Friday, September 14, 2012

កូន​កាត់​កម្ពុជា​លេច​មុខ​នៅ​ហូលីវូដ​ក្នុង​រឿង​007


កូន​ខ្មែរ​កាត់​បរទេស​ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​នាង Bérénice Marlohe កំពុង​លេច​ធ្លោ​នៅ​លើ​ឆាក​សិល្បៈ​បរទេស​ ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ ប្រជា​ជន​ទូ​ទាំង​ពិភព​លោក​កំពុង​មាន​ភាព​ភ្ញាក់​ផ្អើល​ជាមួយ​ការ​សម្តែង​របស់​នាង​នៅ​ផលិត​កម្ម​យក្ស​ហូលីវូដ ក្នុង​រឿង 007 James Bond ដែល​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​។
តាម​បណ្តាញ​ Wikipedia បាន​ឲ្យ​ដឹង​ថា Bérénice Marlohe កើត​នៅ​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​១៩៧៩ នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​។ សព្វ​ថ្ងៃ​នាង​គឺ​ជា​តារា​សម្តែង​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់​នៅ​ប្រទេស​បារាំង​ ហើយ​តារា​រូប​នេះ​បាន​ក្លាយ​ជា​តារា​របស់​ហូលីវូដ​តាម​រយៈ​ការ​ថត​រឿង 007 James Bond ទី​២៣ ដែល​មាន​ចំណង​ជើង​ថា Skyfall នៅ​ក្នុង​ឆ្នាំ​២០១២​នេះ។ នៅ​ក្នុង​រឿង​នេះ នាង​ត្រូវ​ដើរ​តួ​​ដោយ​មាន​ឈ្មោះ​ថា Sévérine ដោយ​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​។
ជាមួយ​នឹង​រូប​រាង និង​ត្រេ​មុន​បែប​ពួក​ប៉ែក​អឺរ៉ុប​ ដែល​ដាច់​ឆ្ងាយ​ពី​បណ្តា​ជាតិ​សាសន៍​នៅ​អាស៊ី​នោះ តែ​គេ​បាន​ដឹង​ថា Bérénice Marlohe គឺ​មាន​ឈាម​ជ័រ​ពាក់​កណ្តាល​នៅ​តំបន់​អាស៊ី​។

Comments system

Disqus Shortname