Sunday, September 23, 2012

នគរបាល​ស្រុក​អន្លង់​វែង​ឃាត់ខ្លួន​បុរស​៣​នាក់​ក្លែងបន្លំ​ជា​អាចារ្យ​ដើរ​ឆបោក​ប្រជាពលរដ្ឋ​


​ខេត្តឧត្ដរមានជ័យ​ ៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​ពី​បទ​ឆបោក​ នៅ​ថ្ងៃ​ទី២០​ ខែកញ្ញា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​១៨​​ ដែល​មានការ​សម្រេច​ពី​លោក​ កូយ​ កាន់​យ៉ា​ ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ខេត្តឧត្ដរមានជ័យ​។​
​សមត្ថកិច្ច​នគរបាល​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​១-​ឈ្មោះ​ អ៊ឹម​ សង្ហា​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ រស់នៅ​ភូមិ​ស្ល​ក្រាម​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ២-​ ឈ្មោះ​ ម៉ឹក​ ហឿ​ង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ ត្រពាំង​ស្រែ​ ឃុំ​ត្រពាំង​ស្រែ​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​ ៣-​ឈ្មោះ​ នាង​ សំបូរ​ ភេទ​ប្រុស​ អាយុ​៧៧​ឆ្នាំ​ រស់នៅ​ភូមិ​ស្រែ​ណូ​យ​ ឃុំ​ស្រែ​ណូ​យ​ ស្រុក​វ៉ា​រិ​ន​ ខេត្តសៀមរាប​។​
​ប្រភព​ខាងលើ​បន្ត​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​ បាន​ក្លែងបន្លំ​ជា​អាចារ្យ​ ដើរ​រៃ​អង្គាស​បច្ច័យ​តាម​ភូមិ​នានា​ក្នុងស្រុក​អន្លង់​វែង​ ជា​ញឹកញាប់​ហើយ​គ្មាន​ឯកសារ​សំអាង​ច្បាស់លាស់​ទេ​។​
​ក្នុង​ការ​ឃាត់ខ្លួន​នោះ​ សមត្ថកិច្ច​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​ លុយ​ខ្មែរ​ចំនួន​ ២៦៥០០០​រៀល​ លុយ​បាត​៤០បាត​ ទូរស័ព្ទ​ដៃ​៣​ គ្រឿង​ នាឡិកា​ដៃ​០២​ គ្រឿង​ ម៉ូតូ០១​គ្រឿង​ ៕(nokorwat)

Comments system

Disqus Shortname