ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីចំនួន០៧នាក់ បានរងរបួសស្រាលធ្ងន់ដោយគ្រោះអគ្គីភ័យមួយ បានកើតឡើងនៅតំបន់ទំនប់រលកក្នុងក្រុម២៥ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ កាលពីកណ្តាលអាធ្រាតថ្ងៃទី២២ និងឆ្លងចូលថ្ងៃទី២៣ ខែកញ្ញា ។
ក្នុងឧប្បវហេតុគ្រោះអគ្គីភយ័នេះអាជ្ញាធរដែនដី ក្រុងព្រះសីហនុបានអះអាងថា មានផ្ទះប្រជានេសាទសមុទ្រចំនួន៤០ខ្នងត្រូវបានអគ្គីភយ័ឆាបឆេះអស់និងក៏មានជនរងគ្រោះដែលជាម្ចាស់ផ្ទះចំនួន៧នាក់ ស្រី៥នាក់ និងរបួសធ្ងន់០៤នាក់ ដោយសារតែរលាគរលួយខ្លួនប្រាណជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អាជ្ញាធរក្រុងព្រះសីហនុបាននិយាយបន្តថា តំបន់នោះការរស់នៅរបស់ប្រជាពលរដ្ឋកកកុញលើគ្នា គ្មានផ្លូវបង្កភាពងាយស្រួលដល់រថយន្តសង្គ្រោះអគ្គីភយ័នោះទេ ទើបមានការឆាបឆេះទំហំធំបែបនេះ ។ រីឯមូលហេតុនៃគ្រោះអគ្គីភ័យនេះ សង្សយ័បណ្តាលមកពីផ្ទុះធុងហ្គាសដាំបាយ ។
សូមបញ្ជាក់ថា គ្រោះអគ្គីភយ័នេះបានកើតឡើងនៅវេលាម៉ោង១១,៤០នាទី យប់ថ្ងៃទី២២ ខែកញ្ញា ហើយបានរលត់ទៅវិញនៅវេលាម៉ោង១,២០នាទីឆ្លងចូលថ្ងៃទី២៣ ខែកញ្ញា ដោយបន្សល់ទុកនៅការសោកសង្រេង និងរបួសដល់ជនរងគ្រោះ ៕