សេង​ ចំរើន​ អធិការរង​ស្រុក​ ព្រៃ​នប់​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ម្នាក់​បាន​លោត​ ទម្លាក់​ខ្លួន​ចេញពី​រថយន្ដ​កុងតឺន័រ​ម៉ាក​ ហ្វ៊ុ​យ​សូ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-​ 0074​ ពេល​ដែល​រថយន្ដ​កំពុង​បើកបរ​ ក្នុង​ទិស​ដៅ​ពី​ខេត្ដ​ព្រះ​សីហ​នុ​ទៅ​រាជធានី​ភ្នំពេញ​ លើ​ផ្លូវជាតិ​លេខ​៤​។​ ពេល​លោត​ ទម្លាក់​ខ្លួន​ភ្លាមៗ​បណ្ដាល​ឱ្យ​ស្ដ្រី​រង​គ្រោះ​ បែក​មុខ​បែក​មាត់​ និង​បាន​ស្លាប់​ពេល​ បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ។​
​មន្ដ្រី​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ ស្រី​មុំ​ អាយុ​២៤​ ឆ្នាំ​ ជា​ស្ដ្រី​មេម៉ាយ​រស់នៅ​ភូមិ​ថ្មី​ សង្កាត់​ លេខ​៣​ ក្រុងព្រះសីហនុ​ ខេត្ដ​ព្រះ​សីហ​នុ​។​ ​ក្រោយ​ពេល​កើតហេតុ​ រថយន្ដ​និង​ អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ដើម្បី​សួរនាំ​ទាក់ទិន​នឹង​ករណី​ស្ដ្រី​រង​គ្រោះ​ ធ្វើ​អត្ដឃាត​លោត​សម្លាប់​ខ្លួន​នេះ​ ។​​ ​នគរបាល​បានឱ្យ​ដឹង​ថា​ អ្នកបើកបរ​រថយន្ដ​ឈ្មោះ​ ឈុំ​ ប៊ុ​ន​ឈឿ​ន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ទួល​ ទទឹង​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ។​
លោក​ សេង​ ចំរើន​ អធិការរង​ស្រុក​ បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​សួរនាំ​អ្នកបើកបរ​ រថយន្ដ​និយាយ​ថា​ មុន​ពេល​កើតហេតុ​ គាត់​បាន​បើករថយន្ដ​ចេញពី​កំពង់​ផែ​ ស្វយ័ត​ក្រុងព្រះសីហនុ​ឆ្ពោះទៅ​រាជធានី​ ភ្នំពេញ​ ដោយនៅ​លើ​រថយន្ដ​មាន​មនុស្ស​ ៣​នាក់​(​អ្នកបើកបរ​,​ ព្រូ​ និង​ស្ដ្រី​រង​គ្រោះ​)​ ហើយ​នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​ រូប​គាត់​ និង​ស្ដ្រី​រង​គ្រោះ​បាន​ជជែក​គ្នា​លេង​នៅ​ តាម​ផ្លូវ​មិន​ចេះ​ចប់​ ។​ ការ​ជជែក​គ្នា​ ឈាន​ដល់​ការ​ដេញដោល​អំពី​អនាគត​ រវាង​ពួក​គេ​ទាំង​ពីរ​នាក់​ ពីព្រោះ​ថា​ ពួក​ គេ​ស្រឡាញ់​គ្នា​ជាង​១​ឆ្នាំ​មក​ហើយ​ ។​
​នៅ​ពេល​ដែល​ស្ដ្រី​រង​គ្រោះ​និយាយ​ អំពី​អនាគត​ធ្វើ​ឱ្យ​រូប​គាត់​(​អ្នកបើកបរ​)​គាំងស្ញេញ​មិន​អាច​និយាយ​អ្វី​រួច​ ។​ ពេល​ នោះ​ស្ដ្រី​រង​គ្រោះ​ទំនងជា​ខឹង​ ក៏​ស្ទុះ​ទៅ​ បើកទ្វារ​រថយន្ដ​ដែល​កំពុង​បើកបរ​យឺតៗ​ លោត​ទម្លាក់​ខ្លួន​មក​លើ​ដី​បណ្ដាល​ឱ្យ​រង​ របួសធ្ងន់​ និង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ ឯកជន​វាល​រេញ​ ។​
​លោក​សេង​ ចំរើន​ បានឱ្យ​ដឹង​ថា​ វត្ថុ​ តាង​ដែល​មាន​រថយន្ដ​ និង​អ្នកបើកបរ​ ក្រោយ​ពី​ឃាត់ខ្លួន​ដើម្បី​សួរនាំ​រួច​ត្រូវ​ បាន​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​វិញ​ ដោយ​ មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ​ ៕(nokorwat)

Comments system

Disqus Shortname