ព្រះសីហនុ៖ យោងតាមសេច ក្តីរាយការណ៍ ពីខេត្តព្រះសីហនុ
បានឲ្យដឹងថា កាលពីវេលាម៉ោង ២ រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២
រថយន្តរបស់ក្រុមហ៊ុន ស្របៀរអង្គរ បានក្រឡាប់ធ្លាក់ពីលើផ្លូវ នៅជិតកំពង់ផែ
ក្រុងព្រះសីហនុ បណ្តាលឲ្យ អ្នកបើករថយន្ត និងព្រូរថយន្ត រងរបួសធ្ងន់
ត្រូវបញ្ជូនទៅ កាន់មន្ទីរពេទ្យ ភ្លាមៗ។
បើតាមសេចក្តីរាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អាចបណ្តាលមក ពីរថយន្តដាក់ហ្វ្រាំង ពេលបើកមកដល់ផ្លូវចំណោទ ។ ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន និងចរាចរណ៍ បានចុះមកត្រួតពិនិត្យ និងធ្វើការវាស់វែង នៅកន្លែងកើតហេតុ និងស្ទួចរថយន្តចេញពីកន្លែងក្រឡាប់៕