Sunday, September 16, 2012

ខ្សែ​ភាព​យន្ត​ប្រឆាំង​អ៊ិស្លាម​គំរាម​កំហែង​ទំនាក់ទំនង​​បណ្តា​ប្រទេស​អារ៉ាប់​​និង​អាមេរិក​​


យោងតាម​ពួក​អ្នកវិភាគថា ​បាតុកម្ម​ទាំង​ឡាយ​ដែល​ផ្ទុះ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​​​ក្នុងប្រទេស​​អារ៉ាប់​ជាច្រើន ​ប្រឆាំ​ង​​ខ្សែ​ភាព​យន្ត​មួយ​ផលិត​នៅ​​សហ​រដ្ឋ​អាមេរិក ​ដែល​ចោទ​ថា​​ប្រមាថ​​ដល់​ព្រះ​មហាម៉ាត់ ​ធ្វើ​ឱ្យប្រទេស​អារ៉ាប់​ទំាង​ឡាយ​ស្ថិតក្នុង​សភាព​ការណ៍​រំខា​ន​មួយ​ដែលញុំាង​ឱ្យ​មានការ​ខូចខាត​ដល់​ទំនាក់​ទំនង​របស់​ពួក​គេ​ជាមួយ​ក្រុង​វ៉ាស៊ិន​តោន ។
លោក​FAKHRY TAHTAWI​សាស្ត្រា​​ចារ្យ​​​វិទ្យាសាស្ត្រ​​នយោ​បាយ​នៃ​​សាកល​​វិទ្យា​ល័យ​ក្រុង​គែរ គូស​បញ្ជាក់​ថា​ព្រឹត្តិ​ក​ារណ៍​ទាំង​នោះ ​ជះ​ឥទ្ធិ​ពល​ខ្លាំង​លើ​បណ្តា​​ប្រទេស​​អារ៉ាប់ ​ដែល​បង្ហាញ​តាម​រយៈ​បាតុ​កម្ម​ដោយខឹង​សម្បា​បំផុត​ត​ប​ចំពោះ​ខ្សែ​ភាព​យន្ត​ប្រឆាំង​អ៊ិស្លាម​នោះ ។ ​លោកបន្តថា ​សភាព​ការណ៍​សនេះ​ជំរុញ ឱ្យ​មាន​អន្តរាគមន៍​មួយ​របស់​អាមេរិក ​ពិសេស​ការ​ជ្រៀត​ជ្រែក​​​ខាង​​យោ​ធា ​ឧទាហរណ៍​ដូច​ជា​ការ​បញ្ជូន​ក​ងកម្លាំង​ជើង​ទឹក​​អាមេរិក​និងបណ្តា​នាវា​ចម្បាំង​មក​កាន់​ឆ្នេរសមុទ្រ​លីប៊ី​ក្រោយ​ការ​សម្លាប់​អ្នក​ការទូត​​អាមេរិក​៤នាក់​នៅ​ទីនោះ​មក ។
ផល​វិបាក​នានានៅ​អេហ្ស៊ីប​អាច​ធ្ងន់​ធ្ងរ​ ហើយ​ញុំាងឱ្យ​អាមេរិក​​ផ្អាក​ជំនួយ​របស់​ខ្លួន​ ហើយ​ជំរុញ​ឱ្យ​IMF ​បញ្ឈប់​ការ​ផ្តល់​ប្រាក់​កម្ចី ​និង​ឱ្យ​មាន​ការ​ផ្អាក​វិនិយោគ​​បរទេស ​មកពី​អស្ថេរ​ភាព​ក្នុង​ប្រទេស ។​ខ្សែ​​ភាព​យន្ត​ប្រមាថ​ដល់​ព្រះ​មហាម៉ាត់​នោះចាប់​តាំង​​ពី​ថ្ងៃ​​ទី​១១ កញ្ញា ​មក​នាំ​ឱ្យ​មាន​រលក​បាតុកម្ម​ក្នុង​ប្រទេស​អារ៉ាប់​ជាច្រើន​ក្នុង​​នោះ​មាន​អេហ្ស៊ីប ​លីប៊ី ​ទុយនីស៊ី ​និង​យេម៉ែន ​​ហើយ​ដល់​ប្រទេស​បារំាង​ទៀត ​។ ​​បាតុករ​​៥នាក់​​ស្លាប់​នៅ​យេម៉ែន ​ហើយ​មនុស្ស​ម្នាក់ស្លាប់ ​នៅ​លីបង់​ ។ ​កងកម្លាំង​សន្តិ​សុខ ​បាន​បំបែក​ពួក​បាតុ​ករ​នៅ​​ទុយ​នីស៊ី​ ខណៈ​ពួក​​គេ​ប៉ុន​ប៉ង​លុកចូល​ក្នុង​ស្ថាន​កុងស៊ុល​អាមេរិក ។
​ខណៈ​ដែល​បណ្តា​ប្រទេស​អារ៉ាប់ ថ្កោល​ទោស​ខៃ្ស​ភា​ព​យន្ត​ប្រឆាំង​អ៊ិស្លាមនោះ​ តែ​ប្រទេស​ទាំង​នេះ​បាន​អះ​អាង​ពីការ​ទទួល​ខុស​ត្រូវ​ការ​ពារ​បណ្តា​បេសកកម្ម​ការទូត ​និង​បណ្តា​ស្ថាន​ទូត​​បរទេស​ដែរ ។​ចំណែក​លោក​TALAAT RAMEH ​អ្នក​វិភាគ​​នយោបាយ​អេហ្ស៊ីប​ម្នាក់​ទៀត​យល់​ស្រប​ដូច​​លោក​ TAHTAWI ​ដែរ​ថា ​ទំនាក់​ទំនង​អារ៉ាប់​-អាមេរិក​ឈាន​ឆ្ពោះ​ទៅ​ស្រុត​ចុះ ។ លោក​​RAMEH ​បាន​ដក​ស្រង់​សម្តី​ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់​អូបា​ម៉ា ​ដែល​ថ្លែង​​ថា សហរដ្ឋ​អាមេរិក​ចាប់​ពី​ពេល​នេះ​ទៅ​ចាត់​ទុក​អេ​ហ្ស៊ីប​ ពុំ​មែន​ជាសម្ព័ន្ធ​មិត្ត ​ឬ​ពុំ​មែន​ជាសត្រូវ​​មួយ​ឡើយ ​ដោយ​កត់​សម្គាល់​ថាសភាព​ការណ៍​គឺ​ធ្ងន់​ធ្ងរ​​បំផុត​សម្រាប់​ទំនាក់​ទំនង ​រវាង​អេហ្ស៊ីប​និង​សហរដ្ឋ​អាមេរិក​ ។
ក្រុង​វ៉ាស៊ីន​តោន​នឹងអាច​ផ្លាស់ប្តូរ​នយោ​បាយ​របស់ខ្លួន​ចំពោះ​តំបន់​ ប្រសិន​បើ​ការ​តវ៉ា​ប្រឆាំង​ផល​ប្រយោជន៍​របស់​ខ្លួន​ពុំ​អាច​​ត្រួត​ត្រា​បាន​ទេ​នោះ ៕

Comments system

Disqus Shortname