ក្រុងបាងកកៈ ការប្រឈមមុខដាក់គ្នារវាងក្រុមអាវក្រហម និងអាវលឿងថៃ ទំនងជាកំពុងកើនឡើង បន្ទាប់ពីការប៉ះទង្គិចគ្នាកាល ពីថ្ងៃអង្គារ នៅខាងក្រៅការិយា ល័យផ្នែកបង្ក្រាបឧក្រិដ្ឋកម្ម(CSD) ដោយធ្វើឲ្យមនុស្សជាច្រើនមកពីភាគីទាំងពីរ រងរបួស។
ការប៉ះទង្គិចគ្នានេះបានផ្ទុះឡើង នៅវេលាថ្ងៃត្រង់ ក្នុងអំឡុងពេល នៃការប្រឈមមុខដាក់គ្នា រវាងក្រុមអាវក្រហម និងអាវលឿងដែលបានប្រមូលផ្តុំគ្នា នៅខាងក្រៅអគារ CSD។
ក្រុមអាវលឿង ដែលដឹកនាំដោយលោកស៊ូវ៉ាត់ អាផៃផាក់មេធាវីតំណាងឲ្យសម្ព័ន្ធប្រជាជន ដើម្បីលទ្ធិប្រជាធិបតេយ្យ (PAD)បានលេចមុខដើម្បីបង្ហាញការគាំទ្រអ្នកស្រី ម៉ាណានាន់ នូខាំ វ័យ៣១ឆ្នាំអតីតគ្រូបង្រៀនម្នាក់ដែលកាលពីខែមុន បានចោទប្រកាន់ជាសាធារណៈចំពោះអ្នកគាំទ្រអាវក្រហមសំខាន់ គឺអ្នកស្រី ដារូនី គ្រីតប៊ុនយ៉ាឡៃ ពីបទបរិហាកេរ្តិ៍ព្រះមហាក្សត្រ។
អ្នកស្រី Dដារូនី ក៏បានដាក់បណ្តឹងបរិហាកេរ្តិ៍ទៅ CSD ប្រ-ឆាំងនឹងអ្នកស្រី ម៉ាណាណាន់ ដែលត្រូវបានកោះហៅមកសាកសួរ កាលពីថ្ងៃអង្គារនោះ។
ក្រុមអាវក្រហម ក៏បានលេខមុខដើម្បីបង្ហាញពីការគាំទ្រដល់អ្នកស្រី ដារូនីផងដែរ ហើយភាគីទាំងពីរ បានគ្រវីបដាកាន់នឹងដៃ និងខិត្តបណ្ណ បានប្រមាថគ្នាទៅវិញទៅមក និងបានគប់សំបកដបទឹកដាក់គ្នា ថ្វីបើមានវត្តមានប៉ូលិសបង្ក្រាបកុបកម្ម ដែលត្រូវគេហៅមកដើម្បីរក្សាសណ្តាប់ធ្នាប់ក្តី។
ភាពតានតឹង បានកើនឡើងនៅម៉ោងប្រមាណ១១ព្រឹក នៅពេលដែលក្រុមអាវលឿង បានវាយកម្ទេចកញ្ចក់រថយន្តធំមួយគ្រឿងដែលជាកម្មសិទ្ធិស្ថានីយវិទ្យុ FM ៩០,២៥ របស់ក្រុមអាវក្រហម។