ភ្នំពេញ ៖ រថយន្តរបស់ក្រុមហ៊ុន អូឡែ ប្រភេទដឹកកុងតឺន័រ បើកបរដោយបុរស អាយុ ៤២ឆ្នាំ កាលពីវេលាម៉ោង ៧និង០០ នាទី យប់ថ្ងៃអង្គារ ទី១៨ ខែកញ្ញានេះ ពេលបើកចុះពីលើស្ពានព្រះ មុនីវង្សថ្មី ដោយហ្រ្វាំងមិនស៊ី បានជ្រុលទៅបុករះម៉ូតូចំនួន ៣គ្រឿង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅកន្លែង និង២នាក់ទៀតរងរបួសស្រាល ។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេបានឃើញរថយន្តបង្កហេតុ បានបើកចុះ ស្ពានពីលិច មកកើត ដោយឆ្លងស្ពានព្រះមុនីវង្សថ្មី ឆ្ពោះទៅផ្លូវជាតិលេខ១ ប៉ុន្តែពេលចុះពីស្ពាន ក្នុងល្បឿនយ៉ាងលឿនស្លេវ ហើយហ្រ្វាំងមិនស៊ី ស្របមានអ្នកដំណើរ នៅខាងមុខនោះ បណ្តាលឲ្យបុករះ ម៉ូតូ ៣គ្រឿង ហើយក្នុងចំណោម ម៉ូតូទាំង៣គ្រឿងនោះ មាន២គ្រឿង ត្រូវរថយន្តកិន ពីលើ ព្រមទាំងជនរងគ្រោះម្នាក់ នៅក្រោមកង់រថយន្តផង ដែរ ។
អ្នកឃើញហេតុការណ៍ ដ៏រន្ធត់នេះបាននិយាយថា ភ្លាមៗនោះ នគរបាល ចរាចរខណ្ឌដែលកំពុងបញ្ជាចរាចរណ៍ នៅចំណុចនោះ បានឃាត់ព្រូរថយន្ត ម្នាក់ ចំណែកអ្នកបើកបរម្នាក់ ។ សមត្ថកិច្ច បានឲ្យដឹងថា អ្នកបើកបរ រថយន្ត មានឈ្មោះ លឹម នឿន ភេទប្រុស ស្នាក់នៅភូមិពង្រ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយកើតហេតុ គេសង្កេតឃើញសមត្ថកិច្ចជាច្រើននា ក់ រួមទាំងលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បាន ចុះទៅជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ និងបញ្ជូនរថយន្តបង្កទៅរក្សាទុក នៅអធិការខណ្ឌនគរបាល ខណ្ឌ មានជ័យ ដើម្បីដោះការខូចខាត ជាក្រោយ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរថយន្ត កិនជាប់កង់ស្លាប់នេះ ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ជិះម៉ូតូ អាយខុនពណ៌ស្លាទុំពាក់ស្លាកលេខ ភ្នំពេញ 1AN-5499 ស្នាក់ក្នុងបូរីប៉េងហួត សង្កាត់និរោធ ខណ្ឌមានជ័យ។ ចំណែកអ្នករងរបួសស្រាល ១-ឈ្មោះ ងួន សុខន ភេទប្រុស អាយុ ២៨ឆ្នាំ ជាកម្មករ ស្នាក់នៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ និងម្នាក់ ទៀតឈ្មោះ អ៊ា ប៊ុនថេង ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅ ភូមិ តាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌមានជ័យ។
ក្រោយកើតហេតុ គេសង្កេតឃើញសមត្ថកិច្ចជាច្រើននា
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរថយន្ត កិនជាប់កង់ស្លាប់នេះ ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ជិះម៉ូតូ អាយខុនពណ៌ស្លាទុំពាក់ស្លាកលេខ ភ្នំពេញ 1AN-5499 ស្នាក់ក្នុងបូរីប៉េងហួត សង្កាត់និរោធ ខណ្ឌមានជ័យ។ ចំណែកអ្នករងរបួសស្រាល ១-ឈ្មោះ ងួន សុខន ភេទប្រុស អាយុ ២៨ឆ្នាំ ជាកម្មករ ស្នាក់នៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ និងម្នាក់ ទៀតឈ្មោះ អ៊ា ប៊ុនថេង ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅ ភូមិ តាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌមានជ័យ។
សមត្ថកិច្ចបន្តទៀតថា ចំពោះរថយន្តបង្ក ម៉ាកកាម៉ាស់ ពាក់ស្លាលេខ កំពង់ចាម 3A-0574 ជារបស់ក្រុមហ៊ុនអូលែ មានទីតាំងនៅជំពូវ័ន្ត ត្រូវបញ្ជូនទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីចាត់ការ តាមច្បាប់។
ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណីនៅវត្តច្បារអំពៅ។