ភ្នំពេញ: តារាសម្តែង និងជាពិធីការិនីទូរទស្សន៍ ឌួង ហ្សូរីដា បានរងនូវការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ ជាសាធារណៈ តាមរយៈសរសេរសារផ្ញើ តាមបណ្តាញសង្គម Facebook បានត្រូវសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការជំនុំជម្រះ ផ្ទាល់កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ រួចលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ ខាងមុខនេះ។
ក្នុងសវនាការនោះ មានការចូលរួមពីលោក ស៊ិន វិសាល ចៅក្រមជំនុំជម្រះ និងលោក តុប ឈុនឡុង ជាតំណាងអយ្យការ។
មេធាវីការពារ កញ្ញា ឌួង ហ្សូរីដា និងមេធាវីការពារដើមបណ្តឹង លោកស្រី តាន់ ធារ៉ា ព្រមទាំងមានការចូលរួមពីសាក្សីទាំងសងខាង ចំនួន ៧នាក់។ ឈ្មោះ ឌួង ហ្សូរីដា ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ 10 E0 ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឱ្យដឹងពេលសវនាការថា ខ្លួនទទួលស្គាល់ថា ខ្លួនបានផ្ញើសារតាមរយៈបណ្តាញសង្គម Facebook ពិតមែន។ ប៉ុន្តែខ្លួនមិនសូវចាប់អារម្មណ៍ ដោយនឹកស្មានថា ជារឿងតូចតាច។ មូលហេតុ ដែលខ្លួនសរសេរបែបនេះមកពីកន្លងទៅ មេជាងឈ្មោះ ស្នា ជាមេជាង នៅក្នុងហាងរបស់ខ្លួន បន្ទាប់មកគាត់បានសុំសំរាក ៤ខែ តែនៅពេលគាត់ត្រឡប់មកវិញ គាត់ក៏សុំឈប់ ដោយមេជាងឈ្មោះ ស្នា ប្រាប់ថា មានបងប្អូនជីដូនមួយ ជួយប្រាក់ ដើម្បីបើកហាង។ ប៉ុន្តែមេជាងឈ្មោះ ស្នា មិនទាន់ឈប់ទេ រួចនៅតែឧស្សាហ៍មកហាងកាត់ដេររបស់ខ្លួន តែនៅពេលមេជាងឈ្មោះ ស្នា ឈប់ធ្វើការ នៅក្នុងហាង ស្រាប់តែមានបុគ្គលិក ៣នាក់ បានឈប់ជាបន្តបន្ទាប់។
រហូតក្រោយមក ទើបខ្លួនបានដឹងថា មេជាងឈ្មោះ ស្នា បានទៅបើកហាងជាមួយឈ្មោះ តាន់ ធារ៉ា ទើបធ្វើឱ្យខ្លួនខឹង និងឆេវឆាវរួច ក៏សរសេរសារផ្ញើទៅឈ្មោះ តាន់ ធារ៉ា តាមរយៈ Facebook ជាភាសាអង់គ្លេស ដែលមានន័យថា “ ...អ្នក និងក្រុមគ្រួសារអ្នក និងឈ្មោះ ស្នា ជាមនុស្សគ្មានមនុស្សធម៌ សម្រាប់ខ្ញុំ...” ។
ចំណែកដើមបណ្តឹង ឈ្មោះ តាន់ ធារ៉ា បានឱ្យដឹងថា ខ្លួនមិនបានអូសទាញមេជាងឈ្មោះ ស្នា ពីហាងរបស់ ឌួង ហ្សូរីដា ទេ គឺឈ្មោះ ស្នា មកបបួលម្តាយរបស់ខ្លួនមកចូលហ៊ុនគ្នា បើកហាងកាត់ដេរខ្មែរឌីហ្សាញ។ រហូតមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ ឈ្មោះ ឌួង ហ្សូរីដា បានសរសេរសារផ្ញើតាមបណ្តាញសង្គម Facebook ជាភាសាអង់គ្លេស ដែលមានន័យបកប្រែជាភាសាខ្មែរថា “អ្នក និងក្រុមគ្រួសារអ្នក និងឈ្មោះ ស្នា មិនមែនជាមនុស្ស ដែលបានអូសទាញបុគ្គលិកពីហាងរបស់ខ្លួន។ ព្រមទាំងប្រើពាក្យថា ហ៊ានក្បត់ម៉ាក់របស់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួនថែមទៀតផង”។
បន្ថែមលើសពីនេះទៀតនោះ ឈ្មោះ ឌួង ហ្សូរីដា បានសរសេរបន្ថែមថា “ខ្លួនពិតជាមិនអាចជឿបានថា ជួបនឹងប្រភេទមនុស្ស ដូចជាជនរងគ្រោះនេះទេ”។ ការសរសេរបែបនេះ គឺឈ្មោះ ឌួង ហ្សូរីដា មានចេតនា ចង់ទម្លាក់កំហុសបំផ្លើសការពិតទៅលើខ្លួន តែតាមពិតឈ្មោះ ស្នា ដែលមេជាងច្នៃម៉ូត បានឈប់ដោយស្ម័គ្រចិត្តពីហាងរបស់ ឌួង ហ្សូរីដា ហើយបានមកចូលហ៊ុនបើកហាងថ្មី ទើបធ្វើឱ្យ ឌួង ហ្សូរីដា ខឹង ក៏កើតរឿងសរសេរទម្លាក់កំហុសបែបនេះ ហើយខ្លួនសូមទារសំណងជំងឺចិត្ត ៥.០០០ ដុល្លារអាមេរិក៕