Saturday, September 22, 2012

ត្រឡប់​ពី​ទិញ​ទឹកកក​ត្រូវ​រថយន្ដ​បុក​បាក់ជើង​ម្ខាង​

ខេត្ដកណ្ដាល​ ៖​ យុវជន​ម្នាក់​ត្រូវ​រថយន្ដ​ម៉ាក​ឡង់​គ្រី​ស័​របុក​ពេញទំហឹង​បណ្ដាល​ ឱ្យ​រង​របួស​បាក់ជើង​ម្ខាង​ និង​ម៉ូតូ​ធ្លាក់​ ផ្លូវ​ ខណៈ​ដែល​រូបគេ​មក​ពី​ទិញ​ទឹកកក​ ចំណែក​រថយន្ដ​បង្ក​ក្រោយ​ពី​បុក​ជន​រង​ គ្រោះ​ឱ្យ​របួស​ បាន​ព្យាយាម​បើក​គេច​ ខ្លួន​បាន​ប្រមាណ​៥០០​ម៉ែត្រ​ក៏​ទុក​រថយន្ដ​ ចោល​ម្ចាស់​រត់​ចោល​បាត់​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១២​ នៅ​តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​១​ ក្នុងភូមិ​ខ្សុំ​ ឃុំ​ បន្ទាយដែក​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​។​
​ជន​រង​គ្រោះ​មានឈ្មោះ​ ភិន​ នី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ឃុំ​កើត​ហេតុ​ខាងលើ​ រង​របួស​បាក់ជើង​ខាងស្ដាំ​ និង​រយះ​សាច់​ភ្លៅ​ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ ។​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុប​ ពណ៌​ទឹកសមុទ្រ​ គ្មាន​ស្លាក​លេខ​ ។​ ចំណែក​រថយន្ដ​បង្ក​ ម៉ាក​ឡិន​គ្រី​ស័​រ​ ពណ៌​កណ្ដុរល្មេះ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2F-3594​ ។​
​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​បង្ក​ខាងលើ​បើក​ ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ​ លេខ​១​ពី​អ្នក​លឿង​ឆ្ពោះទៅ​រាជធានី​ ភ្នំពេញ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ដ​បង្ក​បាន​បើក​ជែង​រថយន្ដ​១​គ្រឿង​ ទៀត​ដែល​បើក​ពី​ខាង​មុខ​ ហើយ​ក៏​បាន​ ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា​នៅ​ចំណែក​ ផ្លូវ​ម្ខាង​ពេញទំហឹង​ បណ្ដាល​ឱ្យ​ម៉ូតូ​ដួល​ ខ្ទាត​ធ្លាក់​ពី​ផ្លូវ​ ។​ ឯ​អ្នកបើកបរ​បាក់​ ជើង​ខាងស្ដាំ​ ចំណែក​រថយន្ដ​បាន​បែក​កង់​ មុខ​ផ្នែក​ខាងឆ្វេង​ ។​ ក្រោយ​កើតហេតុ​ រថយន្ដ​បង្ក​ព្យាយាម​បើក​គេចខ្លួន​បាន​ ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ ម្ចាស់​រថយន្ដ​ បាន​ទុក​រថយន្ដ​ចោល​នៅ​កន្លែង​កើត​ ហេតុ​ រួច​គេចខ្លួន​បាត់​តែ​ម្ដង​ទៅ​ ។​
​បច្ចុប្បន្ន​ រថយន្ដ​បង្កហេតុ​ត្រូវ​បាន​នគរបាល​ចរាចរ​ស្ទូច​យក​ទៅ​រក្សា​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕

Comments system

Disqus Shortname