Sunday, September 16, 2012

កុល ដាវី ត្រៀម​ចេញ​ទៅ​សម្តែង​​​នៅ​កាណា​ដា​ជា​លើក​ដំបូង​
























រាជធានីភ្នំពេញ ៖ ​តារា​សម្តែង​​ដែល​ចូល​​ចិត្ត​បង្អួត​​ដើម​ទ្រូង​នាង​​កុល ​ដាវី ​​បាន​ត្រៀម​ខ្លួន​​រួច​ជា​ស្រេច ដើម្បី​វេច​ សម្ពាយ​​ជិះ​យន្ត​ហោះ​ឆ្លង​សមុទ្រ​​ទៅ​កាន់​​ប្រទេស​កាណាដា​ ដើម្បី​សម្តែង​ និងបង្អួត​​សម្រស់​​ឱ្យ​​អាណិក​ជន​ខ្មែរ​ដែល​​រស់​នៅ​ក្នុង​ទឹក​ដី​​ដ៏​ស៊ីវិល័យ​នេះ​បាន​ឃើញ​ដោយ​ផ្ទាល់​​ជា​លើក​ដំបូង ។
ការ​ចាកចេញទៅ​សម្តែង​​ឯ​ក្រៅ​​ប្រទេស​​របស់​នាងកុល ​ដាវី​ នា​ពេល​នេះ គឺ​ជា​ឱកាស​​​លើក​ដំបូង​របស់​នាង បន្ទាប់​​ពីអាក់​ខាន​ក្នុង​ការ​ចេញ​ទៅ​សម្តែង​​នៅ​​ឯ​នាយ​សមុទ្រ​​ជា​ច្រើន​ឆ្នាំ​មក​នោះ ។
តារា​សម្តែង​ដែល​​ចូល​ចិត្ត​បញ្ចេញ​ដើម​ទ្រូង​ដ៏​ទ្រលុក​ទ្រលន់​រូប​នេះ​បាន​ប្រាប់​កោះ​​សន្តិ​ភាព​តាម​​ទូរស័ព្ទ​​នៅ​ថ្ងៃ​ទី​១៤ កញ្ញា ២០១២ ​​ថា គម្រោង​​ចេញ​ទៅ​សម្តែង​​នៅ​ក្នុង​ប្រទេស​កាណា​ដា​នេះ​ ជា​ការ​សម្រេច​ជា​ថ្មីរបស់​នាង​ បន្ទាប់​ពី​កន្លង​មក​នាង​បាន​ធ្វើការ​បដិ​សេធ​​ក្នុង​ការ​ចេញ​ទៅ​សម្តែង​នៅ​ឯ​ក្រៅ​ប្រទេស​នោះ ។ ការ​បដិសេធ​​របស់​នាង​នា​ពេល​កន្លង​មក​ គឺ​ដោយ​យល់​​ថា ការ​​ងារ​​នៅ​ក្នុង​ស្រុក​កំពុង​តែ​​មាន​ការ​កាក់​កប​ខ្លាំង​ ទើប​មិន​អាច​ដក​ឃ្លា​បាន ។ នាង​បន្ត​ថា​ ទើប​តែ​ពេល​នេះ​​ដោយ​សារ​ការ​ងារ​ក្នុង​ស្រុក​ហាក់​មាន​ការ​ធូរ​ស្បើយ​​បន្តិច​នោះ​ ទើប​នាង​បាន​សម្រេច​ចិត្ត​ទទួល​យក​ការ​ចេញ​ទៅ​សម្តែង​​នៅ​ឯ​បរទេស​​វិញ​ម្តង ម្យ៉ាង​​​ដោយ​ចង់​ផ្លាស់​ប្តូរ​​បទ​ពិសោធន៍​​ឱ្យ​​បាន​​ច្រើន​ក្នុង​ការ​សម្តែង​​នៅ​ក្រៅ​ប្រទេស ។
នាង​បញ្ជាក់​ថា នាង​នឹង​ចាក​​ចេញ​ទៅ​ប្រទេស​​កាណា​ដា​នៅ​ក្នុង​ខែ​តុលាខាង​មុខ​នេះ ​ដោយ​មាន​ការ​អម​ដំណើរ​ដោយ​​តារា​ចម្រៀង​​ដែល​ចូល​ចិត្ត​បង្អួត​​​ដើម​ទ្រូង​ដែរ​នោះ​គឺ​​នាង​ឆៃ លីដាឡែន ។ ការ​ចេញ​ទៅ​សម្តែង​លើក​នេះ​​មាន​រយៈ​ពេល​២​ខែ​តាម​ការ​ស្នើ​សុំ​​របស់​ម្ចាស់​​ឧបត្ថម្ភ​​ដើម្បី​ឱ្យ​​អាណិកជន​​ខ្មែរ​នៅ​ទី​នោះ​បាន​ទស្សនា​ការ​សម្តែង​ដោយ​សប្បាយ​រីក​រាយ​ និង​ជួយ​រៃ​អង្គាស​​ប្រាក់​ជួយ​​ដល់​កុមារ​កំព្រា​ដែល​រស់​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ផង​ដែរ ។

Comments system

Disqus Shortname