Saturday, September 29, 2012

លាក់​យន្ត​ហោះ​មួយ​គ្រឿង​​​​នៅ​រដ្ឋ​​ធានី​​​នេប៉ាល់​ស្លាប់19នាក់​

មនុស្ស​សរុប​​​​​១​៩​នាក់​​​​​​​ក្នុង​​នោះ​មាន​​​ជន​ ជាតិ​ចិន​​៥​នាក់​ ​បាន​ត្រូ​វ​​ស្លាប់​​​ដោយ​ការ​ធ្លាក់​យន្ត​ហោះ​​​ DORNET 9N-AHA ​របស់​​​​ក្រុម​ហ៊ុន​​ SITA AIR ​កាល​ពី​ព្រឹក​ថ្ងៃ​​ ទី​​២៨ កញ្ញា នៅ​​​ព្រលាន​យន្ត​ហោះ​​​អន្ត​រ​ជាតិ​​​ TRIBHUVAN ក្រុង​​កាត់​​​​ម៉ាន់​ឌូ​ រដ្ឋ​ធានី​​​នេប៉ាល់​ ។​

ក្នុង​​​យន្ត​ហោះ​​​​ ​នោះ​មាន​សមា​ជិក​​​​​ក្រុម​យានិក​៣​នាក់​ និង​​អ្នក​ដំណើ​​រ​១៦​នាក់​ ក្នុង​នោះមាន​ជន​ជាតិ​​ចិន​​៥នាក់​ នេប៉ាល់​៤​នាក់ អង់​គ្លេស​​៧​នាក់ ដោយ​អត្ត​សញ្ញាណ​ពួក​គេ​នៅ​មិន​ទាន់​អះ​អាង​​នៅ​ឡើយ។​​ អត្ត​​​សញ្ញាណ​​​​ជន​រង​គ្រោះ​ពិត​ជា​​​លំបាក​​បញ្ជាក់​​​​ព្រោះ​​​សាក​សព​​ ទាំង​​អស់​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ ។​ សាកស​ព​​ជន​រង​គ្រោះ​​​ត្រ​ូវ​បាន​​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​​សាកល​ វិទ្យា​ល័យ​​ TRIBHUVAN ​ដែល​​ត្រូវ​ធ្វើ​កោសល្យ​វិច័យ​​​នៅ​ទីនោះ ។​
​​អ្នក​ទទួល​​​ខុស​ត្រូវ​​​​​នៃ​ប្រតិ​បត្ត​​ិ​ការ​​​ ​អាកាស​​នៃ​ព្រលាន​យន្ត​ហោះ​​​អន្ត​រ​ជាតិ​​ TRIBHUVAN ​លោក​​រីសីុ​កេស​សាម៉ា​ អះ​អាង​ថា ​យន្ត​ហោះ​​​​​នោះ​បាន​ឆេះ​​​​ក្រោយ​ពី​បុក​​​​​​សត្វ​​​​ឥន្ទ្រី​​​មួយ​​​ ក្បាល​​​​​ពេល​កំពុង​ហោះ​​​ឡើង​លើ​ ។​ យន្ត​ហោះ​​នេះ​​បាន​​​​​ធ្លាក់​នា​វេលា​ម៉ោង​​៦​និង​​២០​នាទី​ព្រឹក​​​​​ ម៉ោង​ក្នុង​ស្រុក​​ បន្ទាប់​ពី​​អ្នក​បើក​​បាត់​បង់​ការ​​​ត្រួត​ត្រា​ ។ យន្ត​ហោះ​នេះ​​​​ហោះ​ឡើង​​​នា​វេលា​ម៉ោង​​​​៦​និង​​១៦​នាទី​ព្រឹក​ ​ពី​ទី​ក្រុង​​កាត់​ម៉ាន់​ឌូ​​ ទៅ​កាន់​​ទី​ក្រុង​​​​លូក្លា​​ជា ទី​ក្រុង​​​​​តូច​មួយ​​​ ស្ថិត​នៅ​ភាគ​​ឦសាន​​ប្រទេស​​​​​​ ជាកន្លែង​​​​សំចត​មុន​ពេល​ធ្វើ​​ដំណើ​រ​ទៅ​កាន់​​ភ្នំ EVEREST ៕

Comments system

Disqus Shortname