Sunday, September 23, 2012

Nokia Lumia 820 ចេញលក់សម្បកថ្មី ដែលអាចផ្លាស់ប្តូរបាន


ក្រុមហ៊ុន Nokia ទើបតែប្រកាសចេញលក់ Nokia Lumia 820 ថ្មី ដែលបង្កើត ឡើងជាមួយ
នឹងលក្ខណៈពិសេសអស្ចារ្យជាច្រើនដូចជា អេក្រង់ OLED ពណ៌ខ្មៅភ្លឺថ្លា កាមេរ៉ា Carl
Zeiss 8MP និង ថ្មសាកមិនបាច់ប្រើខ្សែ ដំណើរការដោយសម្បកទូរស័ព្ទ ពិសេសដែល
អាចផ្លាស់ប្តូរបាន។

សម្បកទូរស័ព្ទពិសេសដែលអាចផ្លាស់ប្តូរបានទាំងនេះជាផ្នែកដ៏សំខាន់ឆ្លុះបញ្ចាំងនូវរូប
រាងទូរស័ព្ទ សំខាន់ទៅទៀត វាមានមុខងារពិសេសក្នុងការប្រើប្រាស់។ សម្បកទូរស័ព្ទ 
ពិសេសនេះមានពណ៌ល្អឆើត លើសពីសម្បកផ្លាស្ទិកធម្មតា ​ព្រោះវាអាចដំណើរការមុខ
នាទីសាកថ្មដោយមិនបាច់ប្រើខ្សែ ឬ អាចការពារទូរស័ព្ទរបស់អ្នក ប្រសិនបើអ្នកជាប្រើ
ប្រាស់ច្រើន។ ពណ៌នីមួយៗនៃសម្បកត្រូវបានបង្កើតឡើងយ៉ាងពិសេសដោយឡែកពីគ្នា ដើម្បីបំពេញតាមតម្រូវការខុសៗគ្នារបស់មនុស្សម្នាក់ៗ ដោយមិនបាច់ប្តូរទូរស័ព្ទ។
លោក Tuomas Reivo អ្នករចនាម៉ូដនាំមុខគេមួយរូបរបស់ Nokia Lumia 820 បាន បញ្ជាក់
ថា «យើងបានអភិវឌ្ឍកាន់តែឆ្ងាយលើសពីការប្តូរពណ៌ទូរស័ព្ទ។ ឥឡូវ អតិថិជន មាន
ជម្រើសច្រើនក្នុងការជ្រើសយកស្ទីលប្រើប្រាស់ទូរស័ព្ទដែលពួកគាត់ចូលចិត្ត ប្រកប 
ដោយភាពងាយស្រួល ដូចជាការប្តូរសម្បកទូរស័ព្ទ ក្នុងការបន្ថែមមុខនាទីប្រើប្រាស់»
ផលិតពី PC/ABS ដែលជាវត្ថុធាតុដើមល្អ អភិវឌ្ឍឡើងដើម្បីធ្វើឲ្យសម្បកងាយ ស្រួល
ដោះចេញដាក់ចូល និង មានភាពធន់រឹងមាំ អាចឲ្យអ្នកផ្លាស់ប្តូរតាមតម្រូវការយ៉ាង 
ងាយស្រួលបំផុត។ ពណ៌នីមួយៗមានភាពធន់ជាប់នឹងវត្ថុធាតុដើមនៃសម្បក។​ មាន
ន័យថាទោះបីមានការកោសឆ្កូតលើសម្បក ក៏ស្ទើរតែមើលមិនដឹង ឬ មិនមានបន្សល់នូវ
ស្លាកស្នាម។ នេះជាលក្ខណៈពិសេសមួយដែលរក្សាបាននូវពណ៌ស្រស់ស្អាតបានយូរ។
នៅពេលទិញទូរស័ព្ទ Nokia Lumia 820 អ្នកនឹងទទួលបានសម្បកស្តង់ដារដែលមានស្រាប់ 
នៅក្នុងប្រអប់ ផលិតពី PC/ABS ប្រកបដោយពណ៌ស្រស់ស្អាតចែងចាំងរួមមាន៖ ពណ៌ 
ក្រហម លឿង កាប់ស្តាំង ស្វាយ និង ពណ៌ស បើអ្នកនិយមពណ៌មិនសូវឆើតខ្លាំង អ្នក
អាច ជ្រើសយកពណ៌ប្រផេះ និង ខ្មៅ។  

ដោយឡែក ដើម្បីទទួលអត្ថប្រយោជន៍ពីមុខនាទីសាកថ្មដោយមិនប្រើខ្សែ អ្នកចាំ បាច់
ត្រូវទិញសម្បកសាកដែលមិនប្រើខ្សែ។ ដើម្បីសាកថ្មដោយមិនប្រើខ្សែ អ្នកគ្រាន់តែ ដាក់
ទូរស័ព្ទ Nokia Lumia 820 នៅលើឆ្នាំងសាកមិនប្រើខ្សែ Nokia  ជើងបញ្ឈរសាកថ្ម មិនប្រើ
ខ្សែ Nokia  និង ខ្នើយសាកថ្ម Fatboy™ ឬ ឧបករណ៍បំពងសំឡេងសាកថ្មមិនប្រើ ខ្សែ JBL។ 
ឧបករណ៍ទាំងនេះត្រូវបានផ្តល់ជូន 5 ពណ៌គឺ ស លឿង ខ្មៅ ក្រហម និង ពណ៌ កាប់ស្តាំង 
ផលិតពី PC/ABS ។​
បើអ្នកប្រើប្រាស់ច្រើនមិនសូវថ្នមដៃ ឬ មានស្ទីលរស់នៅបែបសកម្ម ឬ អ្នកគ្រាន់តែ ចង់
ប្រាកដក្នុងចិត្តថាទូរស័ព្ទរបស់អ្នកមានការការពារ សម្បកពិសេសរបស់ Nokia Lumia 820 នេះមានភាពរឹងមាំល្អស័ក្តិសមនឹងតម្រូវការអ្នក។ ខុសពីសម្បកផ្លាស្ទិកដ៏រឹងដែលអ្នក ធ្លាប់
ឃើញនៅលើទូរស័ព្ទផ្សេងៗ សម្បករបស់ Nokia Lumia  820 បង្កើតឡើងយ៉ាងពិសេស
ផ្តល់ការការពារដល់គ្រប់ផ្នែកនៃទូរស័ព្ទ និង មើលទៅស្មើស្អាតមិនទ្រមីងទ្រមាំង ជាមួយ 
នឹងកម្រាស់ក្រាសជាងបន្តិច ទទឹង និង ប្រវែងដូចសម្បកទូរស័ព្ទទូទៅ។
លើសពីនេះ អ្នកក៏អាចជ្រើសរើសសម្បកប្រភេទទន់ ដែលផលិតពី PC/ABS ដូចជ័រទន់
ស្រោបគែមខាង មុខនិង ខាងក្រោយគ្រប់ជ្រុងនៃទូរស័ព្ទ។ វាគ្របពីផ្នែកខាងក្រោយ 
លាតសន្ធឹងមកផ្នែក ខាងមុខ ដើម្បីការពារគ្រប់ជុ្រងនៃអេក្រង់ទូរស័ព្ទ ដែលជាផ្នែក
ប្រឈមខ្លាំងបំផុត ពេល ទូរស័ព្ទធ្លាក់។ សម្បកប្រភេទនេះមានច្រើនពណ៌ដូចជា លឿង
បៃតង និង ទឹកក្រូច ជាមួយ គែម TPU ពណ៌ខ្មៅ។ សម្បកពិសេសច្រើនជម្រើស នឹង
ត្រូវបានផ្តល់ជូននៅក្នុងពិធីសម្ពោធ ទូរស័ព្ទ Nokia Lumia 820 ។ តើសម្បកមួយណា
ត្រូវនឹងស្ទីលរបស់អ្នក? សូមជ្រើសយក ឥឡូវនេះ៕

Comments system

Disqus Shortname