Tuesday, September 25, 2012

ចុះបង្ក្រាប ទីតាំងកោសជប់ ម៉ាស្សា ដែលបង្កប់ រកស៊ីផ្លូវភេទ


www.dap-news.comភ្នំពេញ :










នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ កម្លាំងនគរបាលនៃការិយាល័យ ប្រឆាំងបទល្មើសជួញដូរ ស្រ្តី កុមារ និងការពារ អនីតិជន សហការជាមួយ កម្លាំងនគរបាល ខណ្ឌចំការមន ដឹកនាំដោយ លោក ជេត ខេមរា ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងអាជីវកម្ម ម៉ាស្សា កោសជប់ ដែលបង្កប់សេវា បម្រើផ្លូវភេទមួយកន្លែង មានទីតាំងនៅផ្ទះគ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវលេខ១០៥ (ផ្លូវលូទឹកស្អុយ) ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

តាមសមត្ថកិច្ចចុះបង្ក្រាប បានបង្ហើបឱ្យដឹងថា ទីតាំងខាងលើនេះ បានធ្វើរកស៊ីបែបនេះជាយូរមក ហើយៗខាងអាជ្ញាធរសមត្ថកិច្ច ក៏បានហៅមកព្រមាន និងធ្វើ កិច្ចសន្យា ឱ្យបញ្ឈប់ការធ្វើអាជីវកម្មបែបនេះ ជាច្រើនលើកច្រើនសាមកហើយដែរ តែម្ចាស់ទីតាំងខាងលើមិនព្រម ដោយនៅតែបន្ដរកស៊ីដដែល ទើបសមត្ថកិច្ច សម្រេចចិត្ដសុំគោលការណ៍ ពីព្រះរាជអាជ្ញាចុះបង្ក្រាបនៅពេលនេះ។
តាមប្រភពពីព័ត៌មាន ប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ បាននិយាយស្ទើរគ្រប់ៗគ្នាថា ចែមុំ ហៅម៉ាប់ ដែលជាអ្នក ប្ររបររកស៊ី កោសជប់ និងម៉ាស្សានេះ បានជួបនូវបញ្ហាចំពោះមុខផ្ទួនៗ។ ពួកគាត់និយាយទៀតថា ចែមុំ ហៅ ម៉ាប់ មានឪពុកកំពុងឈឺធ្ងន់ ក្អកធ្លាក់ឈាម សូម្បីតែលុយព្យាបាលជំងឺឪពុកគ្មានផង និង ជំពាក់ថ្លៃផ្ទះ២ខែមកហើយ ហើយឥឡូវនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនទៀត៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname