Wednesday, September 19, 2012

បុ្រសព្រាន៣នាក់ ចាប់ស្រ្តី២នាក់ រំលោភបានសម្រេច ត្រូវសមត្ថកិច្ច ក្របួចចូលគុក


Photo by DAP-NEWSភ្នំពេញ៖ កាលពីវេលាម៉ោង១២រសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ សមត្ថកិច្ច បានឃាត់ខ្លួនយុវជនស្ទាវបីនាក់ បន្ទាប់ពីពួកគេ បានចាប់រំលោភស្រ្តីពីរនាក់ បានសម្រេចម្នាក់ និងម្នាក់រួចខ្លួនមិនត្រូវបានគេប៉ះពាល់ រាងកាយ ឡើយ។ ហើយការឃាត់ខ្លួនជនសង្ស័យបីនាក់ ខាងលើនេះធ្វើទៅតាមពាក្យបណ្តឹង របស់ស្រ្តីពីរ នាក់ខាងលើប្តឹង សុំឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើនេះ។  ទីតាំងដែលជនសង្ស័យ រំលោភ ស្រ្តីពីរ នាក់ខាងលើនេះស្ថិត នៅក្នុងដី ឡូត៍មួយកន្លែង ដែលមានឈ្មោះដំណាក់សាម៉នម៉េត ស្ថិតក្នុងភូមិព្រៃកី «គ»សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែ កញ្ញាឆ្នាំ ២០១២ ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ត្រូវបានគេស្គាល់១ ឈ្មោះ សួង ឧត្តម អាយុ១៨ឆ្នាំពួកគេ មានទីលំនៅ ភូមិព្រៃកំបុតសង្កាត់ចោមចៅ ២ ឈ្មោះ លន រ៉ុម អាយុ១៨ឆ្នាំនិងទី៣ ឈ្មោះវិចិត្រអាយុជិត២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។ ដោយឡែកស្រ្តីរងគ្រោះ ដែលត្រូវក្រុមព្រាននារីចាប់រំលោភ រហូតបានសម្រេចខាងលើនេះ សមត្ថកិច្ចមិន អាចបញ្ជាក់ពួកនាងបានឡើយ ដោយសារតែទុកកិត្តិយសឲ្យពួកនាងៗ។
បើតាមប្រភពព័ត៌មាន ពីស្រ្តីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងក្រោយពេលចប់ការលក់ដូរវេលា ម៉ោង២និង៣០នាទីយប់រំលង អាធ្រាត្រ ដោយសារពួកនាងអត់មានលុយជិះម៉ូតូឌុបពួកនាងបាននាំគ្នាដើរត្រឡប់ ទៅផ្ទះជួលនៅ ឯភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួលវិញ។
លុះក្រោយពេលដើរចេញបានបន្តិចក៍ស្រាប់តែឃើញបក្សពួកជនសង្ស័យម្នាក់ប៉ុណ្ណោះ ជិះម៉ូតូទៅដល់ ហើយបាន និយាយលួង លោមរូបនាងទាំងពីរ នាក់ ឲ្យជិះម៉ូតូជាមួយដោយបា្រប់ ពួកនាងថា គេត្រូវទៅផ្ទះផ្លូវនោះដែរ និង បា្រប់ឲ្យពួកនាងជួយចេញ លុយថ្លៃ សាំងត្រឹមតែមួយលីត្រប៉ុណ្ណោះបានហើយ។
ស្រ្តីរងគ្រោះបានបន្តទៀតថា នៅក្នុងខណៈនោះ ដោយសារតែ មើលទៅជននោះ គួរឲ្យទុកចិត្ត ម្យ៉ាងត្រឹម សាំងមួយលីត្រ ពួកនាងអាចមាន លទ្ធភាពជួយចេញ បានពួកនាងក៍បាន យល់ព្រមឲ្យជននោះឌុប លុះពេលទៅ ដល់រង្វង់មូលថ្នល់បំបែកចោមចៅ ជននោះមិនបានជិះទៅ តាមផ្លូវជាតិ លេខ៤ នោះទេគេបានជិះ ទៅតាមផ្លូវជាតិ លេខ៣វិញ។ ពេលឃើញជននោះជិះខុសផ្លូវ ដែលផ្សារបែកចាន ត្រូវទៅ តាមផ្លូវជាតិលេខ៤ ទើបត្រូវ តែបែរជា ជននោះជិះឌុប ពួកនាងទៅតាមផ្លូវ ជាតិលេខ៣វិញបែបនេះ ។ ពេលនោះពួកនាងបានសួរ នាំជននោះបានបា្រប់ ថា គេទៅយកឥវាន់ នៅផ្ទះមិត្តភក្តិមួយភ្លែត ចាំត្រឡប់មកវិញ ហើយបន្ទាប់ពីបានឮបែប នេះពួកនាងក៍លែង មានការសង្ស័យតទៅទៀត ដែរ ព្រោះកន្លងមកពួកនាងធ្លាប់សុំម៉ូតូគេជិះ ដោយសាបែបនេះជាបន្តបន្ទាប់មិន ដែលមានបញ្ហាទេ។
ជនរងគ្រោះបានបន្តថា ពេលឌុបពួកនាងទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបក្សពួកពីរនាក់ ទៀត កំពុងរង់ចាំនៅទីនោះរួចជាស្រេចខណៈនោះ ដោយឃើញស្ថានភាពមិនសូវស្រួលពួក នាងបាននាំគ្នា រត់គេចខ្លួនភ្លាមៗដែរ តែជាប់អន្ទាក់របស់ពួកជនសង្ស័យ ទើបក្រុមជនសង្ស័យទាំង បីនាក់ខាងលើនេះ ដេញ ប្រផ្កាប់ប្រភីង ចាប់ស្រ្តីពីរនាក់ខាងលើនេះរំលោភស្រស់ៗ នៅក្នុងដីឡូត៍ខាងលើនេះ ប៉ុន្មានសំណាងល្អ ដល់ស្រ្តីម្នាក់បានរត់គេចខ្លួនទាន់ ចំណែកម្នាក់ទៀត ក្លាយជាចំណីរបស់ក្រុមប្រុសព្រានទាំងបីនាក់នោះ។
បន្ទាប់ពីចាប់រំលោភស្រ្តីម្នាក់ បានសម្រេចហើយនោះក្រុមជនសង្ស័យខ្លាច មានអ្នកទាន់ក៏នាំគ្នារត់គេចខ្លួន បាត់អស់ តែម្តងទៅ ខណៈនោះស្រ្តីរងគ្រោះ ទាំងពីរនាក់ ខាងលើនេះបានទៅដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ ពីសមត្ថកិច្ចឲ្យឃាត់ជនសង្ស័យទាំងបីនាក់ខាងលើ។
ក្រោយពេលទទួលបាននូវពាក្យបណ្តឹងជនរងគ្រោះសមត្ថកិច្ចបានចេញអន្តរាគមន៍ស្រាវជ្រាវ    រហូតដល់វេលា ម៉ោង ១២ថ្ងៃត្រង់ថ្ងៃដដែលនោះ ទើបចាប់ខ្លួនក្រុមព្រាន នារីទាំងនោះបានជាបន្តបន្ទាប់ទាំងបីនាក់ និងកំពុង កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname