Saturday, September 15, 2012

ប្តី​​សម្លាប់​ប្រពន្ធ​​​ព្រោះ​តែ​ប្រចណ្ឌ​​ក្រោយ​​ចាប់​ខ្លួន​​​​ធ្វើ​អត្ត​ឃាត​​


ខេត្ត​កណ្តាល​​​​​ ៖ ​​ជន​សង្ស័យ​​ជា​ឃាត​ករ​​ជន​​ជាតិ​​វៀ​តណាម​​ដែល​​សម្លាប់​​​ប្រពន្ធ​​របស់​​ខ្លួន ដោយ​​សារ​តែ​ប្រចណ្ឌ​​ ហើយ​​ត្រូវ​បាន​​ប៉ូលិស​​ខេត្ត​​កណ្តាល​​ចាប់​ខ្លួន​​កាល​ពី​​ម៉ោង​​២​រសៀល​​ថ្ងៃ​ទី​​១៣ ​កញ្ញា ​បន្ទាប់ពី​​ប៉ូលិស​​ធ្វើ​ការ​សាក​សួរ​ និង​កសាង​សំណុំ​រឿង​រួច​​​នៅ​វេលា​​ម៉ោង​​១​២និង​​​៣០​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​​១៤ កញ្ញា ​ជន​សង្ស័យ​​រូប​នេះ​​​​បាន​ធ្វើ​​អត្ត​ឃាត​​ដោយ​យក​​ក្រណាត់​​​រឹក​ក​ខ្លួន​ រួច​​ជ្រមុជ​​ចូល​​​អាង​​ទឹក​​​នៅ​ក្នុង​​​បន្ទប់​ឃុំ​​ខ្លួន​បណ្តោះ​អាសន្ន​​​នៅ​ក្នុង​​​ស្នង​ការ​​ដ្ឋាន​​​​នគរ​បាល​​ខេត្ត ។​
ជន​សង្ស័យ​​ដែលធ្វើ​អត្ត​​ឃាត​​ឈ្មោះ​ង្វៀន ​យ៉ាំងជិន ​ភេទ​ប្រុស ​អាយុ​​៣៧​ឆ្នាំ ​ជន​ជាតិ​វៀត​ណាម ​មាន​​​មុខ​​របរ​ជា​អ្នក​លក់​​​អេត​ចាយ ​ស្នាក់​នៅ​ផ្ទះ​​ជួល​ម្តុំ​​បឹង​​បាយ៉ាប​ ខណ្ឌ​​​សែន​សុខ ​និង​មាន​​ស្រុក​​កំណើត​​នៅ​ខេត្ត​​​តៃ​និញ​ ​ប្រទេស​វៀត​ណាម ​។​​​ ការ​ធ្វើ​​អត្ត​​ឃាត​​របស់​ជន​សង្ស័យ​​នេះ​គឺ​ដោយ​​​សារ​តែ​​ការ​គិត​ខ្លី​​ និង​យល់​​ពី​ទោស​​ទណ្ឌ​របស់​ខ្លួន​​ ឬ​​​អាច​​​​​ចាត់​ទុក​​ថា ​ជា​ការ​​អន្ទង​​ហៅ​របស់​​ប្រពន្ធ​ដែល​​រង​គ្រោះ​​​ផង​ដែរ ។​
លោក​ឧត្តម​សេនីយ៍​​ត្រី អា៊វ ចំរើន ​ស្នង​ការ​​នគរ​បាល​​ខេត្ត​កណ្តាល​​បាន​​​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​​ដែល​ធ្វើ​អត្ត​ឃាត​​នៅ​ក្នុង​​បន្ទប់​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​ត្រូវ​បាន​​នគរ​បាល​​ប្រចាំ​ការ​​ប្រទះ​ឃើញ​ស្លាប់​​កាល​ពី​​ម៉ោង​​១​២​និង​​៣០​នាទី​​​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃ​ទី​​១៤ កញ្ញា ដោយ​ប្រើ​​ក្រណាត់​រឹត​.ក​​ រួច​​ជ្រមុជ​​ក្បាល​​​​ក្នុង​អាង​ទឹក​ ​ឱ្យ​​​ថប់​ដង្ហើម​ស្លាប់​ ​។ ​នេះ​បើតាម​​របាយ​ការណ៍​​របស់​ប៉ូលិស​​បច្ចេក​ទេស​​ និង​​វិទ្យា​សាស្ត្រ​ និង​គ្រូ​ពេទ្យ​​របស់​តុលា​ការ​​ខេត្ត​ ។ ក្រោយ​ពី​​ធ្វើ​កោសល្យ​​វិច័យ​​​​រួច​នៅ​​ព្រឹក​ថ្ងៃ​ទី​​១៤ ​កញ្ញា ​សព​ជន​សង្ស័យ​​​ត្រូវ​​បាន​យក​ទៅ​​បូជា​​នៅ​វត្ត​​ចាក់​អង្រែ​​ក្រោម​ ខណ្ឌ​​​មាន​​ជ័យ រាជ​ធានី​ភ្នំ​ពេញ ដោយ​​​​មាន​ការ​ឯក​ភាព​​ពី​​លោកវង្ស​ ​​ប៊ុន​វិសុទ្ធ​ ​ព្រះ​រាជ​អាជ្ញា​​រង​អម​សាលា​ដំបូង​​ខេត្ត​កណ្តាល ​។ ​មុន​​ពេល​​បូ​ជា​​សព​ជន​​​សង្ស័យ​​ប៉ូលិស​​បាន​ព្យា​​យាម​ទាក​់​ទង​​​ស្រា​វ​​ជ្រាវ​​រកសាច់​ញាតិ​​ និង​ក្រុម​គ្រួសារ​ដែរ​​ ប៉ុន្តែរក​មិន​ឃើញ​ ​ទើប​សម្រេច​​បូជា​​តែ​ម្តង​ទៅ ។​
​​គួរ​រំលឹក​​ថា ជន​​សង្ស័យ​​ឈ្មោះ​ង្វៀន ​យ៉ាំង​ជិន ​ជន​ជាតិ​វៀត​ណាម​​ ​អាយុ​​៣៧​ឆ្នាំ ​ត្រូវ​បាន​ប៉ូលិស​​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​ និង​កម្រិ​ត​ស្រាល​​េខត្ត​​សហ​ការ​​ជាមួយ​​ប៉ូលិស​​ខណ្ឌ​​ទួល​គោក​​ចាប់​ខ្លួន​កាល​ពី​​​ម៉ោង​​២​រសៀល​​ថ្ងៃ​ទី​​១៣ ​កញ្ញា ​នៅ​ខណ្ឌ​ទួល​គោក ​រាជ​ធានី​ភ្នំ​ពេញ ​។ ​តាម​​ចម្លើយ​​សារ​​ភាព​របស់​​​ជន​​​សង្ស័យ​​ គឺ​ជន​នេះ​​ដូច​ជា​បា​ន​ដឹង​​ពី​​ទោស​​​ទណ្ឌ​​របស់​ខ្លួន​​ដែល​បាន​ប្រព្រឹត្ត​ និង​​មាន​គំនិត​​ចង់​ផឹក​​ថ្នាំ​​ពុល​ដើម្បី​​សម្លាប់​​​ខ្លួន​​​ផង​ដែរ ​ប៉ុន្តែ​​មិន​ទាន់​​មាន​ឱកាស​​ ហើយ​ក៏​​ត្រូវ​ប៉ូលិស​​ចាប់​ខ្លួន​​តែ​ម្តង ។​​ ពេល​​​​ប៉ូលិស​​ចាប់​​ខ្លួន​​បាន​ជន​សង្ស័យ​ក៏​បាន​សារភាព​​មិន​លាក់​លៀម​​ឡើយ​​ និង​ប្រាប់​​ប៉ូលិស​​ថា ខ្លួន​ចង់​តែ​ស្លាប់​​​មិន​ចង់​ជាប់​គុក​ទេ  ទើប​​​ទី​បំផុត​​ជន​សង្ស័យបាន​​​​ធ្វើ​អ​ត្តឃាត​​​​​ទាល់​តែ​បាន ។​
​តាម​ចម្លើយ​​សារ​ភាព​​របស់​ជន​សង្ស័យ​​ឈ្មោះ​​ង្វៀន ​យ៉ាំង​ជិន ​មូល​ហេតុ​​ដែល​នាំ​​ឱ្យ​គាត់​​​​សម្លាប់​ប្រពន្ធ​​របស់​ខ្លួន​ដោយ​​សារ​តែ​ប្រ​ពន្ធ​​ឈ្មោះ​ង្វៀន ​ធី​ហ្វឿង ​ដែល​​ចេញ​​ផ្សាយ​​​លេខ​​មុន​ឈ្មោះ​​ងៀង ភឿង អាយុ​​​៣៧​ឆ្នាំ ​នៅ​ប្រទេស​វៀត​ណាម​​បាន​ក្បត់​​ចិត្ត​​ខ្លួន​​លួច​​មាន​ប្រុស​ថ្មី​ ។ អ្វីដែល​​ធ្វើ​ឱ្យ​គាត់​​ខឹ​ង​​​ខ្លាំង​បំផុត​​ ហើយ​ដាច់​ចិត្ត​​សម្លាប់​​នោះ គឺ​​ដោយ​សារ​ពេល​គាត់​​​​​ទូរស័ព្ទ​​ទៅ​រក​ នាង​​បាន​​​ចំអក​​​ឱ្យគាត់​​ស្ទើរ​​​ចុក​ឈាម​​ ទើប​​បែក​គំនិត​​សម្លាប់​នាង​​ចោល ​។ តាម​ចម្លើយ​​​របស់​ជន​​សង្ស័យ​​គឺ​​គេ​បាន​​ប្រើ​លិ្បច​​កុហក​​ប្រពន្ធ​ថា ​គេ​ទើប​តែ​​លក់​អេត​ចាយ​បាន​ចំណេញ​ច្រើន​​​​ឱ្យ​ប្រពន្ធ​​មក​យក​លុយ​​ពី​គេ ​ពេល​នោះ​​​ ប្រពន្ធ​​បាន​ឱ្យ​​គេ​​ទៅ​ទទួល​នៅ​ព្រំ​ប្រទល់​​ច្រក​ក្អម​​សំណ ​ស្រុក​​​លើក​ដែក ​។
ក្រោយ​​ពី​ជួប​គ្នា​​​ ហើយ​ពួក​​គេ​ទាំង​​២​នាក់​បាន​ទៅ​លេង​​ខេត្ត​​ព្រៃ​វែង ​រហូត​ដល់​​ថ្ងៃ​ទី​​​២៦ ​សីហា ក៏​បាន​​ធ្វើ​ដំណើរ​​បំណង​មក​ភ្នំ​​ពេញ​​វិញ​ ដោយ​​​​ធ្វើ​​ដំណើរឆ្លង​កាត់​​​​​​ភូមិ​​សំរោង​ក្អែរ ​ឃុំ​សំរោង​ធ​ំ​ ស្រុក​កៀន​ស្វាយ គាប់​ជួន​​​ដល់​​​កន្លែង​ស្ងាត់​ និង​យប់​​ងងឹត​​ផង​ គេ​ក៏​បាន​​​ចាប់​អូ​ស​ដៃ​​ប្រពន្ធ​​ទៅ​ក្បែរមាត់​​ប្រឡាយ​​​​ក្បែរ​បឹង​​​ ហើយ​​​វាយ​​​ឱ្យដួល​​ និង​បាន​យក​​ឈើ​​​ស្រួច​​ចាក់​ជា​ច្រើន​​កន្លែង​ទៀត ​រួច​​​អូស​​ទម្លាក់​​​ក្នុង​ប្រឡាយ​​តែ​ម្តង ។​​
​ប៉ូលិស​​បាន​​ឱ្យ​ដឹង​ថា សព​​ជន​​រង​គ្រោះ​​ត្រូវ​បាន​​ប្រទះ​ឃើញ​​កាល​ពី​​ថ្ងៃទី​​២៨ ​សីហា ​ក្នុង​ប្រឡាយ​ទឹក​ ហើយ​ប៉ូលិស​​​ក៏​បាន​​ទៅ​ធ្វើ​​កោសល្យ​​​វិច័យ​​ និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រហូត​ដល់​​កំណត់​មុខ​សញ្ញា​​ជន​សង្ស័យ​​ឈាន​ដល់​ការ​​ចាប់​ខ្លួន​​កាល​ពី​រសៀល​​ថ្ងៃ​ទី​​១៣ ​កញ្ញា ​នៅ​ខណ្ឌ​​ទួល​គោក រាជ​ធានីភ្នំ​ពេញ​ ​៕​​

Comments system

Disqus Shortname