ភ្នំពេញ ៖ ខណៈដែលមានការបង្ហោះ រូបភាពនៅលើបណ្ដាញទំនាក់ទំនងសង្គម (facebook) ពីសកម្មភាពរបស់សិស្ស សាលា ដែលបានយកកាំភ្លើងមកភ្ជង់ ក្បាលមិត្ដភក្ដិរបស់ខ្លួនកំពុងសិក្សាក្នុង សាលា គឺមានមតិរិះគន់ និងការផ្ដល់ យោបល់ឆ្លងឆ្លើយផងដែរ តាមរយៈ face book ប៉ុន្ដែមានចំនួនច្រើនមិនគាំទ្រក្នុង សកម្មភាពរបស់សិស្ស ដែលបានដក កាំភ្លើងភ្ជង់ទៅលើមិត្ដភក្ដិកំពុងសិក្សា ក្នុងសាលា បើទោះជាកាំភ្លើងនោះជា កាំភ្លើងពិតប្រាកដ ឬជាកាំភ្លើងជ័រយ៉ាង ណាក៏ដោយ ។
ពាក់ព័ន្ធទៅនឹងការភ្ញាក់ផ្អើលពីរូប ភាពមិនគប្បី ដែលកើតចេញពីថ្នាល បណ្ដុះបណ្ដាល អប់រំ ក្លាយទៅជាកន្លែង បញ្ចេញសាច់ដុំបង្ហាញពីភាពសាហាវ ឃោរឃៅ អំពើគ្រោះថ្នាក់ ដែលសង្គម ស្អប់ខ្ពើម និងច្បាប់ហាមឃាត់នេះ អ្នក គ្រប់គ្រងសាលាអន្ដរជាតិសិង្ហបុរីបាន សារភាព និងទទួលស្គាល់ថា រូបភាព សិស្ស ដែលបានដកកាំភ្លើងភ្ជង់ក្បាល មិត្ដភក្ដិរបស់ខ្លួនក្នុងឯកសណ្ឋានសិស្ស នេះ គឺជាសិស្សដែលរៀននៅក្នុងសាលា អន្ដរជាតិសិង្ហបុរី ។
លោកហ្វីលីព នាយកទីផ្សារនៃសាលា អន្ដរជាតិសិង្ហបុរី បានប្រាប់នគរវត្ដតាម ទូរស័ព្ទ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១២ថា “ខ្ញុំទើបនឹងដឹងរឿងនេះដែរ ប៉ុន្ដែខ្ញុំមិនទាន់បើកមើលនៅក្នុង facebook ដូច្នេះពាក់ព័ន្ធទៅនឹងសិស្សគួរតែ សួរទៅនាយករងគ្រប់គ្រងផ្នែកសិក្សា ឬសិស្សទើបគាត់ដឹង” ។
នាយករងសាលាអន្ដរជាតិសិង្ហបុរី ដែលក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានប្រាប់នគរវត្ដតាមទូរស័ព្ទថា ពិតជាមានរូបភាពពិតប្រាកដរបស់សិស្ស ដកកាំភ្លើងភ្ជង់ក្បាលមិត្ដភក្ដិរបស់ខ្លួន កំពុងរៀនសូត្រនៅក្នុងសាលាអន្ដរជាតិ សិង្ហបុរីនេះមែន ប៉ុន្ដែសិស្សរូបនោះគាត់ គឺជាអ្នកចូលចិត្ដលេងសើចច្រើន ហើយ មិនមែនទើបតែកើតមានទេ ធ្លាប់ធ្វើ បែបនេះច្រើនឆ្នាំមកហើយ និងការភ្ជង់ នេះកាំភ្លើងជ័រតែប៉ុណ្ណោះ ។ លោកបាន បន្ដថា មិនត្រឹមតែគាត់ចូលចិត្ដលេង សើចច្រើនក្នុងរូបភាពយកកាំភ្លើងភ្ជង់ ក្បាលមិត្ដភក្ដិប៉ុណ្ណោះទេ ជាទម្លាប់គាត់ លេងទាំងឡាន និងយន្ដហោះតេឡេកុម្ម៉ង់ ថែមទៀត ។
លោកនាយករងរូបនេះទទួលស្គាល់ ថា ការយកកាំភ្លើង បើទោះជាជ័រក៏ដោយ អាចនឹងប៉ះពាល់ទៅនឹងកិត្ដិយសរបស់ សាលា ម្យ៉ាងវិញទៀតសាលាក៏គ្មានចេត នាណាមួយឱ្យសិស្សធ្វើបែបនេះ ដូច្នេះ សាលាបានឱ្យសិស្សរូបនោះឈប់រៀន មួយរយៈ ប៉ុន្ដែអាណាព្យាបាលរបស់គាត់ បានធ្វើលិខិតសុំទោសរួចមកហើយ ។ មិន តែប៉ុណ្ណោះរឿងនេះ លោកក៏បានរាយការណ៍ និងសុំយោបល់ពីនាយិការគ្រប់គ្រងសាលា អន្ដរជាតិសិង្ហបុរីនេះដែរ ប៉ុន្ដែគាត់ថា រឿងនេះ គឺជារឿងបុគ្គល ទើបពេលដឹង ដំណឹងពីមានបង្ហោះតាម facebook ពី រូបភាពនេះប្រមាណ៣-៤ថ្ងៃមុន សាលា ក៏ព្យាយាមហៅសិស្សនោះមកអប់រំ និង ឱ្យគាត់ឈប់ការសិក្សាមួយរយៈសិន ។
ក្នុងរូបភាពដែលសិស្សសាលាអន្ដរ ជាតិសិង្ហបុរី ដែលមានឯកសណ្ឋានហើយ យកកាំភ្លើងភ្ជង់មិត្ដភក្ដិ កុំថាឡើយសិស្ស សាលា មន្ដ្រីរាជការ ជាពិសេសអាណា ព្យាបាលសិស្សមួយចំនួនបង្ហាញឱ្យឃើញ ពីការខកចិត្ដថា មិនគួរណាកើតមានរូប ភាពបែបនេះនៅក្នុងសាលា ដែលជា ថ្នាលបណ្ដុះបណ្ដាលលើវិស័យអប់រំ។ ដូច្នេះ ការគ្រង់គ្រងរបស់សាលាបែបនេះ អាណា ព្យាបាលសិស្សអាចនឹងឃ្លាតឆ្ងាយមនោ សញ្ចេតនា និងគ្មានទំនុកចិត្ដ ដើម្បីបញ្ជូន កូនទៅសិក្សា ព្រោះឥទ្ធិពលដ៏អាក្រក់នេះ ក្មេងងាយនឹងឆាប់ទទួលយក ដែលធ្វើឱ្យ ខូចឥរិយាបថ ឬក៏ខូចអនាគត ខណៈដែល ពួកគេជាកូនអ្នកមានធនធាន ឈានទៅ ដល់ការប្រើប្រាស់កាំភ្លើងពិតប្រាកដនោះ ជាដើម ។
ពាក់ព័ន្ធនឹងរូបភាពសិស្សដកកាំភ្លើង ភ្ជង់ក្បាលមិត្ដភក្ដិ ដែលអ្នកគ្រប់គ្រង សាលាអន្ដរជាតិសិង្ហបុរីចាត់ទុកថាជា រឿងឯកជន និងតូចតាច លោកជា ជាតិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជ ធានីភ្នំពេញបានឱ្យដឹងថា “បើមានរូបភាព នេះបង្ហោះនៅលើ facebook មិនត្រូវទេ ខុសធ្ងន់ធ្ងរ ប៉ុន្ដែខ្ញុំមិនអាចនិយាយបាន សូមសួរទៅខាងក្រសួងព្រោះមានអ្នកធំៗ ច្រើនណាស់” ។
លោកឆាវ រ៉ាវី បុគ្គលិកនៅក្នុងអង្គការក្រៅរដ្ឋាភិបាល មានស្រុកកំណើត ស្រុកឈូក ខេត្ដកំពត ហើយបច្ចុប្បន្នមាន កូន៣នាក់ក្នុងបន្ទុក បាននិយាយថា ដើម្បី អនាគតរបស់កូន បើទោះប្រាក់បៀវត្ស របស់គាត់មិនលើសលប់ ហើយភរិយា ជាអ្នកលក់ដូរបន្ដិចបន្ដួច តែជាបំណង ប្រាថ្នា គាត់ចង់ឱ្យកូនគាត់រៀននៅសាលា ឯកជន ក្នុងនោះសាលាចំនួន៣ ដែលគាត់ ត្រូវគិត ដែលមានសាលាអន្ដរជាតិសិង្ហ បុរីនេះផងដែរ។ ប៉ុន្ដែគាត់ខកចិត្ដពេល ដែលអ្នកគ្រប់គ្រងសាលាមានភាពធូរ រលុង រហូតដល់សិស្សបានយកទីតាំង សាលារៀនធ្វើជាការបង្ហាញពីរូបភាព មិនប្រក្រតី ដូចជាការដកកាំភ្លើងភ្ជង់ ក្បាលគ្នា បង្ខំឱ្យលើកដៃពេលកំពុងសិក្សា ក្នុងរូបភាពជាក់ស្ដែងបែបនេះ គឺជាកំហុស ធ្ងន់ធ្ងរណាស់របស់អ្នកគ្រប់គ្រងសាលា ដែលស្ថិតក្នុងកម្រិតទាប ។
អ្នកស្រីឯក ចាន់ថន ជាគ្រូបង្រៀន សាលារដ្ឋបានលើកឡើងថា បើតាមគាត់ ដឹង កុំថាឡើយតែកាំភ្លើងជ័រ សូម្បីតែ ដំបង ឬក៏របស់របរអ្វីផ្សេងៗ ដែលយក ទៅសម្រាប់ជាមធ្យោបាយសម្លុតគំរាម មិត្ដភក្ដិក្នុងសាលា មិនអាចធ្វើទៅបាន ទេ ព្រោះសិស្សត្រូវមានវិន័យ ស្ដាប់ការ ពន្យល់អប់រំពីគ្រូបង្រៀនក្នុងម៉ោងសិក្សា តែបើគាត់ថែមទាំងហ៊ានយកកាំភ្លើង ភ្ជង់គ្នាបែបនេះ អាចជាភាពកម្សោយ ក្នុងកម្រិតណាមួយពីអ្នកគ្រប់គ្រងសាលា អន្ដរជាតិសិង្ហបុរី ។
គួររំលឹកផងដែរថា កន្លងទៅយុវជន ១រូបដែលមានវ័យមិនទាន់ដល់១៨ឆ្នាំ សិស្សនៅសាលាអន្ដរជាតិសិង្ហបុរី ដែល គិតខ្លីដោយសាររឿងវិបត្ដិស្នេហា ធ្លាប់ លោតពីលើអគារសាលាសម្លាប់ខ្លួនម្ដង រួចមកហើយ ខណៈដែលសន្ដិសុខ និងអ្នក គ្រប់គ្រងសាលាមិនសូវបានយកចិត្ដទុក ដាក់ការពារនោះ ៕